ពេជ្រ ថាវរ៉ា៖ "បើមិនស្រឡាញ់ខ្ញុំ កុំទុកខ្ញុំជាក្របី"

1/22/2014 0 Comments A+ a-

ភ្នំពេញ៖ គេនៅចាំបានថា កាលពីពេលកន្លងទៅ ថ្មីៗនេះ តារាសម្តែង និងជាតារាម៉ូដែលសម្បុរស្រអែមស្រស់ កញ្ញា ពេជ្រ ថាវរ៉ា ទើបតែជះលុយ ជាង១ម៉ឺនដុល្លារ ប្តូររថយន្តពី Corolla ស៊េរីឆ្នាំ១៩៩៨ មកជា Camry បាឡែន ស៊េរីឆ្នាំ២០០៣វិញ ។ ចំពោះការជះទឹកលុយរាប់ម៉ឺនដុល្លារ ទាំងការប្តូររថយន្ត និងការបើកហាងលក់សម្លៀកបំពាក់ នៅម្តុំបឹងកេងកងនេះ ត្រូវបានមហាជន និងអ្នកនៅក្នុងចង្កោម សិល្បៈមួយចំនួន មានការសង្ស័យថា នាងមានអ្នកជួយឧបត្ថម្ភ នៅពីក្រោយខ្នង ។
តែទោះជាយ៉ាងណា តារាសម្តែងរូបនេះ បានប្រកាសក្តែងៗថា លុយទាំងអស់ ដែលនាងចំណាយ ប្តូររថយន្ត និងបើកហាងលក់សម្លៀកបំពាក់ គឺជាលុយរបស់នាងផ្ទាល់ រួមជាមួយលុយម្តាយរបស់នាង ពោល គឺមិនមាននរណាម្នាក់ជួយនាងពីក្រោយខ្នងនោះទេ ។
ដោយឡែកថ្មីៗនេះ កញ្ញា ពេជ្រ ថាវរ៉ា ត្រូវបានគេមើលឃើញថា នាងបានត្អូញត្អែ បង្ហោះពាក្យពេជន៍ជាច្រើន នៅលើ Account Facebook របស់នាង ដោយបានរៀងរាប់ ពីស្នេហាជាមួយបុរសម្នាក់ ក្នុងនោះនាងបានត្អូញត្អែ ចេញពីក្រអៅបេះដូង ប្រាប់ដល់មិត្តភក្តិ ក៏ដូចជាមហាជនទូទៅយ៉ាងដូច្នេះថា “បើមិនដែលស្រឡាញ់ខ្ញុំ កុំទុកខ្ញុំជាក្របីអី ។ ខ្ញុំមានបេះដូង ចេះឈឺ ចេះខឹង ចេះយំ ចេះចង់បានគ្រប់អ្វីដែលមនុស្សស្រីគេមាន ។ ពេលខ្ញុំឈឺអ្នកមិនដែល យកចិត្តទុកដាក់ថា ខ្ញុំឈឺដល់កំរិតណានោះទេ ។ នេះរឺស្នេហាដែលអ្នកឲ្យខ្ញុំ ។ នៅក្បែរអ្នកដទៃ អ្នកតែងតែមើលងាយខ្ញុំ នេះឬ ការស្រឡាញ់ដែលឲ្យខ្ញុំ ????????” ។
ការសរសេរត្អូញត្អែ ខូចចិត្ត រៀបរាប់ពីទុកសោកស្នេហា របស់តារាសម្តែងដើមទ្រូង សិចស៊ី ពេជ្រ ថាវរ៉ា បែបនេះ ត្រូវបានអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកគាំទ្ររបស់នាង គិតថា នាងកំពុងតែខូចចិត្ត ស្នេហា ជាមួយប្រុសស្នេហ៍របស់នាង ទើបបានជានាង សរសេរពាក្យពេជន៍ ជាច្រើនបែបនេះ ហើយអាចសន្និដ្ឋានបានថា ប្រុសស្នេហ៍របស់នាង មិនសូវឲ្យតម្លៃលើនាង ដែលកំពុងតែងប់ស្រឡាញ់គ្នានេះទេ ពោលគឺហាក់មិនយកចិត្តទុកដាក់លើ រូបនាង ជាស្រីមានការលះបង់ ដើម្បើស្នេហានេះឡើយ៕