គណបក្ស សង្គ្រោះជាតិ បន្ដដង្ហែក្បួន តវ៉ា ថ្ងៃទី១១ (មានរូបភាពច្រើន)
ភ្នំពេញ ៖ ក្បួនដង្ហែរបស់គណបក្ស សង្គ្រោះជាតិ ដឹកនាំដោយលោក សម
រង្ស៊ី ប្រធានគណបក្ស និងថ្នាក់ដឹក នាំជាច្រើននាក់ ផ្សេងទៀត នៅរសៀល ថ្ងៃទី២៥
ខែធ្នូ ឆ្នាំ២០១៣ នេះ បានបន្ដតវ៉ាថ្ងៃទី១១របស់ខ្លួន ដោយចាក ចេញពី
ទីលានប្រជាធិបតេយ្យ ឆ្ពោះទៅ តាមផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ
ដោយធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វារ តាមផ្លូវជាតលេខ៦អា ។
ក្បួនដង្ហែសម្រាប់ថ្ងៃនេះនឹងធ្វើដំណើរ ឆ្លងកាត់ស្ពានជ្រោយចង្វារ តាមផ្លូវជាតិលេខ៦អា ដល់វត្តព្រែកលាប ទើបត្រឡប់មកវិញ ដោយមានអ្នកចូលរួមជា ច្រើនពាន់នាក់ ពីព្រោះមានក្រុមកម្មករ និងកម្មការិនីកាត់ដេរ ចូលរួមយ៉ាងច្រើនផងដែរ ។
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចជាច្រើន នាក់ ទាំងអាវុធហត្ថ និងនគរបាលបានជួយ សម្រួលចរាចរណ៍ នៃការដង្ហែក្បួនរបស់ គណបក្សប្រឆាំង ៕