ជនអនាថាម្នាក់ ត្រូវរថយន្តបុក ហើយកិនស្លាប់ អ្នកបើកបរ គេចខ្លួនបាត់
ភ្នំពេញៈ បុរសម្នាក់ដែលជាជនអនាថា ត្រូវរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បុករួចហើយកិនពីលើបែក ក្បាលធ្លាយ ខួរស្លាប់ រួចបើកបរគេចខ្លួនបាត់ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១០និង៤០នាទី យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីមន្ត្រី នគរបាលចរាចរខណ្ឌ បានឲ្យដឹងថា ជនរងគ្រោះពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ តែគេដឹងថា ជាមនុស្សអនាថា ចេះតែដើរតាមបណ្តោយផ្លូវជាតិលេខ៤ ជារៀងរាល់ថ្ងៃ ចំណែកឯរថយន្តវិញ ក៏ពុំស្គាល់ប្រភេទ ឬក៏ អត្តសញ្ញាណនោះដែរ បន្ទាប់ពីកើតហេតុ បានបើកគេចខ្លួនបាត់ដោយសុវត្ថិភាព៕ប្រភព៖ដើមអំពិល