កម្មករនៅបណ្ដារោងចក្រមួយចំនួនធំបន្តផ្ទុះកូដកម្ម និងបាតុកម្ម ចូលដល់ថ្ងៃទីពីរ
សេចក្ដីរាយការណ៍ជាច្រើន បានឲ្យដឹងថា
កម្មករនៅបណ្ដារោងចក្រមួយចំនួនធំបន្តផ្ទុះកូដកម្ម និងបាតុកម្ម
ចូលដល់ថ្ងៃទីពីរ ករណីពួកគេ ជំទាស់ការដំឡើងប្រាក់ឈ្នួលពលកម្ម
៩៥ដុល្លារ ដែលពួកគេ ប្រកាសប្រាក់ដំឡើងនេះ
មិនអាចទ្រទ្រង់ជីវិភាពបានឡើយ។
នៅថ្ងៃទី២៦ ខែធ្នូនេះ មានសេចក្ដីរាយកាណ៍ រោងចក្រធំៗនៅរដ្ឋធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ដូចជាខេត្តកំពង់ឆ្នាំង កំពង់ចាម កំពង់ស្ពឺ ស្វាយរៀង ដែលមានរោងចក្រ ជិត១០០ បានផ្អាកដំណើរការហើយ នៅខណៈនេះ កម្មករនៅទីរួមខេត្តកំពង់ឆ្នាំងគំរាមថា នឹងបិទផ្លូវជាតិលេខ៥។ តាមបណ្ដាញផ្សាយព័ត៌មានសង្គម បានឲ្យដឹងថា រោងចក្រជាច្រើននៅផ្លូវវែងស្រែង ខណ្ឌដង្កោ បានផ្ទុះកូដកម្មធំជាងគេ ហើយពួកគេកំពុងឈរត្រៀបត្រា នៅខាងមុខរោងចក្រ។
រោងចក្រធំចំនួនពីរនៅសង្តាត់ទឹកថ្លា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី គឺរោងចក្រអេគ្រិម និងរោងចក្រ ឡាក់គីសន ដែលមានកម្មករជិត១០០០០នាក់ ក៏បានផ្ទុះ កូដកម្មផងដែរ ខណៈរោងចក្រនៅម្ដុំចាក់អង្រែ បន្តធ្វើកូដកម្មនៅថ្ងៃទី២៦នេះទៀត។
គោលបំណង នៃការតវ៉ារបស់កម្មករទាំងនោះ គឺដើម្បីជំទាស់មិនទទួលយកការដំឡើងប្រាក់ឈ្នួល ការងារចំនួន១៥ដុល្លារសម្រាប់ឆ្នាំ២០១៤ ដែលធ្វើឲ្យ ប្រាក់ខែគោលពួកគេបាន៩៥ដុល្លារ ប៉ុន្តែទាំងសហជីព និងកម្មករចាត់ទុកថា មិនអាចទ្រទ្រង់ជីវិភាពបានឡើយ៕ ប្រភព វីអូឌី