ឃាតករចាក់សម្លាប់ ស្ត្រីម្នាក់ធ្លាយពោះវៀន សង្ស័យគំនុំស្នេហ៍ ត្រីកោណសមត្ថកិច្ចវែក មុខរកឃើញហើយ
ខេត្តកំពត ៖ ជនដៃដល់ចាក់សម្លាប់ស្ត្រីម្នាក់យ៉ាងសាហាវព្រៃផ្សៃ រហូតធ្លាយពោះវៀនចេញមកក្រៅស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម សមត្ថកិច្ចវែកមុខរកឃើញហើយ កាលពីវេលាព្រឹកថ្ងៃទី២៥ កញ្ញា ២០១៣ ស្ថិតក្នុងភូមិវាលត្បាល់ ឃុំមានជ័យ ស្រុកឈូក ។
ឃាតករចាក់សម្លាប់មិនញញើតដៃនោះឈ្មោះក្រិច ភឿន ហៅចៀន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទៅលំនៅភូមិព្រៃស្បូវ ឃុំនរាយណ៍ ស្រុកឈូក ហើយមូលហេតុ ស្ត្រីដៃដល់ប្រាប់ថាជាគំនុំផ្ទាល់ខ្លួន ។
សូមបញ្ជាក់ថា ស្ត្រីរងគ្រោះម្នាក់ត្រូវឃាតករកាប់ប្រហារយ៉ាងសាហាវព្រៃផ្សៃ រហូតធ្លាយពោះវៀនចេញមកក្រៅដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម កាលពីវេលាម៉ោងជាង៦ល្ងាចថ្ងៃទី២៣ កញ្ញា ស្ថិតក្នុងផ្ទះវីឡាតឿមួយនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។ ឃាតកម្មដ៏សាហាវនេះត្រូវបានប្រភពមិនផ្លូវការលើកឡើងថា អាចបណ្តាលមកពីស្នេហាត្រីកោណ ។ប្រភព ពីកោះសន្តិភាព