សេចក្តីថ្លែងការណ៍ របស់គណបក្ស សង្គ្រោះជាតិ

9/23/2013 0 Comments A+ a-

នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣បន្ទាប់ពីការប្រជុំរដ្ឋសភា ជាលើកដំបូង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា នេះ បានបញ្ចប់ ទៅ រយៈពេលប៉ុន្មានម៉ោង គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការ បើកសម័យ​ប្រជុំដំបូងរបស់រដ្ឋសភា អាណត្តិទី៥នេះ ដោយគ្មានវត្តមាន​ ណបក្សសង្គ្រោះជាតិ (CNRP) ចូលរួម។
តាមរយះសារនៅក្នុងសេចក្តីថ្លែងការណ៍ របស់ គណបក្សសង្គ្រោះជាតិ ដែលបានចេញផ្សាយ នៅថ្ងៃនេះ បានបព្ជាក់ថា រដ្ឋសភាបានបើក សម័យប្រជុំដំបូង​របស់ខ្លួន ដោយមានតែ​បេក្ខជនជាប់ឆ្​នោតចំនួន​ ៦៨ រូប មកពីគណបក្សតែមួយ គឺគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ ។
កាបើកសម័យប្រជុំដំបូង​នៃរដ្ឋសភានៅពេលនេះ ដោយគ្មានវត្តមានបេក្ខជន​ជាប់ឆ្នោតគណបក្សង្រ្គោះជាតិ គឺ​ជាការរំលោភ មាត្រា១, ៥១, ៧៦, ៨ និង៩ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
20130923_Statement-702x1024
ប្រភពពី Free Press Magazine ·