មិនដល់មួយ សប្តាហ៍ផង ត្រូវចាប់ខ្លួន ២ដងពីបទ រំលោភឆ្កែ

8/05/2013 0 Comments A+ a-

លោក JamesLyons អាយុ​៥២ឆ្នាំ រស់នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ត្រូវបានប៉ូលីសចាប់ខ្លួនចំនួន២ដង ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង ពីបទរំលោភឆ្កែ។ តាមប្រភពព៌តមាមបានអោយដឹងថា អ្នកជិតខាងរបស់លោក បានបាត់ឆ្កែមួយក្បាល ដែលមានអាយុ៧ខែ ហើយបានដើរស្វែងរក ស្រាប់តែឃើញ លោក Lyons យកឆ្កែនោះចេញពី ក្នុងឡានរបស់គាត់។ ទោះបីជាលោក Lyons បាននិយាយថា គាត់ប្រទះឃើញឆ្កែ នោះនៅតាមផ្លូវ ក៍យកវាមកវិញក៍ដោយ ម្ចាស់ឆ្កែ មានការសង្ស័យមិនអស់ចិត្ត ក៍សំរេចចិត្តយកឆ្កែនោះ ទៅពិនិត្យនៅ clinic សត្វ។ពេទ្យសត្វនោះបាន បញ្ជាក់ប្រាប់ថា ឆ្កែមួយក្បាលត្រូវ បានគេរំលោភ រួចម្ចាស់ឆ្កែបានប្តឹង រួចទាមទារ សំណងបាន ១១០០០ ដុល្លារ។ ប្រាំថ្ងៃក្រោយមក លោក Lyons ត្រូវបានប៉ូលីស ចាប់ខ្លួនម្តងទៀត ពីបទរំលោភឆ្កែ ផ្សេងមួយទៀត ដែលត្រូវបង់ថ្លៃសំណង អោយម្ចាស់ឆ្កែចំនួន ២៥០០០ ដុល្លារ។ គួរបញ្ជាក់ផងដែរថា លោក Lyons ធ្លាប់បានជាប់គុក អស់រយៈពេល១៣ឆ្នាំ ពីបទ រំលោភក្មេងស្រី មិនទាន់គ្រប់អាយុ និងត្រូវសងថ្លៃ ជំងឺចិត្ត ចំនួន ៦១០០០ដុល្លារ កាលពីឆ្នាំ ១៩៩៨៕
khmer-note
James Lyons

1375600835723
ឆ្កែរងគ្រោះដែលមានអាយុ៧ខែ

1375600835725
ឆ្កែរងគ្រោះនៅ៥ថ្ងៃបន្ទាប់

ប្រភព : ខ្មែរណូត