សាឡាងបុកកៀបបុរសវ័យចំណាស់ម្នាក់ ជាប់ពាក់កណ្តាលខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តកណ្តាល ៖ បុរស
ចំណាស់ម្នាក់ មុនពេលសាឡាងចូលដល់ច្រាំង
បានលោតចុះដោយប្រញាប់ប្រញាល់ ស្រាប់តែរអិលធ្វើអោយ
សាឡាងកៀបជាប់ជើង រួចកិនពីលើ ជាប់ពាក់កណ្តាលខ្លួន
បណ្តាលអោយស្លាប់ភ្លាមៗ បន្ទាប់ពីយកចេញពីក្រោម
សាឡាងរួចមក កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង ១០និង៣
០នាទី នៅកំពង់ផែ សាឡាងអ្នកលឿង ត្រើយខាងលិច ក្នុងភូមិកំពង់ចម្លង
ឃុំព្រែកទន្លប់ ស្រុកលើកដែក ខេត្តកណ្តាល។
បើតាមក្មួយស្រី ដែលធ្វើដំណើរជាមួយ បុរសរងគ្រោះ បានអោយដឹងថា
ពួកគាត់បានចាកចេញ ពីខេត្តព្រៃវែង មកកាន់រាជធានីភ្នំពេញ ពេលឆ្លងសាឡាង
ពួកគាត់ជិះសាឡាង ឈ្មោះ សន្តិភាព ដែលពេលនោះ ជនរងគ្រោះបានប្រាប់ថា
គាត់ឈឺនោមណាស់ ខណៈដែលសាឡាង ជិតចូលដល់ផែ ជនរងគ្រោះក៏លោតចុះ
ពីសាឡាងទៅផែ ខណៈនោះក៏រអិលជើង ត្រូវសាឡាងកៀប រួចកិនជាប់ពាក់
កណ្តាលខ្លួនតែម្តង។
បន្ទាប់ពីសាឡាងថយក្រោយ ប្រជាពលរដ្ឋទាញជនរងគ្រោះ ចេញបានមួយសន្ទុះ ក៏ដាច់ខ្យល់ស្លាប់ យ៉ាងអាណោចអាធ័ម។ ជនរងគ្រោះមានឈ្មោះ គង់ ឃិត អាយុជាង ៧០ឆ្នាំ រស់នៅភូមិទួលរកា ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ប្រជាពលរដ្ឋបានរិះគន់ថា ពួកសន្តិសុខសាឡាង តែងតែបណ្តោយអ្នកធ្វើដំណើរមកមុខសាឡាង ហើយនៅពេលសាឡាង ជិតចូលដល់ផែ អ្នកដំណើរខ្លះតែងតែ លោតឆ្លងមុនសាឡាងចូលដល់ផែ បង្កឲ្យមានគ្រោះថ្នាក់ជារឿយៗ៕
_________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ