លោកសម រង្ស៊ី អំពាវនាវឲ្យ រាជរដ្ឋាភិបាល ស្វែងរកមុខជនសង្ស័យ និងអ្នកនៅពីក្រោយ ក្នុងសំណុំរឿងឧក្រិដ្ឋមួយនេះ
នៅព្រឹកថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៣នេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនំាបក្សប្រឆាំងជាច្រើននាក់ទៀត បានធ្វើពិធីគោរពវិញ្ញាណក្ខន្ឋនៅចេតិយ អ្នកស្លាប់មុខរដ្ឋសភាចាស់ ក្នុងព្រឹត្តិការណ៏វាយប្រហារដោយគប់គ្រាប់បែកចូលក្រុមបាតុករកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ លោក សម រង្ស៊ី អំពាវនាវឲ្យ រាជរដ្ឋាភិបាល ស្វែងរកមុខ ជនសង្ស័យ និងអ្នកនៅពីក្រោយ ក្នុងសំណុំរឿងឧក្រិដ្ឋមួយនេះ ។
លោក សម រង្ស៊ី នៅចំពោះមុខអ្នកគាំទ្ររបស់លោក បានអំបាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាសមត្ថកិច្ចពាក់ព័ន្ធ បន្តស្វែងរកមុខជនសង្ស័យ និងអ្នកនៅពីក្រោយ ក្នុងសំណុំរឿងឧក្រិដ្ឋមួយនេះ យកមកផ្តន្ទាទោសស្វែងរកយុត្តិធម៌ជូនជនរងគ្រោះទាំងអស់។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ មនុស្សប្រមាណ១៧នាក់ បានត្រូវគេរាយការណ៏ថាបានស្លាប់ និង ជាង១០០នាក់ទៀតរងរបួសនៅក្នុងការគប់គ្រាប់បែកដៃចំនួន២គ្រាប់ ចូលក្រុមបាតុករដែលកំពុងធ្វើការទាមទារឲ្យមានការកែទម្រង់ប្រព័ន្ឋយុត្តិធ៌មនៅមុខមន្ទីររដ្ឋសភាចាស់ ។ការធ្វើបាតុកម្មនាពេលនោះ គឺដឹកនំាដោយលោកសម រង្ស៊ី ប្រធានគណបក្សជាតិខ្មែរនៅគ្រានោះ។
ប៉ុន្តែរហូតមកដល់ពេលនេះជាង១៦ឆ្នាំហើយ ជនសង្ស័យក្នុងសំណុំរឿងឧក្រិដ្ឋមួយនេះ មិនទាន់ត្រូវបានគេឃាត់ខ្លួនយកមកផ្តន្ទាទោសនៅឡើយទេ៕
ស្តូបតម្កល់អដ្ឋិធាតុក្រុមបាតុករលើសួនច្បារវត្តបទុមវតី
ប្រភពពី Free Press Magazine ·