នារីអាយុ ១៨ ឆ្នាំ ប្រកាសដេញថ្លៃព្រហ្មចារីយ៍ យកលុយមើលជំងឺម្ដាយ
ប្រទេសអាមេរិក ៖ នារីវ័យក្មេងអាយុ ១៨ ឆ្នាំម្នាក់បានប្រកាស លក់ព្រហ្មចារីយ៍ តាមរយៈការដាក់ឱ្យដេញថ្លៃ ដើម្បីយកប្រាក់ មើលជំងឺម្ដាយ ដែលកំពុងមានអាការធ្ងន់ធ្ងរ ហើយ ការប្រកាសដាក់ព្រហ្មចារីយ៍ របស់នាងឱ្យដេញថ្លៃ គឺបានធ្វើឡើងគឺបានធ្វើឡើង បន្ទាប់ពីមាននារីជនជាតិ ប្រេស៊ីលអាយុ ២០ ឆ្នាំម្នាក់ បានបញ្ចប់ការដេញថ្លៃ ដោយទទួលបានប្រាក់ ៧៨០.០០០ ដុល្លារ ។
នារីវ័យ១៨ឆ្នាំដែលដាក់ ព្រហ្មចារីយ៍ឱ្យដេញថ្លៃមានឈ្មោះ Rebecca Bernardo ជាសិស្ស រៀននៅអនុវិទ្យាល័យ ហើយគោលបំណង ដែលនាងត្រូវការលក់ព្រហ្មចារីយ៍ ជាចាំបាច់នោះ ដោយសារតែត្រូវ ការប្រាក់មួយចំនួនធំ យកទៅព្យាបាលម្ដាយ កំពុងមានជំងឺពិការអវៈយវៈ ដែលមិនអាចកម្រើកបាន។
នាង Rebecca Bernardo បាននិយាយថា នាងខិតខំធ្វើការក្រៅម៉ោង ដូចជាអ្នករត់តុ បម្រើការងារផ្សេងៗ ប៉ុន្ដែនាងមិនអាច ស្វែងរកប្រាក់គ្រប់គ្រាន់ សម្រាប់ ព្យាបាលម្ដាយ របស់ខ្លួននោះទេ។ នាងបាន បន្ដថា ព្រហ្មចារីយ៍របស់នាង គឺនាងបាន ទុកជាទ្រព្យសម្បត្ដិ ហើយនាងក៏ធ្លាប់ មានបងស្រីម្នាក់ដែរ តែបានស្លាប់បាត់ ទៅហើយ។ ចំណែកឪពុករបស់នាង គឺនាងមិនដែល បានឃើញមុខដូចគ្នា។
នាង Rebecca Bernardo បានបន្ដថាយ៉ាងណាមិញ សម្រាប់មនុស្សពេញវ័យ ឬគ្រប់ការ អាចមានសិទ្ធិក្នុងការ ធ្វើជាស្រីពេស្យាចារ ឬលក់ខ្លួន ដើម្បីដោះដូរជាមួយលុយ ដែលទាំងនេះជារឿងស្របច្បាប់ នៅក្នុងប្រទេសប្រេស៊ីល។ តាមប្រភពព័ត៌មានពីខ្លឹមសារនៃ បទសម្ភាសន៍របស់នាង ពុំបានបង្ហាញឱ្យដឹងទេថា តើនាងជាជនជាតិអ្វី ហើយរៀនអនុវិទ្យាល័យឈ្មោះអ្វី ហើយក្រៅពីប្រាក់ឧបត្ថម្ភ ការសិក្សារបស់នាង តើនាងមានមុខរបរអ្វីគត់មត់ ៕
ប្រភពពី វត្តភ្នំ