ប្រទះឃើញសព នារីវ័យក្មេងម្នាក់ដេក ស្លាប់នៅក្រោយ របងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត
ខេត្តកំពង់ចាម ៖ សពនារីវ័យក្មេងម្នាក់ត្រូវគេ ប្រទះឃើញដេកស្លាប់ នៅក្រោយរបងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៩ កញ្ញា ២០១៣ ស្ថិតក្នុងភូមិ១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។
បើតាមការឱ្យដឹងពីលោកឃុត រុណ នាយប៉ុស្តិ៍សង្កាត់កំពង់ចាម ថា នារីដេកស្លាប់ឈ្មោះឈាង ចន្ថា អាយុ២១ឆ្នាំ ជាស្ត្រីអនាថា មានទីលំនៅភូមិអូរលើ សង្កាត់មេសជ្រៃ ស្រុកស្ទឹងត្រង់។ មូលហេតុនៃការស្លាប់ សមត្ថកិច្ចសង្ស័យខ្យល់គរ ព្រោះនៅលើខ្លួនសពមិនមានស្លាកស្នាមអ្វី សម្គាល់ជាករណីឃាតកម្មនោះឡើយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព