សណ្ឋាគារ បណ្តាញទំនាក់ ទំនងសង្គម Twitter ដំបូងគេបំផុត លើពិភពលោក (មានវីដេអូ)
ប្រសិនបើប្រិយមិត្ត ជាអ្នកដែលចូលចិត្ត ប្រើប្រាស់នូវបណ្តាញទំនាក់ទំនងសង្គម Twitter នោះ ច្បាស់ជាមានចំណាប់អារម្មណ៍ ទៅលើសណ្ឋាគារ បែប Twitter នេះជាក់ជាមិនខាន។
@SolWaveHouse ជាសណ្ឋាគារ ដំបូងគេបំផុត នៅលើពិភពលោក ដែលភ្ញៀវអាចភ្ជាប់ទំនាក់ទំនងរវាងគ្នា ទៅវីញទៅមក មានទីតាំង ស្ថិតនៅក្នុងតំបន់ សំរាកលំហែកាយ Magaluf នៃប្រទេស អេស្ប៉ាញ។ នៅក្នុងសណ្ឋាគារនេះ អាចអោយភ្ញៀវ ភ្ជាប់ទំនាក់ទំនងជាមួយនឹង បុគ្គលិកបំរើ យ៉ាងមានភាពងាយស្រួល តាមរយៈការផ្ញើរសារ Tweets នៃបណ្តាញសង្គម Twitter។ ក្នុងនោះផងដែរ នៅពេលដែលភ្ញៀវ បានចុះឈ្មោះ ជាមួយនឹង គណនី Twitter របស់គេហើយនោះ ពួកគេអាចភ្ជាប់ទំនាក់ទំនង ជាមួយភ្ញៀវទេសចរ ដ៏ទៃទៀត ដោយអាចលេង សារឆ្លើយឆ្លង (Chat) ចែករំលែករូបថត អោយគ្នាទៅវិញទៅមក និង រូបភាពប្លែកៗ ជាច្រើន ដែលទាំងអស់នេះ អាចផ្តល់នូវភាពងាយស្រួល និង មិនមានភាពអផ្សុក ក្នុងពេលមកសំរាកកំសាន្តនៅសណ្ឋាគារ មួយនេះ។
តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
ដោយ សី