ប្រធានហិរញ្ញវត្ថុ Skype លាឈប់ពីតំណែង
បុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន Microsoft មួយរូបបានសម្រេចចិត្ត លាឈប់ពីតំណែង បន្ទាប់ពីបម្រើការងារ អស់រយៈពេល ៨ឆ្នាំ។ លោក Bill Koefoed ជាប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Skype និងជាមនុស្សសំខាន់ម្នាក់ របស់ក្រុមហ៊ុនផងដែរ ដោយលោកបានបម្រើការងារ នៅក្នុងក្រុមហ៊ុន មួយនេះអស់រយៈពេល ៨ឆ្នាំមកហើយ។ បើតាមការបញ្ជាក់ឲ្យដឹង លោក Koefoed នឹងត្រូវតែងតាំងជា ប្រធានហិរញ្ញវត្ថុ នៅក្នុងក្រុមហ៊ុន Puppet Labs ជាក្រុមហ៊ុនស្រាវជ្រាវ ទៅលើផ្នែកព័ត៌មានវិទ្យា។
ប្រភពជាច្រើនបាននិយាយថា លោក Koefoed បានប្រហែលជាមាន បញ្ហាអ្វីមួយជាមួយនឹង Microsoft ទើបសម្រេចចិត្តលាឈប់ ព្រោះថា តំណែងរបស់លោក នៅក្នុងក្រុមហ៊ុន Microsoft មិនត្រឹមតែជាប្រធាហិរញ្ញវត្ថុរបស់ Skype ប៉ុណ្ណោះទេ លោកនៅជាបុគ្គលិកជាន់ខ្ពស់ ទទួលបន្ទុកផ្នែកទីផ្សារ និងអាជីវកម្មទៀតផង។
គួរបញ្ជាក់ផងដែរ ដំណឹងនៃការចាកចេញ របស់ប្រធាហិរញ្ញវត្ថុនេះ មិនត្រូវបានប្រកាសឲ្យ ដឹងតាមរយៈក្រុមហ៊ុន Microsoft នោះទេ ប៉ុន្តែព័ត៌មានដែលទទួលបាន គឺតាមរយៈបណ្ដាញ សង្គមរបស់លោក Koefoed៕