ណុប បាយ៉ារិទ្ធ វិលចូលប្រឡូកក្នុងវិស័យភាពយន្តជាថ្មី ក្រោមស្នាដៃដឹកនាំរបស់ឪពុក
ផ្តល់បទសម្ភាសជាមួយគេហទំព័រ CEN តាមរយៈទូរសព្ទ័ម្ចាស់បទ “ សង្សារលេងៗ ” លោក ណុប បាយ៉ារិទ្ធ បានអោយដឹងថា ខ្សែភាពយន្តដែលលោកចូលរួមសម្តែងជាតួឯកមានចំណងជើងថា “ ម៉េចដែរ ខ្លាចអត់? ” ក្រោមការផលិតឡើងរបស់ផលិតកម្មថ្មី TSK និងជាស្នាដៃដឹកនាំរឿងដោយផ្ទាល់របស់លោកឪពុក ណុប សម្បត្តិ ។
តារាចម្រៀងរូបនេះបន្តថា តួអង្គល្បីៗដែលបានចូលរួមសម្តែងនៅក្នុងរឿងនេះមានដូចជា នាង គង់ ចាន់ស្រីមុំ ជាតួឯកស្រី នាង ចន ចន្ទ័លក្ខិណា និងតារាកម្លែងនាយ ចាប ចៀន នាង កាតុ ព្រមទាំងតារាកម្លែងជាច្រើនរូបទៀត ។
បើទោះជាមិនបានលម្អិតទៅលើអត្ថន័យនៃសាច់រឿងទាំងមូល ប៉ុន្តែតារាចម្រៀងសាច់សខ្ចី លោក ណុប បាយ៉ារិទ្ធ បានបញ្ជាក់ថាខ្សែភាពយន្តរឿង“ម៉េចដែរខ្លាចអត់?”ចង់បញ្ជាក់អំពីរឿងរ៉ាវយល់ច្រឡំរបស់សង្សាមួយគូតាំងពីពេលនៅរស់រហូតដល់ពេលស្លាប់ទៅក៏នៅតែយល់ច្រឡំ ហើយការយល់ច្រឡំបែបនេះបានធ្វើអោយកើតមានឡើងនូវការលងបន្លាច ។ លោកបន្ថែមថា ផ្ទៃរឿងទាំងមូលបានបង្កប់ទៅដោយភាពភ័យរន្ធត់ញាប់ញរ័ និងលាយឡំជាមួយសំណើចជាច្រើនផងដែរ ។
តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានបង្ហាញពីកត្តា៣ចំនុចដែលជម្រុញអោយលោកបោះជំ ហានចូលប្រឡូកក្នុងវិស័យភាពយន្តជាថ្មី ក្នុងនោះទី១ ចង់ចូលរួមលើកស្ទួយវិស័យភាពយន្តខ្មែរអោយ មានសកម្មភាពរស់រវើកឡើងវិញ ។ ទី២ ដោយយល់ឃើញថាខ្សែភាពយន្តរឿង “ ម៉េចដែរ ខ្លាចអត់ ?” ជាខ្សែរឿងបែបកម្លែងដែលធ្វើអោយអ្នកទស្សនាបានសប្បាយរីករាយ និងទី៣ ដោយសម្លឹងឃើញវិស័យភាពយន្តខ្មែរក្នុងពេលបច្ចុប្បន្នបានទទួលការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ។
ជាមួយនឹងការបោះជំហានចូលប្រឡូកក្នុងវិស័យភាពយន្តជាថ្មីតារាចម្រៀងជ្រកក្រោមទ្រនំរស្មី ហង្សមាសលោក ណុប បាយ៉ារិទ្ធ បានសម្តែងនូវក្តីសប្បាយរីករាយ និងសង្ឃឹមថា រឿងថ្មីដែលលោក បានចូលរួមសម្តែងនាពេលនេះនឹងទទួលបាននូវការគាំទ្រច្រើនពីបណ្តាទស្សនិកជន ក្រោយការដាក់ប បញ្ចាំងតាមរោងភាពយន្តនានានៅពេលខាងមុខ ។
ជាមួយនឹងការបោះជំហានចូលប្រឡូកក្នុងវិស័យភាពយន្តជាថ្មីតារាចម្រៀងជ្រកក្រោមទ្រនំរស្មី ហង្សមាសលោក ណុប បាយ៉ារិទ្ធ បានសម្តែងនូវក្តីសប្បាយរីករាយ និងសង្ឃឹមថា រឿងថ្មីដែលលោក បានចូលរួមសម្តែងនាពេលនេះនឹងទទួលបាននូវការគាំទ្រច្រើនពីបណ្តាទស្សនិកជន ក្រោយការដាក់ប បញ្ចាំងតាមរោងភាពយន្តនានានៅពេលខាងមុខ ។
គួរបញ្ជាក់ថា ខ្សែភាពយន្តរឿង “ ម៉េចដែរ ខ្លាចអត់? ” គឺជាវណ្ណកម្មទី៣ហើយដែលតារាចម្រៀង ជួរមុខរបស់ផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ ចូលរួមសម្តែងជាតួឯក បន្ទាប់ពីរឿង “ ភូមិ គ្រិះចម្លែក ” និងរឿង “ អាត់បី ” ទទួលបានជោគជ័យក្រោយដាក់បញ្ចាំងកាលពីប៉ុន្មានឆ្នាំមុន ៕M/c
ណុប បាយ៉ារិទ្ធ តារាចម្រៀង
ប្រភពពី CEN