ស្ត្រី​វ័យក្មេង​នៅផ្ទះ​ម្នាក់ឯង ត្រូវ​ក្រុមចោរ​យក​កាំបិត​ចាក់​និង​អា​រក ប្លន់​យក​ទ្រព្យសម្បត្ដិ

1/08/2014 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​​វ័យ​ ក្មេង​​ម្នាក់​​​ត្រូវ​បាន​​ប​ញ្ជូន មក​កាន់​​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត ដើ​ម្បី​​ជួយ​ស​ង្គ្រោះ បន្ទាប់​ពី​​បាន​​រង​របួស​​ធ្ងន់ ដោយ​​ស្នាម​​កាំ​បិត​​ចាក់ និង​​អា​រ​ក ពី​សំ​ណាក់​​ជន​ស​ង្ស័យ ៤-៥ នាក់ នៅ​ផ្ទះ​ក្បែរ​ខាង ដែល​​​បាន​​ចូល​ទៅ ធ្វើ​​ស​កម្ម​ភាព​ប្លន់​យក​ទ្រព្យសម្បត្ដិ កាលពី​វេលា​ម៉ោង ១១​យប់​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​សែន​សុខ​។​
​ស្ដ្រី​រងគ្រោះ​មានឈ្មោះ អាត ស្រី​ណែ​ត អាយុ ២២​ឆ្នាំ មុខរបរ​កាត់ដេរ ស្នាក់នៅ​ក្នុងផ្ទះ​តែម្នាក់ឯង ពេលនោះ​ជនសង្ស័យ ៤-៥ នាក់ ខ្លះ​នៅក្រោម​ផ្ទះ និង​ខ្លះទៀត​ឡើងទៅ​លើផ្ទះ​បាន​សុំ​លុយ​ចាយ ប៉ុន្ដែ​ស្ដ្រី​រងគ្រោះ​មិន​ឲ្យ ទើប​ពួកគេ​ព្រួត​គ្នា យក​កាំបិត​ចុង​ស្រួច ចាក់​លើ​ដងខ្លួន និង​ចាប់​អា​រក បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ រួចហើយ​គេចខ្លួន​បាត់អស់​។​
​ក្រោយពេល​កើតហេតុ ប្រជាពលរដ្ឋ នៅក្បែរ​ផ្ទះ​ស្ដ្រី​រងគ្រោះ បាន​ហៅ​រថយន្ដ​របស់​មន្ទីរ​ពេទ្យ​កាល់ម៉ែត ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ ប៉ុន្ដែ​ជនសង្ស័យ​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ស្គាល់ឈ្មោះ ដែលជា​អ្នករស់នៅ ក្បែរ​ផ្ទះ​ស្ដ្រី​រងគ្រោះ​។ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​នឹង​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន ជនសង្ស័យ​ទាំងនេះ មក ផ្តន្ទាទោស តាមផ្លូវ​ច្បាប់​៕
Wat 07014
​_______________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ