ឆ្លងកាត់សមរភូមិលើ គ្រែសឹងរាប់ភ្លេចតែស្ត្រីភាគ ច្រើនអត់ដែលដឹង ពីអាថ៌កំបាំងទាំង ១២ យ៉ាង
ប្រភព៖phnomda
ស្ត្រីភាគច្រើនគ្រាន់តែ ធ្លាប់ឆ្លងកាត់បទពិសោធន៍ ក្នុងការរួមភេទ ជួនកាលក៏ស្រណុកសុខស្រួល បានដល់តម្រេកកំពូល ហើយខ្លះទៀតគិតថា ខ្លួនឯងដឹងច្បាស់អំពីសិច តែតាមពិតមទៅ មានចំណុចសំខាន់ ចំនួន១២ ដែលអ្នកមិនបានដឹង ដូចជាការរួមភេទកាន់តែច្រើន កាន់តែស្អាតក្មេងជាងវ័យ ហើយស្ត្រីគួរតែចំណាយពេល តាមដានរឿងអាថ៌កំបាំង ដូងខាងក្រោមនេះ ។
១. កាន់តែរួមភេទ កាន់តែស្អាត ៖ ខណៈដែល ស្ត្រីរួមភេទជាមួយស្វាមី បានកាន់តែញឹកញាប់ កម្រិតនៃបរិមាណអ័រម៉ូនអេស្ត្រូចេន (Estrogen) របស់ស្ត្រី ក៏កាន់តែកើនបរិមាណឡើងទ្វេដង ធ្វើឱ្យពណ៌សម្បុររបស់ស្បែកភ្លឺថ្លា ឯសរសៃសក់ក៏រលើបរលោងស្អាត។ នេះដោយសារអ័រម៉ូនអេស្ត្រូចេន ចាត់ទុកដូចជាថ្នាំធ្វើឱ្យក្មេងជាងវ័យសម្រាប់ស្ត្រី។
២. ភាពខុសគ្នា ពុំមែនជាឧបសគ្គ ៖ ធ្លាប់គិតថា ស្វាមីប្រៀបបានកូនសោ ឯខ្លួនអ្នកវិញ ប្រៀបបានរន្ធសោដែរទេ ? ការពិត វាពុំមែនដូច្នោះរហូតឡើយ។ វាប្រៀបដូចជាស្បែកផ្គុំរូប (Guggle) ច្រើនជាង។ ទោះបីប្រដាប់ភេទរបស់ស្វាមីធំក្តី ក៏មិនបណ្តាលឱ្យខូចខាតអ្វីឡើយ។ អ្នកអាចគ្រប់គ្រងទៅលើការស៊កបញ្ចូល ជ្រៅឬរាក់ របស់ស្វាមីបាន ដោយប្រើក្បាច់ “ស្រីនៅពីលើ”។ ប៉ុន្តែ បើប្រដាប់ភេទរបស់ស្វាមីតូចពេក អាចរកឧបករណ៍ ជំនួយសិច មកជួយជំរុញបន្ថែមក៏បាន។
៣. សិច បំបាត់ភាពតប់ប្រមល់ និងទប់ស្កាត់ជំងឺ ៖ ថ្ងៃណាដែលអ្នកជាប់រវល់ច្រើន នឹងកិច្ចការងារថ្ងៃនោះ បើបានរួមភេទជាមួយស្វាមី វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អ ព្រោះការរួមភេទ ធ្វើឱ្យកម្រិតអ័រម៉ូននៃភាពតប់ប្រមល់ថយចុះ។ ឯការរួមភេទជាប្រចាំ រៀងរាល់ថ្ងៃ ក៏បានធ្វើឱ្យ កម្រិតនៃអង្គបដិបក្ខ មានឈ្មោះថា Immunoglobulin A កើនឡើង ដែលវាមានប្រយោជន៍ក្នុងការការពារ និង ទប់ស្កាត់ជំងឺផ្តាសាយ និងការឆ្លងរោគផ្សេងៗ។
៤. សិច មិនចុះខ្សោយទៅតាមវ័យ ៖ ចំពោះ មនុស្សវ័យចំណាស់ចំណង់ និងថាមពលសិច មិនទាន់ចុះខ្សោយនៅឡើយទេ។ នេះបើតាមអ្នកស្រីលូ ប៉ាហ្គេត (Lou Paget) អ្នកសិក្សាស្វែងយល់អំពីសុខភាពផ្លូវភេទ និងក៏ជាអ្នកនិពន្ធសៀវភៅឈ្មោះ The Big O : How to have them, Given them, and Keep them Coming បានប្រាប់។ ដូច្នេះ ប្រសិនបើជីវិតផ្លូវភេទរបស់អ្នក ចាប់ផ្តើមចុះខ្សោយ សូមកុំបន្ទោសទៅលើវ័យ។ អ្នកស្រីបានបន្ត ទៀតថា ចំពោះស្ត្រីដែលអាយុច្រើន មានមិនតិចនាក់ឡើយ ដែលហេតុផលពួកគេពុំសូវបានរួមភេទជាមួយស្វាមី វាគ្រាន់ជារឿងឱកាសប៉ុណ្ណោះ។ ដូច្នេះ ការរកពេលវេលា និងឱកាសក្នុងការរួមភេទបាន ពេលនោះ សិចក៏នឹងកើតឡើងឯង។
៥. កាន់តែរអិល រឹតតែល្អ ៖ ការដែល សព៌ាង្គកាយពុំអាច ផលិតទឹករំអិលបាន ច្រើនសមល្មមទេនោះ ធ្វើឱ្យស្ត្រីបាត់បង់សេចក្តីសុខ ក្នុងរឿងផ្លូវភេទបាន។ ឯការប្រើសារធាតុរំអិល ជាជំនួយបន្ថែម ក៏អាចធ្វើឱ្យស្រីមានសេចក្តីសុខស្រណុកស្រួល បានដូចគ្នា ព្រោះការផលិតទឹករំអិល តាមបែបធម្មជាតិ ពីក្នុងសព៌ាង្គកាយ របស់មនុស្សយើង ជួនកាលមាន ជួនកាលអត់ ពេលរួមភេទម្តងៗ. ការប្រើសារធាតុរំអិល ដែលពុំបង្កគ្រោះថ្នាក់ដល់ទ្វារមាសរបស់ស្ត្រី អាចជួយជំរុញ និងបង្កើនសេចក្តីសុខផ្លូវភេទបាន។
៦. ស្ត្រីក៏អាចចេញទឹកដូចបុរសដែរ ៖ ទោះបីជា រឿងដែលមានការ ជជែកគ្នាមិនចេះចប់ក្តី ប៉ុន្តែមានស្ត្រីជាច្រើនធ្លាប់បានអះអាងថា នៅមុនពេល ឬអំឡុងពេលកំពុងកើតមានសេចក្តីសុខខ្លាំងបំផុត ពួកនាងបានបញ្ចេញនូវវត្ថុរាវមក ដែលនោះមិនមែនជាទឹកនោម និងពុំមែនជាទឹករំអិល ក្នុងទ្វារមាសក៏ទេដែរ។ ជួនកាលហូរចេញមក ក្នុងបរិមាណច្រើន ជួនកាលតិច។ វាកើតមានឡើងដោយសារ ការជំរុញជី-ស្ពត (G-Spot)។ កុំមានក្តីបារម្ភដែលអ្នកពុំអាចធ្វើបានដូចនេះ និងកុំភិតភ័យ បើវាកើតមានឡើង។
៧. ផ្នែកខាងឆ្វេង ប្រសើរបំផុតសម្រាប់ស្ត្រី ៖ យោងតាម ការសិក្សារបស់បណ្ឌិតទស្សនវិជ្ជា គឺលោកស្ទីវ (Steve)និងវេរ៉ា បូហ្វេនស្គី (Vera Bofansky) នៅក្នុងសៀវភៅ “Extended Massive Orgasm : How You Can Give and Receive Intense, Sexual Pleasure ” បញ្ជាក់ថា គ្លីតូរីស (Clitoris) បរិវេណដែលធ្វើឱ្យស្ត្រី ស្រៀវបំផុត គឺស្ថិតនៅផ្នែកខាងលើ និងខាងឆ្វេងនៃទ្វារ មាស។
៨. បុរសចូលចិត្តឱ្យជំរុញនៅបរិវេណគូទ ៖ បរិវេណ ទ្វារធំ (រន្ធគូទ) របស់បុរសពោរពេញទៅដោយចុងប្រសាទ ទទួលនូវការភ្ញោចអារម្មណ៍ សិចបានយ៉ាងល្អ។ ក្រៅពីនេះ ការជំរុញនៅត្រង់បរិវេណ ពងស្វាស ក៏ជួយឱ្យបុរសទទួលបាន ភាពស្រណុកស្រួលកំពូលផងដែរ។
៩. ស្ត្រីភាគច្រើន មិនបានកើតមានភាពស្រណុក ស្រួលកំពូល ដោយការស៊កបញ្ចូលប៉ុណ្ណោះទេ ៖ អ្នកពិតជាពុំអាចធ្វើឱ្យបុរស ឈានដល់ភាពស្រណុកស្រួល កម្រិតកំពូលបានឡើយ ប្រសិនបើគ្មានអវយវៈភេទបុរស ចូលមកពាក់ព័ន្ធជាមួយទេនោះ។ ប៉ុន្តែមានស្ត្រី ភាគច្រើនណាស់ ដែលត្រូវការនូវការជំរុញគ្លីតូរីស ដើម្បីពួកនាងអាចទៅដល់ ឋានសួគ៌កាមទេពបាន។ ការជំរុញគ្លីតូរីស ដោយវិធីប្រើម្រាមដៃ អណ្តាត ឬដោយឧបករណ៍ជំនួយសិច អាចជួយឱ្យស្ត្រីកើតមាន ភាពស្រណុកស្រួល ដល់កំពូលបាន។
១០. ការឈានដល់ចំណុចកំពូល លើកទី១ មានទឹកកាមប្រមាណ ១ស្លាបព្រាកាហ្វេ ៖ អ្នកអាចដឹងរឿងនេះ ទុកជារឿងសម្ងាត់របស់មនុស្ស ប្រុស ជាពិសេស នៅពេលគេគិតថា ទឹកអសុចិ (ទឹកកាម) របស់គេ ហូរចេញមកច្រើន នៅរាល់ពេលរួមភេទម្តងៗ ប៉ុន្តែតាមការពិត ភាគច្រើននៃទឹកកាម របស់មនុស្សប្រុស មានប្រមាណ ១-២ ស្លាបព្រាបាយ តែប៉ុណ្ណោះ។ ជួនកាល អាចច្រើនជាងនេះ ប្រសិនបើគេខកខានមិនបានបញ្ចេញ វាយូរ នាពេលកន្លងមក។
១១. សិចធម្មតា ស៊ីពេលត្រឹមតែ10 នាទីប៉ុណ្ណោះ ៖ វីដេអូ សិចខ្លះ ដែលគូស្នេហ៍រួមភេទ ស៊ីពេលពេញមួយយប់ទល់ភ្លឺ ក៏សឹងមាន។ ប៉ុន្តែតាមពិត សិចពុំមែនជារឿងដែលអាច ស៊ីពេលវេលាវែង ពេញ១យប់ទល់ភ្លឺនោះទេ។ បើអ្នកចង់ឱ្យវាដំណើរការ បានកាន់តែយូរ ភាគីបុរសចាំបាច់ត្រូវដឹងអំពី រាងកាយខ្លួនឯងឱ្យបានច្បាស់ ជាពិសេសចេះពន្យារភាពភ្ញោចអារម្មណ៍ សិចរបស់ខ្លួនផ្ទាល់ឱ្យបានយូរ ទើបអាចទៅរួច។ ឯការរួមភេទភាគច្រើន ជាធម្មតាស៊ីពេលប្រមាណជាង ១០ នាទីប៉ុណ្ណោះ គឺគ្រប់គ្រាន់ពេកទៅហើយ។
១២. ថ្នាំពន្យារកំណើត ធ្វើឱ្យចំណង់សិចស្ត្រី ថយចុះ ៖ ថ្នាំពន្យារកំណើត អាចមានន័យស្មើនឹងសេរីភាព សម្រាប់ស្ត្រីក្នុងការរួមភេទ ដោយមិនបារម្ភខ្លាចមានផ្ទៃពោះ។ ប៉ុន្តែ ពេលនេះ ការសិក្សាស្រាវជ្រាវភាគច្រើនរកឃើញថា ការបង្អាក់នូវការជម្រុះអូវុល រួមទាំងការប្រែប្រួលរបស់អ័រម៉ូនផងនោះ ធ្វើឱ្យចំណង់ផ្លូវភេទ របស់ស្ត្រីថមថយ។ ការប្តូរវិធីពន្យារកំណើត តាមបែបផ្សេង អាចជួយស្តារជីវិតផ្លូវភេទរបស់ស្ត្រីបាន៕