ជាប់គុក១៣ឆ្នាំ ចេញមកវិញលួចទ្រព្យសម្បត្តិគេ ត្រូវប្រជាពលរដ្ឋព្រួតវាយរហូតស្លាប់
ខេត្តក្រចេះ ៖ ជនសង្ស័យលួចទ្រព្យសម្បត្តិម្នាក់ត្រូវប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងឃុំកញ្ជរ ស្រុកឆ្លូងប្រដាប់ដោយព្រនង់តូច ធំព្រួតវាយរហូតស្លាប់ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១២ តុលា ២០១៣ បន្ទាប់ពីជននេះធ្វើសកម្មភាពចូលលួចសម្ភារនៅលើផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងជាប់ៗគ្នា។
នគរបាលព្រហ្មទណ្ឌបានឱ្យដឹងថា ជនសង្ស័យឈ្មោះទី សំណាង អាយុ២៧ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី មានទីលំនៅភូមិ-ឃុំសំបុក ស្រុកចិត្របុរី បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នផ្ទះបងប្អូននៅចំណុចកើតហេតុខាងលើ។
គួរបញ្ជាក់ថា ជនសង្ស័យជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារព្រៃសររយៈពេល១៣ឆ្នាំហើយ ហើយទើបតែត្រូវបានដោះលែងរយៈពេលចុងក្រោយនេះ៕