ឧកញ៉ា​ហែម ថេង​បំភ្លឺ​​ការ​ចោទ​ប្រកាន់​ថា​ជំពាក់​លុយ​មិន​សង​និង​ចេញ​សែក​ស្អុយ

12/05/2013 0 Comments A+ a-

Okhna-Hem-Thengភ្នំពេញៈ លោក​ឧត្តម​សេនីយ៍​ទោ ឧកញ៉ា​ហែម ថេង អនុប្រធាន​នាយ​ដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បាន​ផ្តល់​កិច្ច​សម្ភាសន៍​ដ៏​កម្រ​មាន​មួយ ដល់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ជាមួយ​វត្តមាន​មេធាវី​របស់​លោក​ចំនួន​២​រូប គឺ​លោក​អឿន ស៊ុយ និង លោក​កៅ ទី កាលពី​ថ្ងៃ ទី ៣ ខែ ធ្នូ​២០១៣​នេះ ដើម្បី​ស្រាយ​បំភ្លឺ​និង​ពន្យល់​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា លោក​ឧកញ៉ា​ថា បាន​ខ្ចី​លុយ​មិន​សង​ចំនួន​ជាង ៧០ ម៉ឺន​ដុល្លារ​អាមេរិក និង​បាន​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាមួយ​នឹង​ភរិយា​និង​ម្តាយ​ក្មេក​របស់​លោក ទៅ​ភាគី​ដើម​បណ្តឹង​ចំនួន​ ៣​នាក់​កាល​ពី​អំឡុង​ឆ្នាំ ២០១១។
ពាក់​ពាក់​ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ លោក​ឧកញ៉ា ហែម ថេង បាន​បដិសេធ​យ៉ាង​អហង្កា ថាៈ រឿង​នេះ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ទេ តែ​ជា​រឿងរ៉ាវ​នេះ មាន​ជាប់​ពាក់​តែ​ជាមួយ​ភរិយា​និង​ម្តាយ​ក្មេក​តែ​ប៉ុណ្ណោះ តែ​ភាគី​ភាគី​ដើម​បណ្តឹង និង​មេធាវី​ពួកគេ​បាន​ព្យាយាម​ទាញ​ភ្ជាប់​ឈ្មោះ​លោក​ឧកញ៉ា ចូល​ក្នុង​ករណី​នោះ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​កកិ្តយស កេរ្តិ៍​ឈ្មោះ កិត្យានុភាព និង​សេចក្តី​ថ្លៃថ្នូរ​របស់​លោក ដែល​មិន​អាច​ឲ្យ​លោក​អន់​ឪន​ឲ្យ​បាន​ឡើយ។
លោក​ឧកញ៉ា ក៏បាន​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​នានា តាមរយៈ​មេធាវី​របស់​លោក​ទាំង ២ ឲ្យ​ឃើញ​ថាៈ ពុំមាន​ឈ្មោះ របស់​លោក​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការខ្ចី​លុយ ឬ ចេញ​សែក​នោះឡើយ។​ហើយ​ការ​ប្តឹង ពី​ភាគ​ដើម​បណ្តឹង​កន្លង​មក​ដែល​បាន​ភ្ជាប់​រូប​គាត់​ជាមួយ​ភរិយា និង ម្តាយ​ក្មេក​ទៅ​ស្ថាប័ន​អយ្យការ​នោះ ក៏​ត្រូវ​បាន​អយ្យការ បាន​សម្រេច​តម្កល់​មិន​ចាត់​ការ​រួច​រាល់​ទៅ​ហើយ​ដែរ។
លោក​ឧកញ៉ា ហែម ថេង បាន​មាន​ប្រសាសន៍​ថាៈ «នៅ​ក្នុង​អារម្មណ៍​របស់​ខ្ញុំ ជា​កូន​អ្នក​ក្រ​១​រូប ខ្ញុំ​សោក​ស្តាយ​ណាស់ ដែល​ខ្ញុំ​បាន​ខិតខំ​ពុះពារ សព្វបែប​សព្វ​យ៉ាង ដើម្បី​ឆ្ពោះ​ទៅ​រក​ឥស្សរភាព​និង​កិត្តិយស ដើម្បី​សាង​កេរ្តិ៍ឈ្មោះ​នោះ ទុកឲ្យ​វង្ស​ត្រកូល ពីព្រោះ​ពូជ​ខ្ញុំ​នេះ គឺជា​អ្នកក្រ​មិន​មាន​អ្នក​ណា​ធ្វើ​បាន ការ​ជួយ​សង្គម​ជួយ​ជាតិ​វា​ឥត​មាន។ អ៊ីចឹង​ខ្ញុំ​បាន​បណ្តុះ​គំនិត​ថាៈ បើ​ខ្ញុំ​ហើយ​មាន​វាសនា ទោះបី​កម្រិត​ណា​ក៏​ដោយ ខ្ញុំ​ត្រូវ​លះបង់ សេចក្តី​សុខ​ផ្ទាល់​ខ្លួន ដើម្បី​ជួយ​សង្គម ដើម្បី​ថ្នូរ​មក​វិញ គឺ​ដើម្បី​យក​កិត្តិយស​ទុក​ឲ្យ​កូន និង គ្រួសារ​តែ​ប៉ុណ្តឹង។ នេះ គឺជា​ទិស​ដៅ​និង គោល​បំណង​របស់​ខ្ញុំ»។
លោក​បាន​បន្តថាៈ«ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​នោះ គឺ​មួយ​ជីវិត​កាងារ​បម្រើ​រដ្ឋ​តាំ​ពី​ឆ្នាំ ១៩៧៩នោះ រហូត​មក​ទល់​ថ្ងៃ​នេះ គឺ​ខ្ញុំ​ធ្វើ​បាន​ទទួល​លទ្ធផល​ល្អ​ណាស់ បាន​ជួយ​សង្គម​ជួយ​ជាតិ​រាប់​មិន​អស់។ ខ្លួន​ឯង​ចាំ​មិន​អស់ មាន​កាសែត​ល្អៗ ដែល​កំពុង​ពេញ​និយម នៅ​កម្ពុជា ជាង​៥០០ ច្បាប់ ដែល​ខ្ញុំ​បាន​រក្សា​ទុក ដែល​សរសេរ​អំពី​អ្វី ដែល​ខ្ញុំ បាន​ជួយ​ជាតិ​ជួយ​សង្គម។ និង​មាន​ថាស​វីឌីអូ ជា​ច្រើន ដែល​ផ្សាយ​អំពី​ស្នាដៃ ខ្ញុំ ដែល​ខ្ញុំ​រក្សា​ទុក​ជាង ៣០០ ឌីស (Discs)។ ការ​រក្សា​អភិរក្ស​ទាំង​នេះ ក្នុង​បំណង​តែមួយ​គឺ ពេល​ស្លាប់ គឺ​សុំ​ឲ្យ​បើក និង ចាក់​មើល​ពី​ស្នាដៃ និង សមិទ្ធិផល​របស់ខ្ញុំ ដែល​ខ្ញុំ​បាន​រក្សា​ទុក្ខ ជា​ភស្តុតាង​នេះ»។ ខ្ញុំ​សែន សោក​ស្តាយៗ ណាស់ នេះ គឺជា​សម្ពាធ​មួយ​មក​លើ​គ្រួសារ​ខ្ញុំ​ទៅ​ហើយ នៅក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន»។
ពាក់ព័ន្ធ​នឹង​សំណុំរឿង​ខាង​លើ​នេះ លោក​ឧកញ៉ា បាន​ឲ្យ​ដឹងថាៈ មូលហេតុ​ដែល​ភាគី​ដើម​បណ្តឹង​ក្នុង​សំណុំ​រឿងនេះ បាន​ព្យាយាម​ភ្ជាប់ ឈ្មោះ​លោក​ទៅក្នុង​បណ្តឹង​ជាមួយ​ភរិយា​នោះ គឺ​ដោយសារ​តែមាន​អ្នករត់​ការ​ស៊ី​ភាគរយ​ពី​រឿង​ក្តី និង យក​ឥទ្ធិពល​អ្នក​អំណាច និង​ថ្នាក់​ដឹកនាំ មក​ដាក់​សម្ពាធ​លើ​គ្រួសារ​របស់​លោក​ក្នុង​គោល​បំណង ដើម្បី​បំផ្លាញ​កេរ្តិ៍ឈ្មោះ កត្តិយស និង ទ្រព្យសម្បត្តិ​របស់​លោក​ឲ្យ​អស់ គ្មាន​សេសសល់​អ្វី និង​បំផ្លាញ​ឲ្យ​ដល់​ឬសគល់​តែ​ម្តង ដើម្បី​យក​ភាគរយ​ពី​រឿង​ក្តី និង​បំផ្លាញ​អនាគត​របស់​លោក​តែម្តង។ ហើយ​បុគ្គល​ដែល​បាន​ចូល​ខ្លួន​ក្នុង​ការ​រត់ការ​ស៊ី​ភាគរយ​រឿងក្តី​នេះ មានឈ្មោះ ទី១ ឈ្មោះ មែន សុខ ដែល​ជា​អ្នក​បើក​ឡាន ជូន​ថ្នាក់​ដឹក​នាំ ទី២ ឈ្មោះ ទិត្យ សុខ​វណ្ណា និង ទី៣ ឈ្មោះ ឌី ចូច។ ក្រៅ​ពី​នេះ​ក៏​មាន​មន្ត្រី​នគរបាល​មួយ​ចំនួន ដែល​បម្រើការ​នៅ​ក្នុង​ស្ថាប័ន​របស់​លោក​ដែល​តែង​តែ​មាន​ចិត្ត​ច្រណែន​ឈ្នានីស និង​មាន​ចិត្ត​ឬស្យា ច្រណែន​នឹង​ការងារ​ល្អ ស្នាដៃ​បម្រើ​ជាតិ​និង​មុខ​តំណែង​យស​សក្តិ​របស់​លោក​នោះ ក៏​ជា​អ្នក​បោះដៃ​ឲ្យ​ផង​ដែរ។
kao-ty-Eoun-Suy
មេធាវី កៅ ទី និងមេធាវី អឿន ស៊ុយ មេធាវី​ការពារ​ក្តី លោក​ឧកញ៉ា ហែម ថេ​ង។ រូបថត ប៊ុត រស្មីគង្គា
លោក​ឧកញ៉ា​បាន​ប្រសាសន៍ថាៈ« សូម​បំភ្លឺ​ថាៈ រឿង​នេះ ខ្ញុំ​ឥតមាន​ពាក់ព័ន្ធ​ទេ តែ រឿង​នេះ ដោយសារ​តែ​គ្រួសារ មាន​ការ​ពាក់​ព័ន្ធ​ត្រូវ​តែ​ដោះស្រាយ​តាម​ច្បាប់​ហើយ។ អ៊ីចឹង​គាត់​យក​លុយ​ទៅ គាត់​ឥត​បាន​ប្រគល់​ឲ្យ​ទៅ​ភាគី​ចុង​ចម្លើយ​នៅ​ទេ។ ដោយសារ​តែ ពួកគាត់​ត្រូវ​ទទួល​ភាគរយ​ពី​ភាគី​ដើម​បណ្តឹង។ អានេះ ដែល​មិន​ប្រក្រតី។ គេ ហ៊ាន​ធ្វើអ្វីៗ ទាំងអស់ គឺ ដើម្បី​លុយ។ គេ​ថា បើ​មិន​ដាក់ឈ្មោះ​ខ្ញុំ វា​មិនបាន​លុយ។ អ៊ីចឹង អយ្យ​ការរក​មិន​ឃើញ បាន​តម្កល់​រឿង​មិន​ចាត់​ការ ហើយ​គេ​បន្ត​ប្តឹងទៅ​សាលា​ឧទ្ទរណ៍​ទៀត ហើយ ឧទ្ទរណ៍ ក៏បាន​ដ​ម្ក​ល់​មិន​ចាត់ការ​ទៀត។ ខ្ញុំ​និយាយ​នេះ គឺ​ឥតមាន​ប៉ះពាល់​អ្នកណា​ទេ ក្រៅពី​គូភាគី​និង​អ្នក​ដែល​បាន​លូកដៃ​នៅក្នុង​រឿង​នេះ។ រឿង​ខ្ញុំ​នេះ ត្រូវបាន​តុលា​ការដម្កល់​មិន​ចាត់​ការ​អស់​ហើយ»។
លោក​ឧកញ៉ា បាន​ឲ្យ​ដឹងថាៈ ចំពោះ​សំណុំ​រឿងក្តី​នេះ ភាគី​ដើម​បណ្តឹង តែងតែ​ប្តូរ​មេធាវី ដើម្បី​បំភាន់ តុលាការ ពី​ព្រោះ មេធាវី​ដែល​បានដឹង​រឿងរ៉ាវ​ពិត​នោះ គេ​បន្ទាប​ខ្លួន។ ហើយ​មេធាវី​ថ្មី​នោះ បាន​យក​សែក​Copy ដដែល ដើម្បី​ប្តឹង​ភរិយា និង ម្តាយ​ក្មេក​លោក​ទៅ​ស្ថាប័ន​អយ្យការ​ជា​បន្ត​បន្ទាប់។
លោក​ឧកញ៉ា បន្តថា៖«ឥឡូវ​ខ្ញុំ​ចង់​ដាក់​សំណួរ​ទី១ថាៈ អយ្យការ​តែ១ សំណុំរឿងដដែលៗ និង សែក​ Copy ដដែល​ហ្នឹង ហេតុ អ្វី ក៏​ទទួល​យកមក​ដោះស្រាយ? សែក​លេខ​ចុះ​តែ១ តែ​ប្តូ​តែ​មេធាវី​ទេ ហេតុអ្វី ក៏​យក​សំណុំ​រឿងនេះ មក​ដាក់? និង ដោះស្រាយ? ពីព្រោះ​អង្គ​ហេតុតែ។ ទី២ ដែល​ខ្ញុំ​ប្តឹង​ថា មូល​បង្កាច់​កេរ្តិ៍​ខ្ញុំ​នេះ ឲ្យ​បង្ហាញ​ភស្តុតាង មកទល់​ថ្ងៃនេះ មិន​ចាត់ការ។ ហើយ​ឥឡូវនេះ កំណែ​ទម្រង់​រដ្ឋ កំពុងតែ​គិត ពី​បញ្ហា​ហ្នឹង។ យ៉ាងម៉េច មូលហេតុ​អ្វី បានជា​មិន​ចាត់ការ និង មាន​ភាព​យឺតយូរ? ទី៣ សំណុំរឿង​បញ្ជូនមក​ចៅក្រម​ក្រោយនេះ គេ​មិន​ដាក់​រូបខ្ញុំ​ទេ។ គេ​ដាក់ថា៖ ប្រពន្ធ​លោក ហែម ថេ​ង។ អ៊ីចឹង ខ្ញុំ​សូម​រក​យុត្តិធម៌​ឲ្យ និង ញែក​ឲ្យ​ដាច់ រវាង​អំពើ​ល្អ និង អំពើអាក្រក់។ ហើយ​ពិត យ៉ាងណា​នោះ មេធាវី​ខ្ញុំ គាត់​បាន​ដឹងឮ​អស់ហើយ ឯកសារ​នៅលើ​ដៃ គាត់​អស់ហើយ។ រឿង​ពិត ប្រាកដ​យ៉ាងណាៗនោះ សុំ​មើល​សំណុំរឿង ពី​មេធាវី​របស់ខ្ញុំ​ទាំង២»។
ពាក់ព័ន្ធ​នឹង​សម្តី​របស់លោក​មេធាវី គួ​យ ធុន​ណា ដែល​ធ្លាប់​មានប្រសាសន៍ប្រាប់​សារព័ត៌មាន កន្លងមក​ថា«លោក​ឧកញ៉ា​ថែម ថែ​ង ភរិយា និង ម្តាយក្មេក ត្រូវ​ប្តឹង​ដោយ​កូនក្តី​របស់លោក៣នាក់ ជាប់​ពាក់​ពាក់​នឹង​ការ​ជំពាក់​​​ប្រាក់​មិន​សង និង ចេញ​មូល​ប្ប​ទា​នប​ត្រ​ឥត សាច់ប្រាក់​នោះ» លោក​ឧកញ៉ា ហែម ថេ​ង មាន​បំភ្លឺថា៖« គាត់​បានធ្វើ​ខុស​ម្តង​ហើយ ម្តងទៀតៗ មកលើ​រូបខ្ញុំ។ តើ​សម្តី​វា​ហួស បាន​អី​ជួស? បើ​គាត់​ផ្សាយ​អ៊ីចឹង កាសែត​ហ្នឹង វា​ឮ​ទៅដល់​ម៉ា​ពិភពលោក​នោះ ដល់​អ្នកធំ ដល់​អ្នកតូច ដែល​ខ្ញុំ​មិនបាន​ប្រព្រឹត្ត មិន​បានធ្វើ​ទាល់តែសោះ​នោះ។ គាត់​ត្រូវយក​ភស្តុ​តាង​ជាក់​ស្តង កុំ​យក​ដីកា​រក្សា​ការពារ មក​ធ្វើ​ភស្តុតាង តែ​ត្រូវរ​កសែក​ពិតប្រាកដ ដែលថា ខ្ញុំ​បានចេញ​នោះ ឬ ដែល​ថា ខ្ញុំ​បាន​ផ្តិតមេដៃ​ខ្ចីលុយ​នោះ​ចេញមក​នោះ​បានជា​ភស្តុ​តាំង​ផ្លូវច្បាប់​រឹងមាំ? ហើយ​ខ្ញុំ ក៏បាន​ឲ្យ​មេធាវី​របស់ខ្ញុំ ទៅ​សួរ​រឿង​ដីកា​រក្សា​ការពារ​ពី​លោក​ចៅក្រម​ដែរ ហើយ​ចៅក្រម​ទាំង២ គាត់ បាន​ឲ្យ​ខ្ញុំ ប្តឹងទៅ​ក្រុមប្រឹក្សា​ចៅក្រម​ដើម្បី​ដោះស្រាយ ដើម្បី​ឲ្យ​អធិការកិច្ច ពិនិត្យ​សំណុំរឿង​ឡើងវិញ កុំ​ឲ្យ​ចេះតែធ្វើ​អ៊ីចឹង​ទៀត»។
លោក​ឧកញ៉ា មានប្រសាសន៍ថា៖«ខ្ញុំ​សុំ​ឲ្យ​មេធាវី ឬ អ្នក​ដែល​បកស្រាយ​រឿងនេះ មិន​ច្បាស់​នោះ សូម​ឲ្យ​ផ្អាក​ទៅ ទុក​ឲ្យ​ខាង​តុលាការ​លោក​ចាត់ការ វា​ប្រសើរ​ជាង យើង​ជជែក​គ្នា វា​ប៉ះពាល់​ទៅ វា​នាំ​តែ​ខុស​នឹង​ផ្លូវច្បាប់។ ពីព្រោះ កិត្តិយស សាង​បាន គ្រប់ៗគ្នា និង​តែ​មិនអាច​លក់ដូរ​បានទេ។ តែ​ក្នុងករណីនេះ ខ្ញុំ​ជឿជាក់ថា អំពើ​ល្អ​របស់ខ្ញុំ ពិតជា​មិនអាច​សាបសូន្យ​បានទេ។ អ្នក​កសាង​អំពើអាក្រក់ ពិតជា​ទទួល​ផលរប​ស់វា យូរ ឬ ឆាប់​ពិត ជា​ទទួលផល​ទេ។ សូម​ឲ្យ​បញ្ជាប់​ការបកស្រាយ​បញ្ហា​នេះ ទុក​ឲ្យ​តុលាការ​លោក​ចាត់ការ តាមច្បាប់»។
ពាក់ព័ន្ធ​នឹង​នឹង​សម្តី​របស់លោក​មេធាវី គួ​យ ធុន​ណា ដែល​បាន​ប្រសាសន៍​តាម​ភ្នំពេញ​ប៉ុស្តិ៍​នាពេល​ថ្មី​នេះ​ថា« គាត់​ជាម​នុស្ស​មិនចេះ​ច្បាប់​នោះ» លោក​ឧកញ៉ា ហែម ថែ​ង​បាន​ប្រតិកម្ម​ថា៖« ហេតុអ្វី​បាន​គាត់​ប្រើប្រាស់​ពាក្យសម្តី​ថា៖ ខ្ញុំ​ជាម​នុស្ស​មិនចេះ​ច្បាប់? ខ្ញុំ​សូមជម្រាបថា៖ រឿង​ដែល​ទៅសុំ អធិបញ្ជា​នេះ គឺ​មេធាវី​របស់ខ្ញុំ ដែលជា​អ្នកច្បាប់ ជា​អ្នកធ្វើ​ទេ។ គាត់​បាន​ទៅ​ជជែក​ជាមួយ តុលាការ ហើយ​គាត់​ត្រូវបាន​តម្រូវ​ឲ្យយ៉ាងណាៗនោះ គឺ​គាត់​ជជែក​គ្នា ហើយ​គាត់ គឺជា​អ្នកធ្វើ ក្នុង​ផលប្រយោជន៍ ដើម្បី​ការពារ​កូនក្តី​របស់គាត់។ ហេតុអ្វី បានជា​គាត់​និយាយថា៖ ខ្ញុំ​គឺជា​មនុស្ស​មិនចេះ​ច្បាប់ ? ខ្ញុំ​សូម​ជម្រាប​ទៅ​គាត់​វិញ​ថាៈ ខ្ញុំ​ឥត​ចេះ​ច្បាប់​នេះ ខ្ញុំ​ធ្វើការ​ជាង៣០ឆ្នាំនេះ ជួយ​ជាតិ​បាន​ច្រើន​ណាស់​។ បង្ក្រាប​បទល្មើស បាន​រាប់​ម៊ឺ​ន​ករណី។ សួរថាៈ គាត់​អ្នកចេះ​ច្បាប់​នោះ គាត់​ធ្វើ​អី​បាន​ខ្លះ ? ហើយ​ខ្ញុំ​យល់ឃើញថា ពាក្យ​មួយ​ម៉ាត់​ដែល​គាត់​និយាយ​ខាងលើនេះ វា​ប៉ះពាល់​ធ្ងន់​ណាស់ ទី១ ឯកឧត្តម អ៊ុក សាវុធ បាន​ចារ​លើ​លិខិត​នោះ អ៊ីចឹង​ឯកឧត្តម អ៊ុក សាវុធ ចេះ​ច្បាប់ ឬ អត់ ? បើ មេធាវី​របស់ខ្ញុំ ធ្វើតាម ការណែនាំ របស់​លោក​​ស្រី ស៊ឺ វណ្ណ​នី ឲ្យ​សរសេរ​ទៅកាន់​ឯកឧត្តម អ៊ុក សាវុធ​នោះ អ៊ីចឹង​សួរថា លោកស្រី ស៊ឺ វណ្ណ​នី​ចេះ ច្បាប់​ឬ​អត់ ? ឥឡូវនេះ វា​មក​រឿង​ថ្មី​ទៀត គាត់​ថា៖ ខ្ញុំ​មិនគួរ​រាជរដ្ឋាភិបាល យកមក ធ្វើការ​ទេ គួរ​ឲ្យ​ខ្មាស់​ណាស់។ មួយ​ម៉ាត់​នេះ​ធ្ងន់​ណាស់។ តើ​គាត់​ចង់​ថា ឲ្យ​ខ្ញុំ ឬ ចង់​ថា​ឲ្យ​នរណា? អធិបញ្ជា​នេះ ត្រូវបាន​ចារ​ដោយ ឯកឧត្តម អ៊ុក សាវុធ អ៊ីចឹង​ឯកឧត្តម អ៊ុក សាវុធ ចេះ ច្បាប់​ឬ អត់? មានន័យថា៖ គាត់​ដៀល​ដល់​ឯកឧត្តម អ៊ុក សាវុធ ថា​មិន​ចេញ​ច្បាប់!! មានន័យថា៖ អ្នកណា​ចារ​លើ​លិខិត​ហ្នឹង និង ស៊ី​ញ៉េ​លើ​ហ្នឹង​គឺ អត់​ចេះ​ច្បាប់​ទាំងអស់។ ដូច្នេះ ការ​និយាយ របស់គាត់​នេះ វា​ប៉ះ​ទាំងអស់។ តាមពិត​អ្នក​ឈឺក្បាល គឺ​អ្នក​ដែល​ចារ អ្នក​ដែល​ស៊ី​ញ៉េ​ឯណោះ​ទេ ខ្ញុំ ឥត​ប៉ះ​ពាល់​ទេ ពីព្រោះ​វា​មិនមែនជា​គំនិត​របស់ខ្ញុំ ពីព្រោះ​ខ្ញុំ​មិនមែន ជា​មន្ត្រី​តុលាការ មិនមែន ជា​មេធាវី និង មិនមែនជា​អគ្គព្រះរាជអាជ្ញា។ ដូច្នេះ សុំ​ឲ្យ​ពិនិត្យ​ខ្លឹមសារ ដែល​គាត់​និយាយ​នៅក្នុង កាសែត​ភ្នំពេញ ប៉ុស្តិ៍​ចុះ​ថ្ងៃទី​២ ខែ​ធ្នូ ២០១៣​​នេះ ឲ្យ​បាន​ច្បាស់ តើន​រណា​គួរ​អៀនខ្មាស ហើយ​នរណា​ជា​អ្នក​ខុស នរណា​ជា​អ្នក​ត្រូវ?។ ខ្ញុំ​បាន​ថតចម្លង​ឯកសារ​នេះ ដាក់បញ្ចូល​ក្នុង​សំណុំរឿង​របស់ខ្ញុំ ផ្ញើ​ទៅកាន់​លោកស្រី ស៊ឺ វណ្ណ​នី រួល​រាល់​ហើយ»៕
លោក​បាន​បន្ថែមថា៖« ឥឡូវនេះ ការ​ប្រឹង​បំផ្លាញ​កិត្តិយស​របស់ខ្ញុំ ដល់ទី​បំផុត តើ​អ្នកណា ជា​អ្នកទទួលខុសត្រូវ និង សង​មក​ខ្ញុំ​វិញ? បើ​រក​មិនឃើញ​ខុសត្រូវ តើន​រណា ជា​អ្នក​សង​ចំពោះ​ការខូចខាត និង ការប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ និង កិត្តិយស​របស់ខ្ញុំ​នេះ» ។
ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះដែរ លោក​អឿន ស៊ុយ មេធាវី​ការពារ​ក្តី លោក​ឧកញ៉ា ហែម ថេ​ង បាន​បំភ្លឺ​ថា៖​«ឯក​ឧត្តម​​​ហែម ថេ​ង គឺ​គាត់​ឥត​ពាក់ព័ន្ធ​នឹង ករណី ការខ្ចី​លុយ​របស់​ម្ចាស់បំណុល​ទាំង៣នាក់ ដូច​លោក​មេធាវី​គួ​យ ធុន​ណា បាន​លើក​យកមក​និយាយ​តាម​ដីកា​រក្សា​ការពារ​នោះទេ។ លោក​មេធាវី​គួ​យ ធុន​ណា បាន​អះអាងថា៖ ឯកឧត្តម​បាន​ខ្ចីប្រាក់​កូនក្តី​គាត់ រហូតដល់​ជាង ៧០ ម៉ឺន​ដុល្លារ​អាមេរិក ដែល​មិនបាន​សង តែ​តាមពិត​គឺ​គាត់​ឥត​បាន​ប៉ះពាល់ ឬ បាន​ខ្ចីលុយ​ម្តងណាឡើយ ឬ សូម្បី​កិច្ចសន្យា​ក៏​គ្មាន ចេញ​មូល​ប្ប​ប​ត្រ ក៏​គ្មាន​ដែរ។ គឺ​គាត់​មិន​ដែលមាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្ចីប្រាក់​នោះទេ។ ហើយ​ម្យ៉ាងវិញទៀត ការអះអាង​របស់​មេធា​វី​ថា គាត់​បាន​ខ្ចីប្រាក់​របស់​ដើមចោទ​នោះ ខ្ញុំ​សូម​ឲ្យ​គាត់​បង្ហាញ​ភស្តុតាង​មក ដែលជា​ឯកសារ ឬ មាន​លិខិត​អី​មួយ ដែល​បញ្ជាក់ថា គាត់​បាន​ខ្ចី ជា​លាយ​លក្ខណ៍​អក្សរ ដូចជា កិច្ចសន្យា មូលប្ប​ទា​នប​ត្រ ដើម្បី​ឲ្យ​ខាង​សារព័ត៌មាន​ស្វែងរក​ការពិត ជួយ​បកស្រាយ​មក​រឿង​នេះ និង ផ្សព្វផ្សាយ ឲ្យ​បាន​ជាក់ស្តែង។ ហើយ​វិញ​ម្យ៉ាងទៀត ប្រសិនបើ​ក្នុងករណី​ដែល មេធាវី​ចេះតែ​បំ​ភ្លើ​ស​ការពិត​នោះ និយាយ​ដោយ​គ្មាន មូលដ្ឋាន​ច្បាស់លាស់ គ្មាន​ភស្តុតាង គ្មាន​ឯកសារ​នោះ ខ្ញុំ​សុំ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​ហើយ។ រឿងក្តី​នេះ សព្វថ្ងៃនេះ តុលាការ​កំពុងតែ​ចាត់ការ​តាមផ្លូវ​ច្បាប់។ ក្នុង​បណ្តឹង​នេះ កូនក្តី ខ្ញុំ បាន​ទាម​ទារ​ជម្ងឺ​ចិត្ត ចំនួន ៥០ ០០០ដុល្លារ​អាមេរិក។ ខ្ញុំ​សង្ឃឹមថា៖ តុលាការ​នឹង​លើកយក​សំណុំ​រឿងនេះ មក​ធ្វើការ​ជំនុំ​ជម្រះ នាពេលឆាប់ៗខាងមុខនេះ។
ចំណែកឯ លោក​មេធាវី កៅ ទី​បាន​បន្ថែមថា៖ ចំពោះ​ករណី​ដែល​ភាគី​ដើមចោទ​ទាំង៣នាក់ ទី១ ឈ្មោះ ហេង សុខ​ម៉េ ទី២ ឈ្មោះ ស្រ៊ុន គឺ​ម​ឃុន និង ទី៣ ឈ្មោះ យឹម ប្រាក់​សៀន បាន​ចោទប្រកាន់ថាៈ លោក​ឧកញ៉ា ហែម ថែ​ង បាន​ជំពាក់​ប្រាក់ និង​ចេញ​សែក​ឥត​លុយ​នោះ ត្រូវ លោក​ឧកញ៉ា​ប្តឹង​មកវិញ​ពីបទ« បរិហារកេរ្តិ៍ » ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ឥឡូវនេះ ត្រូវបាន​តុលាការ​ចោទប្រកាន់​ជា​ផ្លូវ​ការដែរ។ សំណុំ​រឿងនេះ ឥឡូវនេះ ក៏​កំពុងតែ ស្ថិតនៅ​ក្នងដៃ តុលាការ​នៅឡើយ​ដែរ៕