ឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ ក្នុងករណីព្រួតគ្នាវាយប្លន់ម៉ូតូពីបុរសម្នាក់
ភ្នំពេញ: ជនសង្ស័យជាចោរវាយប្លន់យកម៉ូតូ៣នាក់
ត្រូវនគរបាលព្រហ្មទណ្ឌទួលគោក
សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមគ
ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី៨ មករា ២០១៤
ក្រោយពីពួកគេធ្វើសកម្មភាពវាយប្លន់យកម៉ូតូម៉ាកយ៉ាម៉ាហាកាលពី
ថ្ងៃទី១១ កញ្ញា ២០១៣។
សមត្ថកិច្ចនិយាយថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨មករា នគរបាលព្រហ្មទណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមគ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យូ អុក អាយុ២៥ ស្នាក់នៅផ្ទះជួលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលជាមុខសញ្ញាចាស់សមត្ថកិច្ចតាមរកយូរមកហើយ និងឈានទៅឃាត់ខ្លួនបក្សពួក២នាក់បន្ថែមទៀត នៅវេលារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤។
ជនសង្ស័យទាំង២នាក់ ១-ឈ្មោះ ហម សុវី ហៅវ័ន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅកំណើតស្រុកសណ្តាន់ ខេត្តកំពង់ធំ និង២-ឈ្មោះ ឈិន កុសល ហៅវ៉ែន សុង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនរងគ្រោះឈ្មោះ ង្វៀង យ៉ាំងឡាំ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៣ វេលាម៉ោងប្រហែល១០ យប់ រូបគេនឹងបក្ខពួក២នាក់ទៀតបានមកឈរ ហៅម៉ូយដាក់ស្រីនៅផ្លូវមុន្នីរ៉េត មួយសន្ទុះក្រោយមកក៏មានជនជាតិវៀតណាមបានជិះម៉ូតូមួយគ្រឿងម៉ាក Yamaha មកដល់ក៏រូបគេ នឹងបក្ខពួករបស់ពួកគេបានធ្វើសកម្មភាពវ៉ៃប្លន់យកម៉ូតូពីជនរងគ្រោះ បានសំរេច៕T/c

ជនសង្ស័យទាំងបីនាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានជាបន្តបន្ទាប់
ប្រភពពី CEN