ត្បូងពេជ្រ​ធំ​ប៉ុន​ ពងមាន់​តម្លៃ​ មិន​ក្រោម​២៨​លាន​ដុល្លារ

9/06/2013 0 Comments A+ a-

ក្រុងញូវយ៉កៈ គ្រាប់ពេជ្រ​ភ្លឺ​រលោង​ទម្ងន់​១១៨​ការ៉ាត់​ត្រូវ​បាន​ក្រុមហ៊ុន​Sotheby​ដាក់​តាំង​ដេញ​ថ្លៃ​នៅឯ​ក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក។
ចំពោះ​ការ​ដេញ​ថ្លៃ​ទិញ​ដុំ​ពេជ្រ​ពណ៌​ស​មួយ​គ្រាប់​នេះ​នឹង​ធ្វើ​នៅឯ​ក្រុង​ហុងកុង​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​៧​ខែ​តុលា​ខណៈ​គេ​រំពឹង​ថា​វា​នឹង​មាន​តម្លៃ​ពី​២៨​ទៅ​៣៥​លាន​ដុល្លារ។
ដុំពេជ្រ​ពណ៌​ស​នោះ​មាន​រាងមូល​ពងក្រពើ ហើយ​វា​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​មាន​ទំហំ​ប៉ុនស៊ុត​មាន់​ឯណោះ ខណៈ​ក្រុមហ៊ុន​Sotheby​បាន​ហៅ​វា​ថា​ជា​ដុំពេជ្រ​ធំ​ដ៏​កម្រ​ដែល​មិន​ធ្លាប់​មាន។
ដុំពេជ្រ​ដែល​ថ្លៃ​ជាង​គេ​និង​ជាប់​កំណត់ត្រា​ពិភពលោក​បច្ចុប្បន្ន​នោះ​មាន​តម្លៃ​២៧​លាន​ដុល្លារ​ត្រូវ​បាន​ដាក់​ដេញថ្លៃ​ដោយ​ក្រុមហ៊ុន​Christie​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស​កាលពី​ខែ​ឧសភា។ ដុំពេជ្រ​នោះ​វា​មាន​រាង​ដូចជា​ផ្លែ​ព័រ​មាន​ទម្ងន់​១០១​ការ៉ាត់​ដោយ​មាន​មហាសេដ្ឋី​ហារី​វីនស្តុន​ជា​អ្នក​ដេញថ្លៃ​ទិញ​បាន​សម្រេច។
ឯគ្រាប់​ពេជ្រ​ពណ៌​ស​ធំ​ប៉ុន​ពងមាន់​ដែល​ក្រុមហ៊ុន​Sotheby​គ្រោង​នឹង​ដាក់​ដេញ​ថ្លៃ​លក់​នេះ​ត្រូវ​បាន​គេ​ជីក​ចេញ​ពី​អណ្ដូង​រ៉ែ​នៅ​អាហ្វ្រិក​ខាង​ត្បូង​កាលពី​ឆ្នាំ​២០១១៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍.