វិភាគ៖ រដ្ឋាភិបាលកម្ពុជា ប្រឈមមុខច្រើនចំពោះ ឆាកអន្តរជាតិ រឿងបញ្ហាសិទ្ធិមនុស្ស
កាលពីឆ្នាំ២០០៩ អនុសាសន៍ចំនួន៩១ចំណុច របស់អង្គការសហប្រជាជាតិ
គឺភាគច្រើនជំរុញឲ្យរដ្ឋាភិបាលកម្ពុជា
យកចិត្តទុកដាក់គោរពសិទ្ធិមនុស្ស។ ចំណែកនៅឆ្នាំ២០១៤នេះ
អនុសាសន៍ទាំងនោះ មិនទាន់ត្រូវបានដកចេញវិញទេ
ប៉ុន្តែបានបន្ថែមអនុសាសាន៍ថ្មីទៀត ដែលកើនឡើង១៣៨ចំណុច។
អនុសាសន៍ កាលពីឆ្នាំ២០០៩ ចំណុចមួយចំនួនបានទទួចឲ្យបញ្ឈប់ បណ្តេញពលរដ្ឋចេញដោយបង្ខំ ពីលំនៅឋាន ឈប់ជ្រៀតជ្រែកនយោបាយ លើប្រព័ន្ធតុលាការ ធានាសេរីភាពបញ្ចេញ និងសារព័ត៌មាន សម្រួលការងារដល់អង្គការមិនមែនរដ្ឋាភិបាល និងចាត់វិធានការប្រឆាំងអំពើពុករលួយជាដើម។
រីឯនៅឆ្នាំ២០១៤នេះ អនុសាសន៍មួយចំនួនក្នុងចំណោមនោះ មិនទាន់ត្រូវបានដកចេញទេ ដែលនេះ អ្នកវិភាគយល់ថា ដោយសារតែរដ្ឋាភិបាលកម្ពុជាមិនទាន់បានកែលម្អឬអនុវត្តន៍អនុសាសន៍ ទាំងនោះ។
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត កត់សំគាល់ចំណុចសំខាន់ៗ ដែលកម្ពុជាត្រូវប្រឈមមុខខ្លាំងនឹងសហគមន៍អន្តរជាតិ «ខ្ញុំ ឃើញថា បញ្ហាបច្ចុប្បន្ន គឺការប្រើប្រាស់កងម្លាំង ក្នុងការបង្ក្រាបហួសហេតុ ទី២ សិទ្ធិសេរីភាពបញ្ចេញមតិ [ត្រូវបានរិតត្បិត] ទី៣ ប្រព័ន្ធតុលការមិនឯករាជ្យ ទី៤ បញ្ហាសំខាន់គឺដីធ្លី[នៅតែមានបណ្តេញចេញ]»។
លោក អំ សំអាត មានប្រសាសន៍ទៀតថា បើកម្ពុជាមិនកែលម្អបញ្ហាសិទ្ធិមនុស្ស តាមអនុសាសន៍ដែលអង្គការសហប្រជាជាតិ លើកឡើងទេនោះ បួនឆ្នាំទៅមុខទៀត កម្ពុជាប្រឈមនឹងបញ្ហាកាន់តែច្រើនឡើង «ខ្ញុំឃើញរដ្ឋាភិបាល រាល់លើក នៅពេលដែលធ្វើ UPR ទទួលយកអនុសាសន៍ទាំងនោះ ដោយមិនប្រកែកទេ ប៉ុន្តែក្នុងការអនុវត្តន៍ មិនបាន[ដូចអនុសាសន៍]នោះទេ»។
លោកបណ្ឌិតច្បាប់អន្តរជាតិ ហ៊ាង ឬទ្ធី យល់ថា ព្រឹត្តិការណ៍វាយប្រហារគ្រាប់បែកកាលពីឆ្នាំ១៩៩៧ បញ្ហាឃាតកម្មលើមេដឹកនាំសហជីព តារាចម្រៀង បូករួមនឹងការបាញ់បង្ក្រាបលើកម្មករទាមទារប្រាក់ឈ្នួលនៅពេលថ្មីៗ នេះទៀត គឺភស្តុតាងបន្ថែមដែល រដ្ឋាភិបាល ប្រឈមខ្លាំងជាមួយ ច្បាប់អន្តរជាតិ «មិនអាចទទួលបានការកោតសរសើរទេព្រោះសម្លាប់ មនុស្ស។ កម្ពុជាកំពុងអនុវត្តន៍ផ្ទុយគោលការណ៍ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បែទៅជាហៅថា ស្តង់ដាកុម្មុយនីស្តទៅវិញ។ សរុបមកវិញ អ្នកប្រើអំណាចធ្វើបាបពលរដ្ឋខ្មែរស្លូតត្រង់ បាញ់សម្លាប់ ធ្វើទារុណកម្មនេះ គឺប្រឈមមុខទៅនឹងច្បាប់អន្តរជាតិ ទៅនឹងអង្គការសហប្រជាជាតិ»។
ប្រធានសមាគមសិទ្ធិមនុស្សអាដហុកលោក ធន សារាយ យល់ថា ស្ថានភាពប្រសើរនៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាហាក់មិនមាននោះទេ តែពេលនេះពោរពេញទៅដោយស្ថានភាពរំលោភសិទ្ធិមនុស្សទៅវិញ « ព្រោះថា ឥឡូវនេះយើងកំពុងមានវិបត្តិនយោបាយ ហើយការបង្ក្រាបថ្មីៗនេះ ដែលធ្វើឲ្យមុខមាត់ប្រទេស ធ្លាក់ចុះ។ ឥឡូវនេះប្រទេសយើងកំពុងត្រូវបានបិតសិទ្ធិបញ្ចេញមតិ ពិសេស សិទ្ធិបាតុកម្ម។ហេតុដូច្នេះហើយខ្ញុំគិតថា បញ្ហា គោរពសិទ្ធិមនុស្ស កំពុងដើរថយក្រោយ»។
លោក ធន សារាយ មានប្រសាសន៍ថា ការមិនកែលម្អបញ្ហាសិទ្ធិមនុស្ស តាមអនុសាសន៍អង្គការសហប្រជាជាតិនេះ កម្ពុជាមិនអាចទទួលការដាក់ទណ្ឌកម្មណាមួយឡើយ ប៉ុន្តែរដ្ឋជាភាគី បានថ្កោលទោសចំពោះកម្ពុជា ដែលធ្វើឲ្យខូចកេរ្តិ៍ ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ «នេះជារឿងរបស់ប្រទេសផ្តល់ ជំនួយនីមួយៗ ប៉ុន្តែចំពោះក្រុមប្រឹក្សាសិទ្ធិមនុស្សជារឿងផ្សេង។ការផ្តល់ជំនួយ មកស្រុកខ្មែរគឺទៅតាមនយោបាយប្រទេសនីមួយៗ»។
តំណាងរដ្ឋាភិបាលកម្ពុជា ដែលបកស្រាយចំពោះមុខកិច្ចប្រជុំអង្គការសហប្រជាជាតិ នៅក្នុងសប្តាហ៍នេះ លោក ម៉ក់ សម្បត្តិ ថ្លែងថា កម្ពុជាទទួលចំពោះអនុសាសន៍ទាំង១៣៨ចំណុចនោះ បើទោះជាលោកបានច្រានចោលរបាយការណ៍ របស់សង្គមស៊ីវិលនៅកម្ពុជា ទាក់ទងភាពមិនប្រក្រតីនៃការបោះឆ្នោត ការបន្តបណ្តេញចេញដោយបង្ខំ និងបញ្ហាអំពើពុករលួយជាដើម។
យ៉ាងនេះក្តី ខណៈដែលកម្ពុជាកំពុងជាប់គាំងនយោបាយនេះ សហរដ្ឋអាមេរិក បានប្រកាសផ្តាច់ជំនួយ៨០លានដុល្លារមករដ្ឋាភិបាលកម្ពុជា។ ចំណែកប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួន នៅសហភាពអ៊ឺរ៉ុប លោក ធន សារាយ ឲ្យដឹងថា ប្រទេសទាំងនោះ ស្ថិតក្នុងការពិចារណាបន្តផ្តល់ជំនួយមកកម្ពុជាឬផ្តាច់៕