អតីតមេធំ Android លេចមុខក្នុងគម្រោងមនុស្សយន្ត Google
កាលពីខែមីនា ឆ្នាំមុន លោក Andy Robin បានប្រកាសលាឈប់ពីប្រធាន Android ដោយការងាររបស់ លោកត្រូវបានជំនួសដោយ Sundar Pichai។
ក្រោយពេលដែល លោក Robin លាឈប់ បានធ្វើឲ្យអ្នកគាំទ្រ Android និងមនុស្សមួយ ចំនួនមានការអន់ចិត្ត ប៉ុន្តែលោក Larry Page ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិ Google បានសន្យាថា លោក Robin មិនបានចាកចេញ Google នោះទេ លោកនឹងត្រឡប់ មកវិញនៅក្នុងគម្រោងថ្មី។
នៅថ្ងៃនេះ អ្វីដែលជាអាថ៌កំបាំង នៃការលាឈប់នោះ ត្រូវបានបញ្ហា តាមពិតទៅលើ Robin បានឈប់ពីប្រធាន Android ប៉ុន្តែលោកមិនបានទៅណានោះទេ គឺត្រូវទៅគ្រប់គ្រងក្រុមការងារថ្មី មួយទៀតដែល មានឈ្មោះថា Robotics(មនុស្សយន្ត)។
យោងតាមសារព័ត៌មាន The New York Times បានឲ្យដឹងថា លោក Rubin ត្រូវបានក្រុមហ៊ុន Google តែងតាំងជាប្រធាន Robotics ដែលធ្វើការស្រាវជ្រាវ ទៅលើមនុស្សយន្ត ហើយវាគឺជាផ្នែកមួយនៃក្រុមហ៊ុន Google ប៉ុន្តែលទ្ធផលនៃការស្រាវជ្រាវ នៅមិនទាន់បាន បង្ហាញឲ្យដឹងនោះទេ៕