ក្មេងប្រុស ជន​ជាតិ​អាល្លឺម៉ង់ រកឃើញ សាកសព​ អេហ្ស៊ីបបុរាណ នៅក្នុង​ផ្ទះ​របស់​ លោក​យាយ​ខ្លួន

8/05/2013 0 Comments A+ a-

អាល្លឺម៉ង់៖ ពិ​ត​ជាគួរ​ឲ្យ​ចម្លែក​ ដែល​ក្មេង​ប្រុស​សញ្ជាតិ​ អាល្លឺម៉ង់ អាយុ​១០​ឆ្នាំ​ម្នាក់​បាន​រក​ឃើញ​នូវ​មឈូស​ដាក់​សាក​សព​បូរាណ​មួយ ជាសាកសពពិតឥតក្លែងក្លាយដែលជាសាកសព បន្សល់មកតាំងពីសម័យអេហ្ស៊ីបបុរាណមកម្ល៉េះ ។ ក្មេង​ប្រុស​ដែល​ប្រទះ​ឃើ​ញ សាកសព​​បុរាណ​នោះ​មាន​ឈ្មោះ Alexander Kettler គេ​បាន​ឃើ​ញសាក​សពនេះ​នៅក្នុង​បន្ទប់​តូច​ក្រោម​ដំបូល​ផ្ទះ​លោក​យាយ​របស់​គេ។
ចំនែក​ឯ​ឪពុក​របស់​ក្មេងប្រុស លោក Lutz Wolfgang Kettler បាន​ប្រាប់ថា គាត់​មិនទាន់បាន​ធ្វើការ​ពិនិត្យ​​តាមរយៈ​ម៉ាស៊ីន X-ray ទៅលើសាកសព​នេះ​នៅឡើយ​ទេ ដោយ​គាត់​មាន​គំរោង​ចង់​ដឹក​ទៅកាន់​ទីក្រុង​ប៊ែ​កឡាំង​​នៃ​ប្រទេស​អាល្លឺម៉ង់ ដើម្បីអោយ​អ្នកជំនាញ​ពិនិត្យមើល​ដោយផ្ទាល់​តែម្តង​។​
ប្រភព​ដែល​បាន​អោយ​ដឹង​ថា ឪពុក​របស់លោក Lutz Wolfgang Kettler​ ដែល​កាលពី​នៅរស់​បាន​ទៅកាន់ តំបន់​អាហ្វ្រិក​ខាងជើង​ក្នុង​កំឡុង​ទស្សវត្ស​ន៍​ឆ្នាំ​១៩៥០ ​ហើយ​នៅ​សម័យកាល​ពេលនោះ​ដែរ មានការ​ជួញដូរ​សាក​សព​ខ្មោចអេហ្ស៊ីប​​បុរាណ​ ទើប​ហេតុនេះហើយ​​បាន​ជាមាន​នៅសល់​ក្នុងផ្ទះ របស់​ម្តាយ​គាត់​បែបនេះ ហើយ​ត្រូវបាន​កូនប្រុស​របស់គាត់​រកឃើញ​។​
គួរ​បញ្ចាក់​ផង​ដែរ​ថា​ក្រៅ​ពី​ប្រទះ​ឃើញ​សាកសព​បុរាណ​នេះ​ហើយ គេ​ក៏​ប្រទះ​ឃើញ​វត្ថុបុរាណ​ របស់​អេហ្ស៊ីប​មួយ​ចំនួន​ទៀត​ផង​ដែរ។
164265179040289
d1d3d2
ប្រភពពី វាលឥន្ទ្រិយ