ភេសជ្ជៈពេលព្រឹក សម្រាប់ស្ត្រីធ្វើការការិយាល័យ
នរណាៗក៏ទទួលស្គាល់ថា
អាហារពេលព្រឹកសំខាន់ជាងពេលណាៗទាំងអស់
ព្រោះក្រោយពេលទទួលទានហើយ
ត្រូវប្រើវាពេញមួយព្រឹកដើម្បីបំពេញការងារ។ យើងធានាថា
ភេសជ្ជៈទាំង៥កែវខាងក្រោមនេះពិតជាហុចផលល្អដល់ស្ត្រីបំពេញ
ការងារការិយាល័យជាក់ជាមិនទាន។

ទឹកបន្លែ ឬផ្លែឈើ
ពេល ព្រឹកខណៈពេលពោះនៅទំនេរ វាស័ក្ដិសមបំផុតដែលអ្នកត្រូវផ្គត់ផ្គង់វីតាមីនចូលទៅបំប៉នស្បែក ព្រោះពេលព្រឹកនេះ រាងកាយអាចបឺតស្រូបយកជីវជាតិបានល្អបំផុត។ ដូច្នេះអាហារពេលព្រឹករបស់ស្ត្រីគ្រប់វ័យ គួរមានទឹកផ្លែឈើស្រស់ៗជាប់រាល់ថ្ងៃត្រឹមតែមួយកែវក៏បាន ព្រោះនៅក្នុងនោះមានទាំងវីតាមីន A អាស៊ីដហ្វូលិក សូដ្យូម ប៉ូតាស្យូម ស័ង្កសី និងស្ករ។
ទឹកសណ្ដែក
នៅ ពេលព្រឹក រាងកាយរបស់យើងត្រូវការប្រូតេអ៊ីនទៅជួសជុលចំណែកដែលសឹករេចរឹល។ ទឹកសណ្ដែកសម្បូរទៅដោយប្រូតេអ៊ីនដែលរាងកាយត្រូវការ ងាយរកទិញ ស័ក្ដិសមសម្រាប់អ្នកប្រញាប់ប្រញាល់បំពេញការងារ និងគ្មានពេលទំនេរនឹងអង្គុយទទួលទានអាហារតាមសម្រួលនោះ។
ទឹកក្រូចឆ្មារ
វិធី បន្សាបជាតិពុលដែលងាយធ្វើបំផុតគឺពេលភ្ញាក់ពីដំណេកពេលព្រឹក ភ្លាមត្រូវទទួលទានទឹកស្អាតមួយកែវលាយជាមួយក្រូចឆ្មារមួយចំណិត តូច ដើម្បីជួយភ្ញោចពោះវៀនឲ្យធ្វើសកម្មភាពច្របាច់បញ្ចេញវត្ថុស្មោក គ្រោកពីក្នុងរាងកាយមកក្រៅក៏ប៉ុន្តែបើគ្មានចំណូលចិត្ត អាចប្ដូរមកទទួលទានទឹកក្រូចឆ្មារសុទ្ធជាមួយនឹងអាហារពេលព្រឹក ក៏ទទួលបានប្រយោជន៍ដែរ។ វីតាមីន C ជួយឲ្យរាងកាយស្រស់ស្រាយ ចំណែកក្លិនវាជួយព្យាបាល ជួយភ្ញោចសរសៃប្រសាទឲ្យវៀសរវៃ។
ទឹកសេរ៉ូបិ៍
សុភាព ស្ត្រីមានរាងស្វែលស្អាតភាគច្រើនទទួលទានអាហារពេលល្ងាចតិចតួច ប៉ុណ្ណោះ ឬអ្នកខ្លះមិនទទួលទានតែម្ដង។ លក្ខណៈបែបនេះនៅពេលព្រឹកឡើងរាងកាយអាចបាត់បង់ជាតិស្ករ ធ្វើឲ្យមានអាការ ធេងធោង ឈឺក្បាល ឬស្រពាប់ស្រពោន មិនចង់ក្រោកចេញពីដំណេក។ ប៉ុន្តែប្រសិនបើបានទទួលទានទឹកសេរ៉ូបិ៍មួយកែវ អាការដែលកើតមាននឹងបាត់ទៅវិញភ្លាមមួយរំពេច ព្រោះជាតិស្ករដែលមាននៅក្នុងទឹកសេរ៉ូបិ៍ជាស្ករម៉ូលេគុលតែមួយ គត់ដែលរាងកាយអាចបឺតស្រូបយកទៅប្រើការបានភ្លាម។
ទឹកខ្ញី
គឺ ជាភេសជ្ជៈពិសេសមួយប្រភេទសម្រាប់អ្នកដើរកម្សាន្តជ្រុលពេលដល់ យប់ជ្រៅ លុះភ្ញាក់ដឹងខ្លួនព្រឹកឡើងក៏នៅមានអាការធេងធោងដោយសារជាតិពុល មិនទាន់រលាយអស់ ព្រមទាំងរកកល់ចង់ក្អួតបន្តិច ចង់វិលមុខបន្តិច។ អាការបែបនេះពុំមានអ្វីល្អជាងទឹកខ្ញីក្ដៅ ព្រោះនៅក្នុងទឹកខ្ញីមានសារជាតិម្យ៉ាងឈ្មោះ ជីន ជឺរ៉ល ដែលមានប្រសិទ្ធភាពបំផុតសម្រាប់បន្សាបជាតិពុល៕