ខ្មែរនៅអាមេរិកផលិត យន្តហោះតូចបានដ៏អស្ចារ្យ!
លោក កែវ សុគុណ អាយុ ៤៥ឆ្នាំ ដែលបានទៅរស់នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៨៣ បានច្នៃបង្កើតយន្តហោះតូចសម្រាប់បង្ហោះថតរូប ទេសភាព ឬទិដ្ឋភាពផ្សេងៗដ៏អស្ចារ្យមិនចាញ់ផលិតផលជប៉ុនប៉ុន្មាននោះទេ។ បច្ចុប្បន្នលោកគឺ ជាវិស្វករផ្នែកកុំព្យូរទ័រ នៅសហគ្រាសឯកជនមួយនៅសហរដ្ឋអាមេរិក។
កាលពីថ្មីៗនេះ លោក កែវ សុគុណ បានបង្កើតយន្តហោះតូចមួយដែលមានឈ្មោះថា Autonomous T6 SkyCopter ដែលមានបំពាក់ជាមួយកាមេរ៉ាសម្រាប់បញ្ជាថតយកទិដ្ឋភាពក្នុងកម្មវិធីផ្សេងៗ និងដើម្បីបង្ហោះលេងកម្សាន្ត។ ការបង្កើតយន្តហោះតូចនេះ មិនមែនសម្រាប់យកទៅផលិតលក់នោះទេ តែលោកចូលចិត្តធ្វើយន្តហោះតូចៗបែបនេះជាមួយកូនរបស់លោកដើម្បីជាការកម្សាន្ត។ កន្លងមកលោកបានផលិតយន្តហោះតូចៗបែបនេះជាច្រើនគ្រឿង។
លោក បានបញ្ជាក់ ៖ “ទំនេរពីការងារ ខ្ញុំចូលចិត្តធ្វើយន្តហោះតូចៗ បង្ហោះលេង ជាមួយកូនប្រុសរបស់ខ្ញុំអាយុ ១១ឆ្នាំ។ ខ្ញុំបានបង្កើតយន្តហោះច្រើន ហើយខ្លះសម្រាប់បង្ហោះលេង ខ្លះសម្រាប់បង្ហោះថតរូបទេសភាព ឬទិដ្ឋភាពផ្សេងៗនៅក្នុងពិធីបុណ្យសំខាន់ៗអ្វីមួយដូចជា បុណ្យចូលឆ្នាំ កឋិន ផ្កាប្រាក់ ឬ មង្គលការជាដើម”។
ចំពោះការផលិតយន្តហោះតូច Autonomous T6 SkyCopter មិនត្រូវបានយកគំរូតាមផលិតផលណាមួយនោះទេពោលគឺកើតចេញពីការច្នៃប្រឌិតខ្លួនឯង។ ”ខ្ញុំច្នៃប្រឌិត ដោយគំនិត និងគំនូរ ដែលខ្ញុំគូរផ្ទាល់ដោយខ្លួនឯង មិនយកគម្រូតាមគេទេ ព្រោះនៅស្រុកអាមេរិក យើងអាចទទួលទោសបាន ដោយការលួចចម្លងកម្មសិទ្ធិបញ្ញា”។ លោកបានបញ្ជាក់ដូច្នេះ។
យន្តហោះតូចខាងលើនេះត្រូវបានបំពាក់ដោយថ្ម 5 amp Lipo អាចបង្ហោះបានប្រហែល ១០ នាទី លើអាកាស។ បើនិយាយសមត្ថភាពរបស់វាវិញ គឺអាចហោះបានប្រហែលកម្ពស់ ១០០ម៉ែត្រពីដី និងឆ្ងាយពីម៉ាស៊ីនបញ្ជា ប្រហែល ៥០០ ម៉ែត្រ។
ដោយឡែក កាមេរ៉ា ដែលលោកយកមកបំពាក់គឺ Gopro Camara Hero 3 ដែលមានគុណភាពខ្ពស់ សម្រាប់ពន្លឺ និងព៌ណថតស្អាត។ វាជាកាមេរ៉ា ជំនាន់ថ្មី ឆ្នាំ២០១៣នេះ។

ចំពោះគ្រឿងគ្រៅដែលលោកយកមកបំពាក់វិញ មាន តួ ត្រូវផលិតឡើងដោយខ្លួនឯង ចំណែក ឧបករណ៍មួយចំនួនទៀតដូចជា អាគុយ ខ្សែភ្លើង អំពូលភ្លើង កាមារ៉ា និង ដុំម៉ាស៊ីនសម្រាប់បង្វិលស្លាបកង្ហារជាដើមត្រូវទិញពីហាងមកថែមខ្លះ។
នេះមិនមែនជាយន្តហោះដំបូងដែលលោកទើបនឹងផលិតនោះទេ តែលោកបានផលិតជាច្រើនគ្រឿងរួចមកហើយ។ លោកបញ្ជាក់ថា យន្តហោះតូចៗបែបនេះ មានច្រើនប្រភេទដូចជា ស្លាបចក្រ បួន ប្រាំ ប្រាំមួយ ឬ ប្រាំបី ទៅតាមមុខងាររបស់យន្តហោះនិមួយៗ។ ខ្លះមានប្រដាប់ថត ខ្លះគ្រាន់តែមានភ្លើងលម្អ សម្រាប់បង្ហោះលេងធម្មតាប៉ុណ្ណោះ។ យន្តហោះតូចៗទាំងនោះ មានឈ្មោះដូចជា Quadcopter, T6 skycopter, T3 skycopter និង UFO copter ជាដើម។ យន្តហោះទាំងអស់នេះ សុទ្ធតែប្រើម៉ាស៊ីនបញ្ជាពីដីទៅ។ ខ្លះជាគ្រឿងបញ្ជាកាន់នឹងដៃ ហើយខ្លះទៀតអាចទទួលបញ្ជា ពីកម្មវិធីក្នុងកុំព្យូទ័រ ដោយរៀបចំណាត់ការងារទុកជាមុន ដោយមិនចាំបាច់អង្គុយបញ្ជា ពេលម៉ោងការងារមកដល់។
វិស្វករកុំព្យូទ័ររូបនេះបានរៀបរាប់បន្តទៀតថា ជួនកាលកូនប្រុសរបស់លោកដែលមានអាយុ ១១ឆ្នាំជួយផលិតគាត់ដែរ ព្រោះថាគេចង់រៀនសង់ឱ្យបានយន្តហោះមួយ ដោយខ្លួនឯងដែរ។ ជាធម្មតា ក្រោយបំពេញការងារ និងកិច្ចការគ្រួសារ លោកអាចសង់យន្តហោះតូចៗបង្ហោះលេងដោយចំណាយពេលតែបីថ្ងៃ ទៅ ៧ថ្ងៃប៉ុណ្ណោះ។ រីឯការចំណាយទៅលើសម្ភារៈផលិតវិញប្រហែល ១៥០០ដុល្លារ ក្នុងយន្តហោះមួយគ្រឿងដោយមិនគិតតម្លៃធ្វើការ និង តម្លៃបង្កើតកម្មវិធីបញ្ជាពី កុំព្យូទ័រ៕

រូបថត៖ ផ្តល់ឱ្យដោយលោក កែវ សុគុណ