ឡាយ អ៊ិន ឱបរឹត អោក សុម៉ាវត្តី មិន​អា​សូរ​ ចិត្ត​ប្រ​ពន្ធ

8/05/2013 0 Comments A+ a-

ភ្នំពេញៈ ពិធីករក្រម៉ិចក្រម៉ើម ពូកែនិយាយលើកដាក់សំដី កំប្លុកកំប្លែង លោក ឡាយ អ៊ិន ថ្មីៗនេះ បានបង្ហោះរូបថតជាច្រើនសន្លឹក បង្អួតពីកាយវិការជិតសិ្នទ្ធ ផ្អែមល្ហែមជាមួយតារាចម្រៀងល្បីឈ្មោះ ក្នុងចំណោមត្រកូល អោក គឺកញ្ញា អោក សុម៉ាវត្តី នៅលើ Facebook រហូតធ្វើឲ្យទស្សនិកជន មួយចំនួនបានឃើញរូបនេះ ព្រឺឆ្អឹងខ្នង និងបានគិតភ័យបុកពោះជំនួសថា សម្ញែងភាពផ្អែមល្ហែមបែបនេះ លោក ឡាយអ៊ិន មិនខ្លាចចិត្តប្រពន្ធខ្លះ ទេឬយ៉ាងណា? ។
ធម្មតាភរិយាគ្រប់រូប តែងតែមានចិត្តស្រលាញ់ មានការប្រច័ណ្ឌចំពោះស្វាមី គឺជារឿងសាមញ្ញា ។ សម្រាប់មនុស្សស្រីគ្រប់គ្នា គឺមិនចង់ឲ្យស្វាមីជាទីស្រលាញ់ មានភាពស្អិតល្មួត ផ្អែមល្ហែម ជាមួយនារីណានៅនឹងភ្នែកបែបនេះទេ ព្រោះតែការស្រឡាញ់ ធ្វើឲ្យនារីទាំងអស់ មានចិត្តប្រច័ណ្ឌ។ ដោយឡែក តារាសម្តែង និងជាពិធីករ លោក ឡាយអ៊ិន កាលពីយប់មិញ បែរជាថតរូប បែបស្និទ្ធស្នាល ជាមួយតារាចម្រៀងស្រីវ័យក្មេង ពេលលោកធ្វើជាពិធីករ នៅស្ថានីយទូរទស្សន៍មួយ ដោយថតជាមួយកញ្ញា អោក សុម៉ាវត្តី ដោយមានរូបភាពអង្គុយលើភ្លៅ អោបរឹតគ្នា ស្តែងឲ្យឃើញពីភាពជិតដិត ប្រៀបដូចជាគូស្នេហ៍ ។
រូបភាពជាច្រើនសន្លឹករបស់លោក ឡាយអ៊ិន និងកញ្ញា អោក សុម៉ាវត្តី ត្រូវបានពិធីករបុរសសង្ហារូបនេះ បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ធ្វើឲ្យទស្សនិកជនជាច្រើន បង្ហាញពីភាពខ្លាចរអាព្រឺឆ្អឹងខ្នង ជំនួសលោក ឡាយអ៊ិន ព្រោះតែខ្លាចភរិយារបស់លោក ឃើញរូបទាំងអស់នេះ ហើយកើតភ្លើងប្រច័ណ្ឌ ។
ចង់ដឹងថា តាមរយៈរូបភាពរវាង លោក ឡាយអ៊ិន និងកញ្ញា ឱក សុម៉ាវត្តី មានភាពសិទ្ធស្នាលជាមួយគ្នា ដល់កម្រិតណា ហើយ តាមរូបថតទាំងអស់នោះ អាចធ្វើឲ្យតារាប្រុសរូបនេះ មានបញ្ហាជាមួយភរិយាដែរឬយ៉ាងណា?




















ប្រភព : ខ្មែរឡូត