ចាប់ប៉ូលិស មកពីខេត្តពោធិសាត់ម្នាក់ ដែលកាច់សោកម៉ូតូ
សៀមរាប: ជនសង្ស័យកាច់សោរកម៉ូតូម្នាក់ ក្នុងចំណោមបីនាក់ បានត្រូវប៉ូលិសខ្លាហោះ និងប៉ូលិសប៉ុស្តិ៍គោកចកចាប់ខ្លួន បន្ទាប់ពីកាច់សោកម៉ូតូបានពីរគ្រឿងហើយ បំរ៉ុងនាំគ្នាចាកចេញពីក្រុងសៀមរាប។ ក្នុងពេលចាប់ខ្លួនជនសង្ស័យស្ថិតក្នុងឯកសណ្ឋានប៉ូលិស។
ហេតុការណ៍ចាប់ខ្លួនចោរកាច់សោកម៉ូតូជាប៉ូលិសនេះ ធ្វើឡើងនៅម៉ោងជាង១រំលងអាធ្រាត្រថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចជិតផ្សារស្វាយធំ។
លោកវរសេនីយ៍ត្រី យិន សូ នាយរងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនមានឈ្មោះ ពុម្ភ សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិពាញ៉ែក២ ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិសាត់។ ជនរូបនេះ ជាមន្ត្រីប៉ូលិស ផ្នែកបណ្តុះបណ្តាលខេត្តពោធិសាត់។ ឯ ជនរងគ្រោះមានឈ្មោះ ប៉ា សុវ៉ុន ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ជាម្ចាស់ម៉ូតូសេ១២៥ ពណ៌ខ្មៅ ស្លាកលេខសៀមរាប 1L 3120។
លោកបន្តថា ក្នុងពេលចាប់ខ្លួនជនរូបនេះ គឺស្ថិតក្នុងឯកសណ្ឋានប៉ូលិស ហើយគេបានឆ្លើយសារភាពថា ពួកគេបីនាក់ ដែលពីរនាក់ទៀត ម្នាក់ឈ្មោះ អ៊ុំ សុភី ភេទប្រុស អាយុ២៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ម៉ៅ អាយុ២៣ឆ្នាំ នៅខេត្តពោធិសាត់ដូចគ្នា។

កាលពីថ្ងៃទី២៣ កញ្ញា ពួកគេបានចេញដំណើរពីខេត្តពោធិសាត់ មកសៀមរាបមកស្នាក់នៅផ្ទះសំណាក់យីហោបញ្ញាអង្គរ នៅតាមផ្លូវលោកតាខៀវណឺយ។ នៅម៉ោងជាង១២ រំលង អាធ្រាត្រឈ្មោះ អ៊ុំ សុភី និងឈ្មោះ ម៉ៅ បានចេញទៅរកហូបបាយ ដោយទុកឲ្យរូបគេនៅចាំឯបន្ទប់។ លុះពេលពីរនាក់នោះត្រឡប់មកវិញ ក៏ឃើញជិះម៉ូតូម៉ាកវេវ ១ គ្រឿង និងសេ ១២៥ ១គ្រឿងមកជាមួយ។ ពេលមកដល់ផ្ទះសំណាក់ម៉ូតូសេ ១២៥ អស់សាំង រូបគេ (ពុម្ភសុភ័ក្រ) ជាអ្នកជិះ ដោយឲ្យពីរនាក់ជួយសណ្តោង ទៅចាក់សាំង នៅម្តុំមុខក្លិបខារ៉ាអូខេពីរ៉ាមីត ហើយក៏បែកការណ៍ពីនាក់បានជិះម៉ូតូរត់ចោល ឯរូបគេប៉ូលិសចាប់ជាប់។
លោកវរសេនីយ៍ត្រី ឲ្យដឹងទៀតថា ក្នុងពេលជនសង្ស័យកាច់សោម៉ូតូ សេ១២៥បាន ភ្លាមៗនោះពួកគេបានកែស្លាកលេខពី 1L 3120 ទៅជា 1I 3128។ ដោយឡែកមួយគ្រឿងទៀតម៉ាកវេវ ដែលពីរនាក់ជិះរត់គេច គឺ ឈ្មោះសុភ័ក្រ មិនចាំស្លាកលេខទេ។
ចំណែកលោកអនុសេនីយ៍ទោ ឈុំ សំបាន នាយប៉ុស្តិ៍សង្កាត់គោកចក បានឲ្យដឹងថា ក្នុងពេលជនរងគ្រោះផ្តល់ព័ត៌មានភ្លាម កម្លាំងរបស់លោក និងកម្លាំងខ្លាហោះ បានស្ទាក់គ្រប់ច្រក ហើយតាមប្រម៉ាញ់ចាប់ភ្លាមៗ តែដោយមិត្តភក្តិជនរងគ្រោះឃើញមុន ស្រែកឆោឡោ ទើបពីរនាក់ទៀតជិះម៉ូតូ១គ្រឿងរត់គេចខ្លួនបាត់។ តែយ៉ាងណា មុខសញ្ញាជនសង្ស័យបានកំណត់ហើយ ដូច្នេះពួកគេមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ។ ជនសង្ស័យជាប៉ូលិសនិងវត្ថុតាង បានបញ្ជូនទៅ ព្រហ្មទណ្ឌកំរិតស្រាលចាត់ការបន្ត៕