Video ត្រេកត្រអាល់ ចង់ជួបប្រុស ស្នេហ៍លើក ដំបូងធ្លាក់ ពីលើ ផ្ទះស្លាប់​

8/05/2013 0 Comments A+ a-

ប្រភព Lookingtoday
ក្រុងញូវយ៉ក: ប៉ូលីសក្នុងទីក្រុង ញូវយ៉កបានរាយការណ៍ថា ស្ត្រីម្នាក់ បានធ្លាក់ពីសំយ៉ាកផ្ទះ រហូតដល់ស្លាប់ក្នុង ហេតការណ៍គ្រោះថ្នាក់ជា ចៃដន្យមួយខណៈពេល ដែលនាងកំពុងរីករាយ ក្នុងថ្ងៃណាត់ជួបមិត្តប្រុស ជាលើកដំបូង។
តាមហេតុការណ៍ បានឲ្យដឹងថា នាង Jennifer Rosoff បានចេញទៅខាងក្រៅ ដើម្បីជក់បារីនៅវេលាម៉ោង ប្រហែលជា ជិតមួយទៀបភ្លឺ និងបានអង្គុយលើ បង្កាន់ដៃផ្ទះជាន់ ទី១៧ ស្រាប់តែ មានការភ្ញាក់ផ្អើលថា នាងបានធ្លាក់ពីលើ បង្កាន់ដៃផ្ទះមកដីរហូតដល់ ស្លាប់នៅក្នុងពេលវេលា ដែលនាងនឹងជួបបុរសម្នាក់ ក្នុងថ្ងៃដំបូង នៅក្នុងក្រុងញូវយ៉ក៕