លោកអាចារ្យ ហាច អ៊ឹប គំរាមប្ដឹង ព្រះសង្ឃនិង ពុទ្ធបរិស័ទចំណុះ ជើងវត្ដរឿងស៊ី ដាច់លុយ១២០លានរៀល
ខេត្ដបាត់ដំបង ៖ លោកអាចារ្យហាច អ៊ឹប ជាអាចារ្យធំជាងគេប្រចាំស្រុកបវេល និងជាអាចារ្យប្រចាំវត្ដបវេល ស្ថិតក្នុង ភូមិ-ឃុំ-ស្រុកបវេល ខេត្ដបាត់ដំបង និងមានតួនាទីច្រើនទៀតដូចជាធ្វើជាបេឡា ជាប្រធានគណៈកម្មការសាងសង់ បានគំរាមប្ដឹងព្រះសង្ឃ និងពុទ្ធបរិស័ទ រាប់ពាន់គ្រួសារពាក់ព័ន្ធនឹងករណីចោទ លោកអាចារ្យថាបានស៊ីដាច់លុយសាង សង់សាលាធម្មសភាចំនួន១២០លានរៀល។
លោកអាចារ្យហាច អ៊ឹប ជាអ្នកមានឥទ្ធិពលខ្លាំងក្លាផ្នែកអាចារ្យក្នុងស្រុកបវេល ហើយចំពោះលុយសាងសង់នៅតាម បណ្ដាវត្ដអារាមនានាក៏ធ្លាប់មានប្រតិ កម្មដែរ តែទើបតែរឿងវត្ដបវេលនេះទេ ដែលជាប្រជាពលរដ្ឋ និងព្រះសង្ឃតាម ដាន និងរកឃើញពីទង្វើអាក្រក់របស់ លោកអាចារ្យស៊ីដាច់លុយសាងសង់ដ៏ ច្រើនសន្ធឹកសន្ធាប់បង្កឱ្យផ្ទុះការតវ៉ានេះឡើង ។
បើតាមពុទ្ធបរិស័ទចំណុះជើងវត្ដ បវេលបានឱ្យដឹងថា បច្ចុប្បន្នលោកអាចារ្យ ហាច អ៊ឹប កំពុងដើររៀបចំគម្រោងប្ដឹង ពុទ្ធបរិស័ទ និងព្រះសង្ឃក្នុងវត្ដបវេលពី បទបរិហារកេរ្ដិ៍។ ពួកគាត់ឱ្យដឹងទៀតថា បើលោកអាចារ្យហាច អ៊ឹប មិនជាប់ពាក់ ព័ន្ធក្នុងករណីស៊ីដាច់លុយសាងសង់សាលា ធម្មសភា១២០លានរៀលទេ ចុះហេតុ ដូចម្ដេចពេលព្រះសង្ឃ និងពុទ្ធបរិស័ទ ជាម្ចាស់ទានអញ្ជើញលោកមកបំភ្លឺ ហេតុអ្វីលោកអាចារ្យហាច អ៊ឹប ព្យាយាម គេចវេះមិនចូលខ្លួនមកបកស្រាយ? ហើយឱ្យក្រុមបក្ខពួករបស់ខ្លួនមកគំរាម វាយដំព្រះសង្ឃ និងពុទ្ធបរិស័ទថែម ទៀត ។ នេះសបញ្ជាក់ឱ្យឃើញថា ក្រោយ ពេលការស៊ើបអង្កេតលោកអាចារ្យ ហាច អ៊ឹប ពិតជាបានស៊ីដាច់លុយសម្រាប់ កសាងសាលាធម្មសភាពិតប្រាកដមែន។
ប្រជាពលរដ្ឋបានឱ្យដឹងថា រឿងកិប កេងលុយ១២០លានរៀលនេះមិនមែន បានតែលោកអាចារ្យហាច អ៊ឹប ម្នាក់ ឯងទេ គឺមានការពាក់ព័ន្ធជាមួយប្រធាន ការិយាល័យធម្មការស្រុកបវេលផងដែរ ពីព្រោះរឿងដល់ថ្នាក់ហ្នឹងទៅហើយលោក ប្រធានការិយាល័យធម្មការស្រុកឆ្លើយ ថាអត់ដឹងទៅវិញ ។
បច្ចុប្បន្នប្រជាពលរដ្ឋរួមទាំងព្រះសង្ឃ ក្នុងវត្ដសុំឱ្យលោកអាចារ្យហាច អ៊ឹប ចូលខ្លួនមកបំភ្លឺ បើខ្លួនពិតជាមិនជាប់ ពាក់ព័ន្ធនឹងការយកលុយនេះទេ បើពុំ ដូច្នេះទេ ពួកគាត់នឹងនាំគ្នាទៅតវ៉ាដល់ ព្រះមេគណខេត្ដមិនខាន ដើម្បីឱ្យជួយ រកយុត្ដិធម៌ និងបង្ខំឱ្យអាចារ្យហាច អ៊ឹប យកលុយទាំងនោះមកកសាង និងស្ថាបនា សាលាធម្មសភាវិញ ។
ជុំវិញករណីខាងលើនេះលោកសួន ប៊ុនជឿន ប្រធានមន្ទីរធម្មការខេត្ដបាត់ ដំបងបានឱ្យដឹងថា បញ្ហានេះលោកមិន ទាន់ទទួលបានព័ត៌មាននៅឡើយទេ ព្រោះ ខាងការិយាល័យធម្មការស្រុកមិនទាន់ មានរបាយការណ៍មកដល់ខាងលោក ។
ដោយឡែកប្រជាពលរដ្ឋបានអះអាង ថា លោកមេឃុំបវេល គឺជាបងប្អូនអា ចារ្យហាច អ៊ឹប កំពុងហៅប្រជាពលរដ្ឋ ដែលគាត់គិតថាបានបរិហារកេរ្ដិ៍លោក អាចារ្យអ៊ឹប ស៊ីដាច់លុយកសាងសាលា ធម្មសភាមកសាលាឃុំ និងបង្ខំឱ្យពួក គាត់បង់ជំងឺចិត្ដក្នុងម្នាក់ៗ១៣ម៉ឺនបាត ៕