លោកខៀវ កាញារីទ្ធ លើកឡើងថា គណបក្សប្រឆាំង កំពុងធ្វើឱ្យ សភាពការណ៍ ក្ដៅ និងច្របូកច្របល់

12/26/2013 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល និង ជារដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៣ បានបញ្ជាក់ថា គណបក្សសង្គ្រោះ ជាតិ បាននិងកំពុងធ្វើឱ្យស្ថានការណ៍នៅក្នុង ប្រទេសទាំងមូលឡើងកំដៅ និងច្របូកច្របល់ ដើម្បីកេងចំណេញពីសភាពការណ៍ទាំងនេះ។
មុនពេលឡើងយន្ដហោះ អមដោយ ដំណើរសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឆ្ពោះទៅកាន់ប្រទេសវៀតណាម រយៈពេល ៣ថ្ងៃនោះ លោកខៀវ កាញារីទ្ធ បានបញ្ជាក់ ប្រាប់ក្រុមអ្នកកាសែតនៅព្រលានយន្ដហោះថា មិនមែនគណបក្សប្រជាជនកម្ពុជា ធ្វើរដ្ឋ ប្រហាររដ្ឋធម្មនុញ្ញនោះទេ ផ្ទុយទៅវិញ គឺ គណបក្សប្រឆាំងដែលធ្វើ រដ្ឋប្រហាររដ្ឋធម្មនុញ្ញ ហើយពួកគេចង់ឱ្យរាជរដ្ឋាភិបាលដួល តាមរយៈការធ្វើឱ្យសភាពការណ៍ទូទៅច្របូកច្របល់ និងដុតកំដៅកាន់តែខ្លាំង ដើម្បីកេងយក ផលចំណេញពីសភាពការណ៍ទាំងនោះ ។
លោកខៀវ កាញារីទ្ធ បានបញ្ជាក់ទៀត ថា ការធ្វើបែបនេះ របស់គណបក្សប្រឆាំង ដោយសារតែពួកគេខ្លាចថា នៅអាណត្ដិ ក្រោយនិងមិនបានទទួលសំឡេង ដូចក្នុងអាណត្ដិនេះទៀត ។
ជុំវិញការបំផុសបំផុសនិងអូសទាញ ឱ្យ ក្រុមកម្មករនៅតាមរោងចក្រ ចូលរួមតវ៉ា ទាមទារការដំឡើងប្រាក់ នៅទូទាំងប្រទេស របស់គណបក្សសង្គ្រោះជាតិនោះ ត្រូវ បាន លោកខៀវ កាញារីទ្ធ លើកឡើងថា បើសិន ជារោងចក្រទាំងនោះ បង្ខំចិត្ដបិទទ្វារ តើអ្នកណាជាអ្នកខាត ហើយតើពួកអាចរកការងារឱ្យកម្មករធ្វើបានដែរឬទេ ។