ជនជាតិកួយនាំគ្នារត់ចោលផ្ទះទៅរស់នៅក្នុងព្រៃដើម្បីការពារដី
ឈើរាប់ពាន់រាប់ម៉ឺនកំណាត់បានកាត់ជាកង់តូចដែលមានប្រវែង ប្រមាណជា ១ ម៉ែត្រ ត្រូវបានដាក់តម្រៀបជាជួរនៅសងខាងផ្លូវចូលទៅកាន់កន្លែងដែល ក្រុមជនជាតិកួយបានទៅបោះជំរំស្នាក់នៅប្រឆាំងទៅនឹងការឈូស ទន្ទ្រានបំផ្លាញព្រៃសហគមន៍ពីសំណាក់ក្រុមហ៊ុន ចិន។
អង្គុយនៅខាងមុខកូនខ្ទមតូចមួយដែលយកចំបើងធ្វើជាដំបូលលោក ឈឹម គោល អាយុ ៥២ ឆ្នាំ បានវេចបង្វេចដែលមានទាំងអង្ករឆ្នាំងបាយនិងអង្រឹងតាំងពីថ្ងៃ ទី២ ខែ មករា មករស់នៅក្នុងព្រៃស្របពេលអាកាសធាតុ ១២ អង្សាសេដែលនិយាយចេញផ្សែងតាមមាត់បានថ្លែងឲ្យដឹងថា អ្វីដែលគាត់បានធ្វើនោះគឺដើម្បីការពារព្រៃសហគមន៍ឲ្យបាន ប្រសិនបើ ចិន គេយកអស់តើទៅថ្ងៃអនាគតកូនចៅបានអីសម្រាប់ធ្វើស្រែចម្ការ ពីព្រោះជនជាតិគ្មានពឹងអាស្រ័យអីក្រៅអំពីធ្វើស្រែចម្ការ និងរកអនុផលព្រៃឈើនោះទេ។
និយាយបណ្តើរសកម្មភាពកំពុងតែដាំទឹកដើម្បីស្រុសមីជាអាហារពេល ព្រឹកបណ្តើរ លោកថា៖ «បើយើងការពារព្រៃប៉ុណ្ណឹងមិនបានដល់ពេលកូនៗយើងក្រោយគេនឹងដៀល យើងថាមិនកើតបណ្តាលឲ្យពួកគេបាត់បង់ប្រពៃណីអស់។ ដូច្នេះជនជាតិកួយទាំងអស់ត្រូវតែការពារដីនេះឲ្យបានដើម្បីឲ្យ អាជ្ញាធរចុះវាស់វែងជាដីសមូហភាពពីព្រោះសមូហភាពគឺមិនអាចអ្នកណា យកទៅលក់បាននោះទេ»។
លោកថា៖ «យើងសុខចិត្តទ្រាំលំបាករស់នៅក្រោមទឹកសន្សើមរងា តែបើយើងបាត់ព្រៃទើបយើងលំបាកអស់មួយជីវិត»។
កំពុងឆ្អើរកណ្តុរដើម្បីធ្វើជាម្ហូបថ្ងៃត្រង់ហើយនៅខាងក្រោយ ខ្នងដីល្វឹងល្វើយប្រមាណជា ១០០ ហិកតា ត្រូវបានឈូសដើម្បីយកដាំអំពៅនោះលោក ប្រាក់ ឆាំង ជនជាតិកួយម្នាក់ក្នុងចំណោមជនជាតិកួយចំនួន ៤៩៣ គ្រួសារដែលបានមកពីភូមិ ប្រមេរ ភូមិ បុស្សធំ ភូមិនិងស្រែព្រាង រស់នៅក្នុងព្រៃបានថ្លែងឲ្យដឹងថា អាជ្ញាធរមិនដោះស្រាយជូនប្រជាពលរដ្ឋទេ ដោយគេបានប្រាប់ថា ដោះស្រាយមិនបានទេ តែបើឲ្យគេវាស់ជាដីឯកជនគេអាចដោះស្រាយបានតែពួកពលរដ្ឋទាំងអស់ មិនព្រមពីព្រោះពួកគេចង់បានដីជាសមូហភាពដើម្បីថែរក្សាព្រៃដែលជា ប្រពៃណីរបស់ពួកគេ។
លោកឲ្យដឹងថា៖ «នៅពេលដែលពួកយើងមកដេកការពារនោះខាងក្រុមហ៊ុនគេដកគ្រឿងចក្រ របស់គេទៅវិញអស់ តែនៅពេលដែលយើងទៅផ្ទះវិញគេមកឈូសទៀត ដូច្នេះហើយបានជាយើងសម្រេចចិត្តបោះតង់នៅក្នុងដីនេះតែម្តង។ បើយើងមិនមកដេកការពារទេគឺគេរំលំអស់តែម្តងយើងចង់ទុកដីកេរពី ដូនពីតានោះដើម្បីឲ្យក្មេងជំនាន់ក្រោយ»។
នៅខណៈថ្មប្រាសាទមួយផ្ទាំងត្រូវពលរដ្ឋគាស់យកមកគោរពបូជា លោកបានឲ្យដឹងទៀតថា ខាងក្រុមហ៊ុនចូលមកនេះគេបានឈូសឆាយ ប្រាសាទមួយចំនួនដូចជា ប្រាសាទ យក្សចង្កួយ ប្រាសាទ អណ្តូង ប្រាសាទ អូពពាំ ប្រាសាទ អូច ហើយថែមទាំងលុបបឹងដែលពលរដ្ឋប្រើប្រាស់ទៀតផងហើយសកម្មភាពរបស់ ក្រុមហ៊ុនគឺចាប់ផ្តើមពីថ្ងៃ ទី៨ ខែ មេសា ឆ្នាំ ២០១២។ លោកឲ្យដឹងទៀតថា៖ «គេតែងតែចរចា តែគ្មានដំណោះស្រាយ ហើយនៅពេលចរចាទៀតសោតពួកគេក៏លួចឈួសឆាយដីព្រៃបណ្តើរ ហើយដោយសារតែគេឈូសឆាយដីកាន់តែធំទៅៗទើបប្រជាពលរដ្ឋសម្រេចមក ដេកព្រៃដើម្បីទប់ស្កាត់»។
លោកបានឲ្យដឹងទៀតថា ពលរដ្ឋសម្រេចចិត្តវេចចានឆ្នាំងបោះតង់នៅក្នុងព្រៃនេះរហូតទាល់ តែមានការដោះស្រាយបើគ្មានដំណោះស្រាយទេពលរដ្ឋនឹងមិនទៅណាជាដាច់ ខាត ពីព្រោះជនជាតិភាគតិចកួយគឺពឹងទាំងស្រុងពីអនុផលព្រៃឈើដើម្បី ផ្គត់ផ្គង់ជីវភាពគ្រួសារ ដូចជា ដើររកជ័រទឹក ជ័រចុង ផ្តៅ បរបាញ់សត្វ រកត្រី បន្លែ តែឥឡូវគេឈូសចង់អស់ហើយយើងលំបាកក្នុងការរស់នៅ។ លោកថា៖ «ឥឡូវនេះមិនដឹងថាសត្វទៅណាអស់ទេបន្ទាប់ពីគេឈូសព្រៃអស់។ សត្វក្នុងព្រៃក៏លំបាក ពួកយើងក៏លំបាក»។
សម្បុរខ្មៅសក់រួញ ភ្នែកឡើងក្រហម អ្នកស្រី ជៃ ជាក អាយុ ៤៣ឆ្នាំ ឈរនិយាយនៅគល់ឈើដែលត្រូវបានគេផ្តូលរំលំថា ពលរដ្ឋដែលជាជនជាតិភាគតិចបានមករស់នៅក្នុងព្រៃនោះគឺពុំសូវបាន ដេកប៉ុន្មានទេ ដោយខ្លាចក្រុមហ៊ុនលួចឈូសឆាយដីព្រៃនៅពេលយប់ដូច្នេះដាក់វេន គ្នាយាម។ អ្នកស្រីថ្លែងថា៖ «ពួកយើងគ្មានចង់បានអីនោះទេក្រៅពីរក្សាព្រៃឲ្យបានដើម្បីរក្សា ទំនៀមទម្លាប់ប្រពៃណីរបស់យើងតាំងពីបុរាណមកយើងមិនចង់មានបានអី ទេគ្រាន់តែទុកដីដើម្បីធ្វើស្រែចិញ្ចឹមជីវិតប៉ុណ្ណោះ»។
អ្នកស្រីឲ្យដឹងទៀតថា បើគេកាប់ព្រៃអស់ ហើយយកទៅដាំអំពៅតើចម្ការវិលជុំរបស់ពលរដ្ឋជនជាតិភាគតិចទៅណា ហើយកូនៗបានអីស៊ីពីព្រោះអីបងប្អូនជនជាតិមិនចេះដើរធ្វើកម្មករ ឲ្យគេនោះទេគឺ ចេះតែធ្វើចម្ការតែប៉ុណ្ណោះ។ អ្នកស្រីថា៖ «គេចុះមកធ្វើអាជ្ញាធរ ក៏ដូចជាក្រុមហ៊ុនមិនបានមកពិភាក្សាជាមួយប្រជាពលរដ្ឋសូម្បីតែ ១នាទី គេមើលងាយយើងស្មានតែយើងហ្នឹងមិនដឹងអីសោះ។
យើងស្តាយណាស់ចម្ការវិលជុំធ្លាប់តែដាំស្រូវ ជ័រទឹកធ្លាប់តែដួស ធ្លាប់ដឹកឆ្កែដើររកសត្វ ស្រាប់តែបាត់មួយប៉ប្រិចភ្នែក ហើយបើនៅតែបែបនេះទៀតកូនខ្ញុំពីរនាក់ដែលកំពុងតែរៀនថ្នាក់ ទី៧ និង ទី៩ ប្រហែលជាឲ្យឈប់ហើយ ពីព្រោះអីខ្ញុំគ្មានលុយអីផ្គត់ផ្គង់ពួកគេទេ។ អាណិតកូនណាស់ចង់ឲ្យរៀនចេះដឹងស្រួលរកការងារធ្វើដូចបងប្អូន ខ្មែរដែរ»។
អ្នកស្រីថា ពលរដ្ឋទាំងអស់មានប័ណ្ណកម្មសិទ្ធិលើដីព្រៃនោះហើយនៅពេលដែលលោក មេឃុំ ធួន ញឹម បានដឹងថាក្រុមហ៊ុនគេចុះមកវិនិយោគលើដីបងប្អូនជនជាតិគាត់ក៏ហៅ ឲ្យបងប្អូនយកប័ណ្ណសម្គាល់ដីមកធ្វើថ្មីតាមពិតគាត់មិនបានធ្វើ អីគាត់បានហែកចោលអស់រលីង។ អ្នកស្រីថា៖ «គេហែកប័ណ្ណយើងចោលនៅសាលាឃុំ ដោយប្រាប់យើងថាវាអស់សុពលភាព»។
ផុន ភារម្យ អាយុ ១៩ ឆ្នាំ ដែលបានសម្រេចចិត្តឈប់រៀនចាប់តាំងពីចាប់ផ្តើមមានជម្លោះជាមួយ ក្រុមហ៊ុននៅឆ្នាំ ២០១២ មក បានថ្លែងឲ្យដឹងថា គាត់បានសម្រេចចិត្តឈប់រៀនដើម្បីដើរតវ៉ាជាមួយឪពុកម្តាយនិងប្រជា សហគមន៍ផ្សេងទៀតគឺធ្វើយ៉ាងណាការពារដីព្រៃឲ្យបាន។ លោកថា៖ «ខ្ញុំស្រណោះរៀនតែឲ្យរៀនអីទៀតបើដីគេយកអស់ហើយ បានរៀននិងបានដីតើយកមួយណា? ខ្ញុំយកដីហើយ»។
យោងតាមសៀវភៅរាជកិច្ចដែលបានចេញផ្សាយដោយទីស្តីការគណៈរដ្ឋ មន្ត្រី បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៩ រហូតដល់ដើមឆ្នាំ ២០១៤ រដ្ឋាភិបាលកម្ពុជាបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចចំនួន ២២ ម៉ឺន ៧ ពាន់ហិកតា ទៅឱ្យក្រុមហ៊ុនឯកជនចំនួន ៣៤ ដើម្បីធ្វើការវិនិយោគលើដំណាំកសិឧស្សាហកម្មនៅក្នុងខេត្ត ព្រះវិហារ។
លោក កាន់ វុទ្ធី អភិបាលរងខេត្ត ព្រះវិហារ បានថ្លែងឲ្យដឹងថា៖ «ទាក់ទិននឹងរឿងនេះយើងមិនទាន់ដឹងថានឹងត្រូវដោះស្រាយយ៉ាងណានោះ ទេ»។
លោក ធួន ញឹម ក្រុមប្រឹក្សាឃុំ ប្រមេរ ជំទប់ ទី២ បានថ្លែងថា សកម្មភាពរបស់ពលរដ្ឋធ្វើការតវ៉ាគឺចាប់តាំងពីមុនបោះឆ្នោតដែលមាន អ្នកមកពីខាងក្រៅជាអ្នកមកញុះញង់ទើបបណ្តាលឲ្យធំទៅៗរហូតកាន់តែ ក្តៅនៅពេលឥឡូវនេះ តាមពិតក្រុមហ៊ុនចូលមកអភិវឌ្ឍគឺបង្កើតមុខរបរដល់ពលរដ្ឋទៅវិញទេ គឺគេអាចដាំអំពៅឲ្យក្រុមហ៊ុន។
លោកថា៖ «ខ្ញុំមិនបានហែកប័ណ្ណរបស់ពួកគេដូចការចោទប្រកាន់នោះទេ។ ឥឡូវនេះយើងមិនដឹងថាពួកគាត់ចង់បានអី បើចង់ដីសមូហភាពប្រាប់មកចង់បានប៉ុន្មានគេវាស់ឲ្យតែគាត់បែរជា ទាមទារឲ្យដេញក្រុមហ៊ុនចេញតើឲ្យធ្វើយ៉ាងម៉េចកើត? បាត់ក្រុមហ៊ុនក៏មិនល្អ តែបើបាត់ប្រជាជនក៏មិនល្អដែរ»។
លោក XIE KANQING អគ្គនាយកក្រុមហ៊ុន ឡាន ហ្វេង ខេមបូឌា អ៊ីនធើណេសិនណល ខមភេនី លីមីធីត មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក ឡោ ចាន់ មន្ត្រីសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្តបានឲ្យដឹងថា តាមការស្រាវជ្រាវ ក្រុមហ៊ុនចំនួន ៥ ដូចជាក្រុមហ៊ុន ឡាន ហ្វេង ខេមបូឌា អ៊ីនធើណេសិនណល ខមភេនី លីមីធីត ក្រុមហ៊ុន រូយ ហ្វេង ខេមបូឌា អ៊ីនធើណេសិនណល ខមភេនី លីមីធីត ក្រុមហ៊ុន ហេង យូ ខេមបូឌា អ៊ីនធើណេសិនណល ខមភេនី លីមីធីត ហេង រូយ ខេមបូឌា អ៊ីនធើណេសិនណល ខមភេនី លីមីធីតនិង ក្រុមហ៊ុន ហេង ណុង គឺជាក្រុមហ៊ុនតែមួយ។
លោកថា៖ «មូលហេតុដែលខ្ញុំថា ជាក្រុមហ៊ុនតែមួយពីព្រោះអាសយដ្ឋានរបស់ក្រុមហ៊ុនស្នើសុំទៅរដ្ឋបាល ព្រៃឈើគឺតែមួយហើយលេខទូរស័ព្ទទំនាក់ទំនងតែមួយប្រសិនបើ ក្រុមហ៊ុនផ្សេងគ្នាមិនអាចជ្រកកោនក្រោមដំបូលផ្ទះតែមួយបាននោះ ទេ»។
លោក ចាន់ សុវេត អនុប្រធានស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្ស អាដហុក ឲ្យដឹងថា បើមើលតាមស្ថានភាពនេះគឺដោយសារតែអាជ្ញាធរមូលដ្ឋានពុំបានស្វែងរក ដំណោះស្រាយជូនពួកគាត់ គឺចាំតែយកដីដើម្បីឲ្យក្រុមហ៊ុនដែលធ្វើឲ្យពួកគាត់អស់ជំនឿ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «នេះគឺជាលើក ទី១ ដែលបានកើតឡើងទាក់ទិនទៅនឹងជម្លោះដីធ្លី ហើយប្រសិនបើរដ្ឋាភិបាលមិនបានស្វែងរកដំណោះស្រាយឲ្យបានទាន់ពេល វេលាទេគឺអាចនឹងកើតឡើងទូទាំងប្រទេស»។
យោងតាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលបានចេញផ្សាយកាលពីខែ កុម្ភៈ មានចំណងជើងថា ផ្លូវបត់ បានឲ្យដឹងថា ក្នុងឆ្នាំ ២០១២ រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចចំនួន ២,៦៥៧,៤៧០ ហិកតាឲ្យទៅក្រុមហ៊ុនឯកជនដែលក្នុងនោះផ្ទៃដីចំនួន ២/៣ បានកាត់ចេញពីដីការពារដោយព្រះរាជក្រឹត្យ៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍
Read more: http://www.cambodiapage.info/?p=13747#ixzz2rrSLtSSW