ក្លើ​ផឹកស៊ី​ស្រវឹង​ បបួល​គ្នា​ដូរ​ប្រពន្ធ​​ ក្លាយជា​រឿង​ ពិត​ពង្រត់​គ្នា​ដល់​ថៃ​

9/07/2013 0 Comments A+ a-

ខេត្ដបន្ទាយមានជ័យ​ ៖​ ជា​រឿង​ដ៏​កម្រ​មួយ​ដែល​បុរស​២​នាក់​ត្រូវជា​មិត្ដភក្ដិ​ និង​ស្រឡាញ់​ស្មោះស្ម័គ្រ​ជាមួយ​គ្នា​ បន្ទាប់​ ពី​ផឹកស៊ី​ស្រវឹង​បាន​បបួល​គ្នា​ដូរ​ប្រពន្ធ​ លេងៗ​ ប៉ុន្ដែ​ការ​ដូរ​គ្នា​លេងៗ​នេះ​ក្លាយ​ ជា​រឿង​មែនទែន​ រហូត​ពង្រត់​គ្នា​ទៅ​ដល់​ ប្រទេស​ថៃ​ទៀត​ផង​។​ នៅ​សង្គម​ខ្មែរ​យើង​ រឿង​បែប​នេះ​មិនសូវ​មាន​ទេ​ ហើយ​បើ​ មាន​មែន​ គឺ​មាន​តែ​ក្នុង​រឿងព្រេង​ដូច​ ជា​រឿង​“​មា​យើង​”​ជាដើម​។​ ចំណែក​ នៅ​ប្រទេស​លោក​ខាងលិច​ឯណោះ​វិញ​ រឿង​ដូរ​ប្រពន្ធ​គ្នា​នេះ​ សឹង​ថា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ ។​
​រឿង​ពិត​មួយ​បាន​កើត​មាន​ឡើង​ និង​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ភូមិ​បឹង​តា​ស្រី​ ឃុំ​ គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្ដ​បន្ទាយ​ មាន​ជ័យ​ មាន​មិត្ដភក្ដិ​២​នាក់​ដែល​រាប់​ អាន​ស្រឡាញ់​គ្នា​តាំងពី​ធ្វើការ​នៅ​ក្នុង​ ប្រទេស​ថៃ​ ហើយ​នៅ​ពេល​ដែល​ពួក​គេ​ ផឹកស៊ី​ស្រវឹង​ម្ដងៗ​ តែង​និយាយ​លេង​ ដោយ​បបួល​គ្នា​ដូរ​ប្រពន្ធ​ ។​ ក្នុង​ចំណោម​ បុរស​ទាំង​២​នាក់​ដែល​និយាយ​ថា​ ដូរ​ប្រពន្ធ​គ្នា​នេះ​មាន​ម្នាក់​ទឹកភ្នែក​ និង​ ម្នាក់​ទៀត​ដែល​និយម​ស៊ី​វិ​ល័យ​ដូច​គ្នា​ បាន​ពង្រត់​គ្នា​ទៅ​ប្រទេស​ថៃ​បាត់​ ដោយ​ទុក​បុរស​ដែល​មាន​រូបឆោម​មិនសូវ​សង្ហា​ អង្គុយ​សម្រក់​ទឹកភ្នែក​នឹក​ស្ដាយស្រណោះ​ ប្រពន្ធ​ ដោយ​នឹក​ស្មានថា​ គ្រាន់តែ​និយាយ​ គ្នា​លេងៗ​សោះ​ មិន​គួរ​អា​ក្លើ​ថ្លើមធំ​ លួច​ពង្រត់​ប្រពន្ធ​ខ្លួន​ទៅ​បាត់​សោះ​ ។​
​ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​បានឱ្យ​ដឹង​ ថា​ មិត្ដភក្ដិ​២​គូ​នេះ​ គូ​ទី​១​ ឈ្មោះ​ ប៊ុ​ន​ ធឿ​ម​ អាយុ​៣០​ឆ្នាំ​ ដែល​មាន​ប្រពន្ធ​ ឈ្មោះ​សន​ ពៅ​ អាយុ​៣១​ឆ្នាំ​ មានស្រុក​ កំណើត​នៅ​ភូមិ​ព្រៃ​ផ្ដៅ​ ឃុំ​តា​ក្រៀម​ ស្រុក​បាណ​ន់​ ខេត្ដបាត់ដំបង​ និង​មាន​ទី​ លំនៅ​ភូមិ​បឹង​តា​ស្រី​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ។​ ចំណែក​គូ​ទី​២​ ប្ដី​ឈ្មោះ​ ឈុ​ន​ លន់​ អាយុ​៣៣​ឆ្នាំ​ មានស្រុក​កំណើត​ ភូមិ​ភាស​ ឃុំ​សា​រង្គ​ ស្រុក​ស្វាយចេក​ ខេត្ដបន្ទាយមានជ័យ​ មាន​ប្រពន្ធ​ឈ្មោះ​ ចាន់​ សា​វ័​ន្ដ​ អាយុ​២៦​ឆ្នាំ​ មានស្រុក​កំណើត​និង​ទីលំនៅ​ជាមួយ​មិត្ដភក្ដិ​ ខាងលើ​ ។​
​បើ​តាម​ប្រភព​ពី​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា​ មិត្ដភក្ដិ​២​នាក់​នេះ​ស្គាល់គ្នា​យូរ​ ខែ​មក​ហើយ​ តាំងពី​ធ្វើការ​នៅ​ប្រទេស​ ថៃ​មក​ម្ល៉េះ​ ហើយ​នៅ​ពេល​ផឹកស៊ី​ជា​ មួយ​គ្នា​ម្ដងៗ​ ឈ្មោះ​ប៊ុ​ន​ ធឿ​ម​ តែងតែ​និយាយ​លេង​បន្លំ​មែន​ជាមួយ​ឈ្មោះ​ឈុ​ន​ លន់​ ជា​មិត្ដភក្ដិ​ថា​ យើង​គួរ​ដូរ​ប្រពន្ធ​គ្នា​?​ ការ​និយាយ​បែប​នេះ​ មិនមែន​តែ​ម្ដង​ទេ​ គឺ​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ ឱ្យ​តែ​ពួក​គេ​ជួប​គ្នា​ផឹកស៊ី​ស្រវឹង​ម្ដងៗ​ ។​
​តាម​ស្ដ្រី​ឈ្មោះ​ សន​ ពៅ​ ជា​ប្រពន្ធ​ ឈ្មោះ​ប៊ុ​ន​ ធឿ​ម​ បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ រូប​នាង​ និង​ប្ដី​បាន​រៀប​ការ​ជាមួយ​គ្នា​ តាំងពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ​ ហើយ​មក​ ដល់​ពេល​នេះ​មានកូន​ស្រី​ប្រុស​៦​នាក់​មក​ហើយ​ ។​ ពួក​គាត់​ទាំង​២​នាក់​បាន​នាំ​ គ្នា​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ហើយ​នៅ​ទី​ នោះ​បាន​ស្គាល់ឈ្មោះ​ឈុ​ន​ លន់​ ដោយ​ ស្រឡាញ់​រាប់អាន​គ្នា​ជា​មិត្ដភក្ដិ​ប្ដូរផ្ដាច់​ ទៀត​ផង​ ។​ បន្ទាប់​មក​ ទើប​ពួក​គាត់​បាន​ វិល​ត្រឡប់​មក​នៅ​ស្រុក​ខ្មែរ​វិញ​ ។​
​ស្ដ្រី​ឈ្មោះ​ សន​ ពៅ​ បានឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពេល​នាង​មាន​ផ្ទៃពោះ​៦​ខែ​ នាង​ត្រូវ​បាន​ប្ដី​ដើរ​ចោល​ ទៅ​ឆាប​ឆក់​ យកប្រពន្ធ​មិត្ដភក្ដិ​គឺ​នាង​ចាន់​ សា​វ័​ន្ដ​  រួច​បាន​ពង្រត់​គ្នា​ទៅ​ធ្វើការ​នៅ​ប្រទេស​ ថៃ​ ដោយ​មិន​បាន​គិតគូរ​ពី​នាង​ និង​កូន​ នៅ​ក្នុង​ផ្ទៃ​នោះ​ឡើយ​។​ បន្ទាប់​មក​ នាង​ក៏​ ឆ្លងទន្លេ​បានកូន​ប្រុស​១​ ដែល​មក​ដល់​ ពេល​នេះ​មាន​អាយុ​២​ខែ​ហើយ​ មិន​ទាន់​ ឃើញ​ប្ដី​វិល​មក​រកប្រពន្ធ​កូន​វិញ​ឡើយ​។​
​ចំណែក​បុរស​អភ័ព្វ​ស្នេហ៍​ឈ្មោះ​ ឈុ​ន​ លន់​ វិញ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ រូប​ គាត់​និង​ប្រពន្ធ​ឈ្មោះ​ចាន់​ សា​វ័​ន្ដ​បាន​ រៀប​ការ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​មក​ដល់​ពេល​នេះ​ក៏​មានកូន​ ប្រុស​ ស្រី​៣​នាក់​រួច​ទៅ​ហើយ​ដែរ​ ។​
​បុរស​ឈុ​ន​ លន់​ បានឱ្យ​ដឹង​ទៀត​ថា​ “​ខ្ញុំ​ហួសចិត្ដ​ខ្លាំង​ណាស់​ មិន​គួរ​ណា​មិត្ដ​ ភក្ដិ​ដែល​ស្រឡាញ់​គ្នា​យ៉ាង​ប្ដូរផ្ដាច់​ ក្បត់​ ចិត្ដ​លួច​ពង្រត់​ប្រពន្ធ​របស់​ខ្លួន​ទៅ​ធ្វើ​ ការ​នៅ​ប្រទេស​ថៃ​បាត់​ ដោយ​គ្រាន់តែ​ ការ​ផឹកស៊ី​បន្ដិចបន្ដួច​និយាយ​គ្នា​លេង​ ថា​ យើង​គួរ​ដូរ​ប្រពន្ធ​គ្នា​ ។​ ថ្វីបើ​ក្លើ​ ម្នាក់​នេះ​លូក​ថ្លើម​លួច​ពង្រត់​ប្រពន្ធ​ទៅ​ បាត់​ក៏​ពិតមែន​ ប៉ុន្ដែ​ខ្ញុំ​នៅ​មានចិត្ដ​ អាណិតអាសូរ​នាង​សន​ ពៅ​ (​ប្រពន្ធ​ប៊ុ​ន​ ធឿ​ម​)​ដែល​កំពុង​ឆ្លងទន្លេ​យ៉ាង​លំបាក​ លំបិន​ជាមួយ​កូនប្រុស​ ស្រី​៦​នាក់​ទៀត​ ដែល​រស់នៅ​យ៉ាង​កណ្ដោចកណ្ដែង​ គ្មាន​ ឪពុក​នៅ​ក្បែរ​។​ ភាព​កណ្ដោចកណ្ដែង​នេះ​ ហើយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មិន​អាច​ទល់ភ្នែក​ មើល​បាន​ហើយ​ ក៏​ជួយ​បម្រើ​បាយ​ទឹក​ នំចំណី​ និង​ដុត​ភ្លើង​ជើងក្រាន​ឱ្យ​នាង​សន​ ពៅ​ ដោយ​ទ្រាំ​ការ​ឈឺចាប់​ទាំង​២​នាក់​ ព្រោះ​ម្ខាង​ប្ដី​រត់​ចោល​ ឯ​ម្ខាង​ទៀត​ប្រពន្ធ​ក៏​រត់​ចោល​ដែរ​”​ ។​
​នៅ​ទីបំផុត​បុរស​ ឈុ​ន​ លន់​ និង​នាង​ សន​ ពៅ​ បាន​សម្រេចចិត្ដ​ទាំង​២​នាក់​យក​ គ្នា​ធ្វើ​ជា​ប្ដី​ប្រពន្ធ​ដូច​ពាក្យ​និយាយ​លេង​ ពី​មុន​មែន​ ដោយ​ស៊ូទ្រាំ​ចិញ្ចឹម​កូន​ទាំង​ សងខាង​សរុប​១០​នាក់​ ខណៈ​ដែល​ប្ដី​ និង​ ប្រពន្ធ​ផិតក្បត់​រៀងៗ​ខ្លួន​ទៅ​សម្ងំ​សោយ​ សុខ​តែ​២​នាក់​នៅ​ឯ​ទឹកដី​ថៃ​ ៕
ប្រភពពីនគរវត្ត