បុស្បា ប៉ាន់ បង្ហាញវត្តមាន លើឆាក អមដោយបទ The Enchanted Pavilion

11/27/2013 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញ៖ បន្ទាប់ចាកចេញ ពីកម្ពុជា រយៈពេល១ឆ្នាំ ដើម្បីទៅសិក្សា នៅសាលា Walnut School for the Art ដែល ជាសាលាសិល្បៈ ល្បីបំផុត នៅអាម៉េរិក បុស្បា ប៉ាន់ បាន និពន្ឋបទភ្លេងមួយ សម្រាប់ជាចំណងដៃ ដល់ប្រជាជន កម្ពុជា ហើយវាត្រូវបានទទួល ការកោតសរសើរ មិនដាច់ពីមាត់ពីអ្នកស្តាប់ និងក្រុមអ្នកជំនាញ ផ្នែកតូរតន្រ្តីមក ពី បញ្ចឹមប្រទេស។
ពិព៌ណនាអំពីមន្តស្នេហ៍ទេសភាព នៃផ្ទះឈើនៅក្នុងតំបន់ជនបទ មួយជាមួយសំឡេង វីយ៉ូលីនព្យាណូ និងទ្រ ដ៏លន្លង់លន្លោច នៃបទភ្លេង The Enchanted Pavilion បានធ្វើឲ្យអ្នកស្តាប់ លង់លក់ក្នុងអារម្មណ៍មួយពោរពេញ ដោយសុភមង្គល ហើយពួកគេទះដៃទ្បើងតាមសភាវ របស់ពួកគេ នៅពេលបទភ្លេងនេះបានបញ្ចប់ ក្នុងមហោ ស្រព តន្រ្តីមួយ កាលពីពេលថ្មីៗនេះ ។
បុស្បា បាននិយាយ ថា នាងបានចាប់ផ្តើមសរសេរបទភ្លេង តាំងពីអាយុ៦ឆ្នាំ រហូតមកទល់ពេលនេះបទភ្លេង ចំនួន៥០បទហើយដែល បានសរសេររួច និងត្រូវបាននាំទៅសម្តែង នៅតាមបណ្តាខនសឺត ជាលក្ខណៈជាតិ និងអន្តរជាតិ ជាច្រើននៅកម្ពុជា។ បទភ្លេងThe Enchanted Pavilion ត្រូវបានសរសេរទ្បើងនៅ សហរដ្ឋអាមេរិក បន្ទាប់ពីបានទទួលការហ្វឹកហាត់ និងបញ្ចូលនូវរូបារម្មណ៍ នៅរបស់នាង។ “ខ្ញុំមានការភ្ញាក់ផ្អើលមែនទែន ពេល ឃើញលោក Anton Isselhardt អ្នករៀបចំមហោស្រពតន្រ្តី អន្តរជាតិភ្នំពេញ បានសរសេរអ៊ីម៉ែល មកសុំយក បទភ្លេងនេះ ទៅសម្តែងក្នុងមហោស្រព របស់គាត់ ហើយខ្ញុំភ្ញាក់ផ្អើល ខ្លាំងណាស់ ដែលបទភ្លេងនេះ ទទួលបាន ការកោតសរសើរ ពីមនុស្សជាច្រើ ”។
លោកអេនតុន អ៊ីសែលហាត៍ (Anton Isselhardt) ជាអ្នករៀបចំមហោស្រពតន្រ្តីអន្តរជាតិភ្នំពេញ បានមាន ប្រសាសន៍ថា លោកនិងមិត្តរបស់លោក និងសមាគមរបស់ លោកបានធ្វើការងារនៅកម្ពុជា ជាង១០ឆ្នាំមកហើយ ដើម្បីលើកកំពស់ តូរតន្រ្តីពីអឺរ៉ុប និងតូរតន្រ្តីរបស់កម្ពុជា ហើយគ្រប់គ្នាបានដឹងនិងយល់ ពីតូរតន្រ្តីជាប្រពៃណី របស់ខ្មែរ ។ ប្រសិនជាយើងក្រទ្បេកមើល អតីតៈកាលព្រះបាទ ព្រះនរោត្តមសីហនុ សម្តេចព្រះបរមរតនៈកោដ្ឋ ព្រះអង្គបាននិពន្ឋបទភ្លេង បែបបញ្ចឹមប្រទេស។ សំរាប់បុស្បា វិញនាងឈានជំហាន ទៅរកអ្វីដែលដូចនឹង សម្តេច ព្រះនរោត្តមសីហនុ ។
លោកបន្តថា “ខ្ញុំស្គាល់នាងជាច្រើនឆ្នាំ មកហើយ និងដឹងពីការវិវត្តន៍របស់ នាងពីតន្រ្តីតាមបែប ប្រពៃណី សរសេរ បទភ្លេងខ្មែរដែល មានលក្ខណៈជាប្រពៃណីទៅរក ប្រភេទតូរតន្រ្តីបែបបញ្ចឹមប្រទេស”។ លោកបន្តថា “នាងបាន ចាកចេញទៅសហរដ្ឋអាម៉េរិក ដោយនាងបានសរសេរបទភ្លេង មួយបទដ៏អស្ចារ្យ ហើយយើងលើកទឹកចិត្ត ចំពោះ ទស្សនិកជនកម្ពុជា សហគមន៍ និងបេសកកម្មសិល្បៈ របស់នាងចំពោះសមិទ្ឋិផលនេះ ”។
ដោយសង្កត់ធ្ងន់ពីទេពកោសល្យ របស់ បុស្បា ប៉ាន់ Anton បានបន្តថា “នាងទើបអាយុ១៥ឆ្នាំប៉ុណ្ណោះ នាងមាន ទេពកោសល្យ ដ៏អស្ចារ្យ នាងកំពុងឆ្ពោះទៅកាន់ វិថីជោគជ័យ ហើយកំទ្បុងពេល នេះខ្ញុំចង់និយាយ “សួស្តីបុស្បា សូមធ្វើការរបស់អ្នក ហើយយើងរំពឹងនឹង បានឃើញបទភ្លេងដែលនាង បាននិពន្ឋថ្មីៗនាពេល អនាគតបន្ថែម ទៀត”។
លោកបន្តថា សំរាប់អ្នកនិពន្ឋ សិល្បៈតូរតន្រ្តី គេចង់បំរើមនុស្សជាច្រើន ឧទាហរណ៍ដូចជាកម្មវិធី របស់ខ្ញុំ មាន មនុស្សចូលរួមត្រឹម ៤០០នាក់ចូលទស្សនាក៏ដោយ ប៉ុន្តែអ្នកទាំងនោះមាន ឋានៈជាឯកអគ្គរដ្ឋទូត ក៏មាន រដ្ឋមន្រ្តី ក៏មាន ប៉ុន្តែមិនមែនមានន័យថា តន្រ្តីនោះសម្រាប់មនុស្ស អភិជននោះទេ ប៉ុន្តែក៏សម្រាប់មនុស្ស ទូទៅផងដែរ ព្រោះសិល្បៈគឺសម្រាប់ មនុស្សគ្រប់គ្នា។
ត្រលប់ទៅកាន់សាលា Walnut School for the Art កន្លែងដែលមានសិស្សានុសិស្ស មកពីបណ្តាប្រទេសជុំវិញ ពិភពលោក ចូលរៀនផ្នែកសិល្បៈចម្រុះ និងតូរតន្រ្តីអូប៉េរ៉ា បុស្បាបាននិងកំពុង សិក្សានៅទីនោះតាម កម្មវិធី សិក្សាតាមកម្មវិធី សាលាដាក់ចេញ ដូចជា រៀនពីបច្ចេកទេស ប្រើសម្លេង ប្រើបំពង់ក រៀនទ្រឹស្តីភ្លេង ព្យាណូ និងតែងបទភ្លេង និងចូលរួមជាក្រុមជាមួយ ក្រុមតន្រ្តីដែលមានការប្រគុំ ពីអ្នកជំនាញល្បីៗ។ បុស្បា ក៏រៀន ចំណេះដឹងទូទៅ លើបីមុខវិជ្ជាបន្ថែមពី លើផ្នែកសិល្បៈ របស់នាងផងដែរ។
យ៉ាងណាក៏ដោយ បុស្បា តែងនឹកដល់សម្លខ្មែរ គ្រូរបស់នាង និងអ្នកគាំទ្រនាង ប៉ុន្តែនាងមាន បេសកកម្មមួយ ក្នុងការ នាំតន្រ្តីកម្ពុជា ទៅកាន់ឆាកអន្តរជាតិ ដោយនាង និយាយថា “ខ្ញុំនឹងត្រលប់មកកម្ពុជាវិញ ក្នុងនាមជាអ្នក ចម្រៀង ហើយនាំប្រជាជនខ្មែរឲ្យស្គាល់ បទភ្លេងអូប៉េរ៉ា និងធ្វើការងារ មនុស្សធម៌ ”។ បុស្បា បានបន្តថា “សិល្បៈចំ រៀននិងតូរតន្រ្តីប្រសិន ជាយើងមិនលើកតំកើងទេ វានឹងធ្វើឲ្យយើងបាត់បង់ អត្តសញ្ញាណរបស់យើង ហើយខ្ញុំ នឹងខិតខំរៀន ដើម្បីសម្រេចនូវក្តីសុបិនរបស់ខ្ញុំ” ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News