សិល្បៈប្លែក ភ្នែក របស់បុរស វ័យក្មេងម្នាក់ មានមិត្ត ស្រីបញ្ចុក និង ជូតមាត់ ឲ្យថែមទៀត
បើក្រឡេកមើល រូបភាពទាំងនេះតែបន្តិចនោះ ប្រិយមិត្តច្បាស់ជាច្រណែន និង គិតក្នុងចិត្តថា បុរសម្នាក់នេះពិតជាមានសំណាងមែន ដែលមានមិត្តស្រី ចេះយកចិត្តទុកដាក់ បញ្ចុកចំណី និង ជូតមាត់អោយថែមទៀត នៅពេលប្រឡាក់មាត់ ប៉ុន្តែបើមើលអោយគ្រប់ជ្រុងជ្រោយទៅ ប្រិយមិត្តច្បាស់ជាដឹងថា តាមពិតបុរសម្នាក់នេះ គាត់ចេះស៊ីអារម្មណ៍សោះ។
លោក Keisuke Jinushi បុរសវ័យក្មេង ជនជាតិជប៉ុន មានភ្នែកភ្លឺថ្លា គួរអោយទាក់ទាញ ម្នាក់នេះ បានបង្កើតនូវគំនិត គួរឲ្យចាប់អារម្មណ៍ និង គួរឲ្យអស់សំណើច នេះឡើង ដោយប្រែក្លាយដៃម្ខាង របស់គាត់ អោយដូចទៅនឹងដៃ របស់មនុស្សស្រី ហើយដៃម្ខាងទៀត សំរាប់ថតរូប។ ពិតណាស់ រូបភាពទាំងនេះ ពិតជាអាចអោយអ្នកដែលបាន ឃើញភាន់ច្រឡំ និង មិននឹកស្មានដល់ ថាគាត់ធ្វើឡើងតែម្នាក់ឯងនោះទេ ព្រោះថា ដៃដែលនៅក្នុងរូបភាពទាំងនោះ ជាដៃរបស់គាត់ផ្ទាល់ ដែលត្រូវបានលាបអោយស ព្រមទាំងលាបថ្នាំក្រចក ទៀតផង។ បើចង់ជ្រាបច្បាស់ សូមទស្សនាកំសាន្ត នូវរូបភាពខាងក្រោមទាំងអស់គ្នា៖
ប្រភព : ខ្មែរឡូត