“COTTO” បង្ហាញផលិតផលការ៉ូឆ្នាំ 2014 ក្នុងព្រឹត្តិការណ៍ “CERSAIE 2013” ដើម្បីចាប់យកបេះដូង អតិថិជនពីជុំវិញពិភពលោក
“COTTO” ជាថ្មីម្តងទៀតបានបញ្ជាក់ពីកិត្តិនាមជាអន្តរជាតិរបស់ខ្លួនជា
"ស្លាកសញ្ញាថៃលំដាប់ថ្នាក់ពិភពលោក” នៅក្នុងព្រឹត្តិកាណ៍ “CERSAIE 2013” ដ៏មានកិត្យានុភាព
ដែលបានរៀបចំឡើងនៅទីក្រុងបូឡូញ៉ា ប្រទេសអ៊ីតាលី កាលពីពេលថ្មីៗកន្លងទៅនេះ។
CERSAIE ឬ ពិព័រណ៍អន្តរជាតិនៃ
ផលិតផលការ៉ូ និងសម្ភារប្រើប្រាស់ក្នុងបន្ទប់ទឹក គឺជាព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោកដែលត្រូវបានរៀបចំធ្វើប្រចាំឆ្នាំ។
ព្រឹត្តិកាណ៍នេះត្រូវបានចូលរួមដោយក្រុមហ៊ុនផលិតផលិតផលការ៉ូ និងផលិតផលបន្ទប់ទឹកឈានមុខលើពិភពលោក។
COTTO ក៏ជាផ្នែកដ៏សំខាន់មួយនៃពិព័រណ៍ប្រចាំឆ្នាំនេះដែរ
សម្រាប់រយៈពេលស្ទើរមួយទស្សវត្សពេញ គិតមកដល់ពេលនេះ។
ឆ្នាំនេះ COTTO បានបង្ហាញដោយមោទនភាពនូវផលិតផល
COTTO អ៊ីតាលី ឆ្នាំ 2014 របស់ខ្លួន
ដោយរួមមានប្រភេទការ៉ូថ្មីចំនួន 4 ស៊េរី ដូចខាងក្រោម៖
1.
ស៊េរី Balza៖ ជាផលិតផលការ៉ូដែលមានអានុភាពពីថ្មដ៏រឹងមាំ
ឆ្លុះបញ្ចាំងពីសេរីភាពគ្មានដែនកំណត់ រួមជាមួយដំណើរនៃការរស់ក្នុងធម្មជាតិ
2.
ស៊េរី Senso di Marmo៖ ជាផលិតផលការ៉ូដែលផលិតឡើងដោយការជ្រើសរើសថ្មម៉ាបដ៏ល្អ និងកម្រពីជុំវិញពិភពលោក
3.
ស៊េរី Neo Basalt៖ ជាផលិតផលការ៉ូដែលមានអានុភាពពីទីក្រុងបុរាណនៃ Pompeii ដែលបានបំផ្លាញដោយស្រទាប់នៃកម្អែភ្នំភ្លើងថ្មបាសាល់ ដែលផ្ទុះចេញពី Mount Vesuvius ហើយត្រូវបានច្នៃប្រឌិតថ្មីដើម្បីឆ្លើយតបទៅនឹងភាពពេញនិយមនៃស្ថាបត្យកម្មទំនើប
4. ស៊េរី Famiglia
dei Legni៖ ជាផលិតផលការ៉ូដែលផ្តល់ភាពប្រណីតដោយទម្រង់ឈើផ្សេងៗ ដែលមានអត្ថន័យខុសៗគ្នាទៅតាមតំបន់នៃពិភពលោក
ព្រឹត្តិការណ៍ឆ្នាំនេះ ក៏ជាព្រឹត្តិកាណ៍
CERSAIE ទីមួយផងដែរ ដែល COTTO បានបង្ហាញផលិតផលជាច្រើនរួមមាន ឥដ្ឋការ៉ូ
សម្ភារផ្នែកអនាម័យ និងក្បាលរ៉ូប៊ីណេ។ ចំណុចលេចធ្លោនៃបញ្ជររបស់ COTTO ឆ្នាំនេះ
រួមមានការរចនាប្រកបដោយភាពច្នៃប្រឌិតដូចខាងក្រោម៖
·
“ស៊េរី MG
Stone: Palizza” និង “ស៊េរី Eramo”- ជាប្រភេទថ្មីនៃថ្មម៉ាបសិប្បនិមិត្តដែលត្រូវបានប្រើដើម្បីធ្វើការតុបតែងជញ្ជាំង
និងផ្នែកខាងលើនៃតុ និងដើម្បីឲ្យស៊ីគ្នាជាមួយនឹងឡាបូ
·
ក្បាលរ៉ូប៊ីណេ “ស៊េរី Himmapan”៖ ការរចនាកើតឡើងតាមរយៈឥទ្ធិពលពីបក្សីក្នុងទេវកថា
“Himmapan Forest” ដែលត្រូវបានពណ៌នាជាច្រើនក្នុងអក្សរសិល្ប៍ប៉ែកបូព៌ា
·
“ស៊េរី Mass Man Made” និង “ស៊េរី Reminescences”- ប្រភេទថ្មីនៃបន្ទប់ទឹក ទូងូតទឹក និងក្បាលរ៉ូប៊ីណេទាំងនេះ
ត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីបង្ហាញពីសោភ័ណភាពនៃថ្ម និងឈើធម្មជាតិ
ក៏ដូចជា ដើម្បីបំពេញតម្រូវការនៃការរស់នៅសម្រាប់ទីផ្សារភាគបស្ចឹម។
រាល់ផលិតផល COTTO ថ្មីដែលបានបង្ហាញនៅ CERSAIE ឆ្នាំនេះ
ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ហើយផលិតផលទាំងនេះនឹងបង្ហាញវត្តមានក្នុងទីផ្សារគោលដៅរបស់គេនៅដើមឆ្នាំក្រោយ។
បញ្ជររបស់ COTTO ឆ្នាំនេះ បង្ហាញពីគោលគំនិត
“បូព៌ាក្រុង (UrbanEast)”- ដែលពណ៌នាពីវិថីនៃជីវិតបូព៌ាប្រទេស និងការបញ្ចូលគ្នារវាងដួងព្រលឹងនៃភាគបូព៌ា ក្នុងការរចនារបស់ខ្លួន។ ខ្លឹមសារនៃពណ៌ “មាស" និង "ស្ពាន់” ព្រមទាំង ទម្រង់ដូចឈើ ក៏ត្រូវបន្ថែមទៅក្នុងបរិយាកាសភាគបូព៌ាផងដែរ។
ព្រឹត្តិកាណ៍ CERSAIE គឺជាការតាំងពិព័រណ៍លំដាប់ថ្នាក់ពិភពលោកប្រចាំឆ្នាំនៃផលិតផលការ៉ូ
និងសម្ភារប្រើប្រាស់ក្នុងបន្ទប់ទឹក ហើយត្រូវបានចូលរួមដោយអ្នកផលិតកំពូលៗពីជុំវិញពិភពលោក
ដែលមកតាំងបង្ហាញបច្ចេកវិជ្ជា និងការច្នៃប្រឌិតចុងក្រោយរបស់ពួកគេ។
ព្រឹត្តិការណ៍នេះក៏ក្លាយជាវេទិកាដ៏សមស្របមួយផងដែរសម្រាប់អ្នកផលិតទាំងឡាយ
ដើម្បីជួបអតិថិជន អ្នកចែកចាយ ស្ថាបត្យករ អ្នករចនា និង អ្នកទីផ្សារ ដែលមានសក្តានុពលខ្ពស់ពីជុំវិញពិភពលោក។