បុរស​ល្មោភកាម ១៤​នាក់ ចំណាយ​ប្រាក់​ចាប់ពី ៤០​ដល់ ១៥០ ដុល្លារ​​សិង្ហ​​បុរី​​ស​ម្រាប់​​ការ​រួម​​ភេទ ជា​មួយ​​ក្មេង​ស្រី​​អា​យុ ១៧​​ឆ្នាំ​

9/07/2013 0 Comments A+ a-

ប្រទេស​សិង្ហ​បុរី ៖ យោងតាម​របាយ​ការណ៍ របស់​​តុ​លា​ការ​​សិង្ហ​​បុរី បាន​​បញ្ជាក់​ថា បុរស​​ជន​ជាតិ​​សិង្ហ​​បុរី​​ចំនួន ១៤​​នាក់ ដែល​មាន​​អាយុ​​ចាប់​ពី ២២​​ឆ្នាំ រហូត​ដល់ ៧៥​ឆ្នាំ បាន​​ជាប់​ចោទ ទាក់​ទិន​​ក​រណី​​រួម​ភេទ ជា​មួយ​​អនី​តិ​ជន​​ ដោយ​​ការ​​ទិញ​ដូរ កាលពី​ខែ ឧសភា ឆ្នាំ២០០៩ នៅ​សណ្ឋាគារ​នានា​ក្នុង តំបន់ Geylang ។
បុរស​ល្មោភកាម​ទាំង ១៤​នាក់ ខាងលើ បាន​ចំណាយ​ប្រាក់​ពី ៤០ រហូត ដល់​១៥០​ដុល្លារ​សិង្ហ​បុរី ដើម្បី​បានរួម​ភេទ​ជាមួយ​ក្មេងស្រី​ម្នាក់ ដែល​បច្ចុប្បន្ននេះ​ទើបតែ​មាន​អាយុ ១៧​ឆ្នាំ ។ ក្រៅពី​បុរស​ទាំង ១៤​នាក់​ដែល​តុលាការ​កាត់ទោស កាលពី​ថ្ងៃ​ពុធ​នោះ នៅមាន​បុរស ១០ នាក់​ទៀត​ជាប់​ពាក់ព័ន្ធ ករណីនេះ​ផងដែរ ហើយ​ក្នុងនោះ​មាន​បុរស​វ័យ​ចំណាស់​ម្នាក់ អាយុ ៧២​ឆ្នាំ ដែលជា​អ្នក​មើលថែ​ផ្ទះ​ផងដែរ ៕
Wat 06096
Wat 06097
Wat 06095
________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ


Read more: http://www.cambodiapage.info/?p=13674#ixzz2e8f7vbdT