ត​ណ្ហា​​ដុ​ត​​រោល​​ចាប់​​នាង​​ចង​ដៃ ស្រាត​ខោ​​លី​​អូ រំ​លោភ​​បាន​តែ​​មួយ​​នា​ទី​​សំ​រេច​​បំ​ណង​

1/05/2014 0 Comments A+ a-

ខេត្តសៀមរាប ៖ បុរស​​ម្នាក់​​ ត្រូវ​​ត​ណ្ហា ដុត​​រោល​​ពេញ​​ខ្លួន​​ទ្រាំ​​មិន​បាន ក៏​​បែក​គំ​និត ចាប់​រំ​លោភ​​នារី​​ម្នាក់ រហូត​​បាន​ស​ម្រេច ដោយ​មិន​មាន​​នរ​ណា​ម្នាក់ បាន​ឃើញ​​សោះ​ឡើយ ទាល់​តែ​​ស្ត្រី​​រង​គ្រោះ ទៅ​ប្តឹង​​ស​មត្ថ​កិច្ច កាលពី​រសៀល​ថ្ងៃទី​៣   ខែមករា ឆ្នាំ​២០១៤  នៅ​ប្រមាណ ៣០​ម៉ែត្រ​ក្បែរ​ស្នាក់ការ​សន្តិសុខ កងរាជអាវុធហត្ថ​លេខ ៦០៧ ប្រចាំ​ឃុំ​ល្វែង​ឫស្សី ស្រុក​ជីក្រែង​។
​ជនសង្ស័យ​មានឈ្មោះ ហ៊ាន តយ អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ តា​លុង ឃុំ​ល្វែង​ឫស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១៣​និង​០០ នាទី យុវជន ហ៊ាន តយ បាន​ដើរទៅ​បេះ​ផ្លែ​រំពា​ក់ នៅ​ខាងជើង​ស្នាក់ការ​សន្តិសុខ អាវុធហត្ថ​លេខ​៦០៧ នៅ​ស្រុក​ជីក្រែង ក៏​ស្រាប់តែ​បានឃើញ​ស្ត្រី​ម្នាក់ មិន​ស្គាល់ឈ្មោះ រស់នៅ ភូមិ ឃុំ ជាមួយគ្នា​។
​ឃើញ​ដូច្នេះ​ជនសង្ស័យ មាន​មាន​អារម្មណ៍​ភ្លាម ក៏រ​ត់ទៅ​អោប​ពីក្រោយ ចាប់​ផ្តួល​ស្ត្រី​រងគ្រោះ ដោយ​យក​ក្រមា​ចងដៃ នារី​រងគ្រោះ​ទាំងពីរ ដាក់​ទៅមុខ ចាប់​សម្រាត​ខោជើងវែង និង​ខោ​លី​អូ  រួច​ចាប់ផ្តើម ធ្វើ​សកម្មភាព​រំលោភ​។ ខណៈនោះ​នាង​បាន​ស្រែក អោយគេ​ជួយ តែ​ត្រូវ​សង្ស័យ​ខ្ទប់មាត់​ជាប់ មិនអោយ​ស្រែក បន្ត​រំលោភ​បានត្រឹមតែ​មួយ​នាទី ក៏​សំរេច​បំណង​។
​ក្រោយពេល​រំលោភ​រួច ជនសង្ស័យ បាន​ស្រាយ​ចំណងដៃ នារី​រងគ្រោះ ហើយ​បាន​យក​ខោ​នារី​រងគ្រោះ ទៅ​បោះចោល​ក្នុង​ស្រះ​ទឹក ទើប​រត់​ទៅសំងំ ពួន​ក្នុងផ្ទះ​របស់ខ្លួន​។ ក្រោយពី ទទួលបាន ពាក្យបណ្តឹង​ផ្ទាល់មាត់ ពី​នារី​រងគ្រោះ  សមត្ថកិច្ច​អាវុធហត្ថ ក៏បាន​ទៅ​ចាប់​យុវជន​នោះ ដល់ផ្ទះ​យកមក​សាកសួរ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​តុលាការ ៕
Wat 040114
​________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ