ក្មេងប្រុស អាយុ ៥ឆ្នាំ ម្នាក់ ត្រូវឪពុកចិញ្ចឹម ធ្វើទារុណកម្ម ដល់ស្លាប់ ព្រោះចង់កែប្រែ ទម្លាប់អាក្រក់

8/05/2013 0 Comments A+ a-

យោងតាមប្រភពព័ត៌មាន អារ៉ាប់ បានឲ្យដឹងថា បុរសអារ៉ាបី សាអូឌីត ម្នាក់ បានធ្វើទារុណកម្ម កូនចិញ្ចឹម អាយុ ៥ឆ្នាំរប់ស់ខ្លួន រហូតដល់ស្លាប់ ព្រោះតែចង់ កែប្រែទម្លាប់អាក្រក់ នោមដាក់ពូក របស់ក្មេងប្រុសរងគ្រោះ។
វេជ្ជបណ្ឌិត នៅមន្ទីរពេទ្យមួយកន្លែង ក្នុងរាជធានី Riyadh បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ ឈ្មោះ Faisal បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ ក្រោយពីទទួលរងរបួស ជាច្រើនកន្លែង ដូចជា គ្រាំក្នុង របួសក្បាលធ្ងន់ធ្ងរ រលាកខ្លាំង និង ជាំពាសពេញរាងកាយទាំងអស់។ ប្រភពព័ត៌មាន បានបន្ថែមឲ្យដឹងទៀតថា បុរសជាឪពុកកំណាចរូបនេះ បានយកក្មេងប្រុសរងគ្រោះ មកចិញ្ចឹម ដោយសារតែរូបគេ គ្មានកូន ព្រោះបាត់បង់សមត្ថភាពបន្តពូជ។ ទោះជាយ៉ាងណា ពេលនេះ ប៉ូលីសបានធ្វើការចាប់ខ្លួន ជនល្មើស ហើយនៅពេលដែលសួរចម្លើយ រូបគេបានឆ្លើយសារភាពថា មូលហេតុដែលធ្វើអោយ រូបគេ វាយ និង ធ្វើទារុណកម្ម មកលើកូនចិញ្ចឹមរបស់ខ្លួន ព្រោះចង់កែប្រែ កុំអោយកូនរបស់ខ្លួន អចេតនា នោមដាក់ពូកតទៅទៀត។
តើប្រិយមិត្តយល់យ៉ាងណា?