អតិថិនជន ក្ដៅក្រហាយនិង ធុញទ្រាន់ពីសេវា អ៊ិនធើណេតយឺត បំផុតរបស់ក្រុមហ៊ុន Smart និងក្រុមហ៊ុន Opennet
ភ្នំពេញ ៖ យុវតីឆាវ វត្ដី ដែលជា និស្សិតមួយរូបបាននិយាយថា នាងធុញ ទ្រាន់យ៉ាងខ្លាំង ខណៈដែលសេវាអ៊ិនធើ ណេតក្រុមហ៊ុន Smart និងក្រុមហ៊ុន Opennet ដំណើរការយឺត(អន់បំផុត) សេវាស្ទើរស្មើសូន្យ ធ្វើឱ្យនាងខាតពេលវេលា និងរងនូវការស្ដីបន្ទោសពីក្រុម គ្រួសារ ខណៈឆ្លើយតបជុំវិញព័ត៌មានទៅ ក្រុមគ្រួសារតាមរយៈអ៊ីនធើណេតក្រុម ហ៊ុននេះ បង្កការយឺតយូរ និងអាក់ខាន ។
យុវតីរូបនេះបញ្ជាក់ថា ពីមុនក្រុម ហ៊ុន Smart និងក្រុមហ៊ុន Opennet ត្រូវបានក្រុមយុវវ័យនិងអតិថិជនមួយ ចំនួនធំគាំទ្រពីសេវារហ័ស និងតម្លៃ សមរម្យ ក្នុងនោះក៏ប្រឆាំងផងដែរទៅ នឹងការប្ដឹងទៅក្រុមហ៊ុន០១២ ដែលរិះ គន់តាមរយៈទំនាក់ទំនងសង្គម ប៉ុន្ដែ មួយរយៈនេះ ក្រុមហ៊ុន Smart និងក្រុម ហ៊ុន Opennet អាចនឹងធ្វើឱ្យបាត់បង់ អតិថិជនជាគំហុក ហើយបើគ្មានវិធាន ការកំណែទម្រង់លើប្រព័ន្ធសេវាដើម្បី រក្សាអតិថិជនទេនោះ ក្រុមហ៊ុននេះនឹង ត្រូវបាត់បង់អតិថិជន ស្របពេលដែល ប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអ៊ិនធើណេតត្រូវ បានរដ្ឋាភិបាលបើកភាពទូលាយក្នុងការ ប្រណាំងប្រជែងពាណិជ្ជកម្មដោយភាព ស្មោះត្រង់នោះ ។
អតិថិជនជាច្រើនបាននិយាយស្រដៀង គ្នាបែបនេះ បន្ទាប់ពីពួកគេបានអាក់ ខានការងារដោយសារសេវាអ៊ិនធើណេត ក្រុមហ៊ុននេះមានលក្ខណៈអន់បំផុត ហើយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គួរមានវិធានការចំពោះភាពខ្វះការ ទទួលខុសត្រូវរបស់ក្រុមហ៊ុន ហើយ ចៀសវាងប្រជាពលរដ្ឋដែលជាអ្នកប្រើ ប្រាស់ប្រព័ន្ធអ៊ិនធើណេតក្លាយជាជនរង គ្រោះ និងការចំណាយប្រាក់ ក៏ដូចជា ខាតបង់ពេលវេលាសម្រាប់ការងារ ប្រចាំថ្ងៃ ។
ពាក់ព័ន្ធនឹងសេវាយឺតយ៉ាវរបស់ ក្រុមហ៊ុនSmart និងក្រុមហ៊ុនOpennet នគរវត្ដមិនអាចទាក់ទងបានទេពី តំណាងក្រុមហ៊ុនកាលពីព្រឹកថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៣ ដោយគ្មានលេខទូរ ស័ព្ទ ប៉ុន្ដែចាប់ពីថ្ងៃទី២១ មកទល់នឹង ពេលនេះ សេវាក្រុមហ៊ុន Smart និង ក្រុមហ៊ុន Opennet ពោរពេញដោយការធុញទ្រាន់ក្ដៅក្រហាយពីអតិថិជន ដោយសារសេវាអន់បំផុត ៕

_________________________
ប្រភពពីនគរវត្ត