វីដេអូ៖ Peypey Ly ចេញមុខ បកស្រាយ

7/17/2013 0 Comments A+ a-

កញ្ញា Peypey Ly ជា​នារី​លក់​កាហ្វេ​ម្នាក់ និង​ជា​តារា​ដ៏​ល្បីល្បាញ​ប្រចាំ​បណ្តាញ​ទំនាក់ទំនង​សង្គម​យក្ស ហ្វេ​ស​បុក ផងដែរ​។ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ នាង​បាន​ចេញមុខ​តាម​ឃ្លីប​វីដេអូ​មួយ​ដោយ​បញ្ជាក់​ពី​ចិត្ត​ស្មោះ​របស់​នាង​ក្នុង​ការគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​
កន្លងមក​មាន​ពាក្យ​តិះដៀល និង​រិះគន់​ថា នាង​គឺជា​ជនជាតិ​វៀតណាម ហើយ​បាន​ចោទ​មក​លើ​នាង​ថា​បាន​បង្ហោះ​វីដេអូ​រាំស៊ិ​ច​ស៊ី​ដើម្បីប​ង្វក់​ដល់​យុវជន​ខ្មែរ​។ ស្រាប់តែ​ក្នុង​រដូវ​កាល​យុទ្ធនាការ​ឃោសនា​រក​សំលេងឆ្នោត​នេះ គេ​បាន​ប្រទះឃើញ​រូបថត​របស់​នាង ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បក្ស​នេះ​អះអាងថា ខ្លួន​នឹង​បណ្តេញ និង​ទប់ស្កាត់​ការហូរចូល​នៃ​អន្តោ​ប្រវេ​សន្ត៍​វៀតណាម​ខុសច្បាប់​ត្រលប់​ទៅ​ប្រទេស​គេ​វិញ ដែល​ជា​ហេតុ​នាំអោយមាន​មន្ទិលសង្ស័យ​ពី​សំណាក់​អ្នក​ដែល​ធ្លាប់​ចោទប្រកាន់​មកលើ​នាង​។​
ដើម្បី​ឆ្លើយតប ក៏ដូចជា​ការបកស្រាយ​ទៅ​លើ​ការចោទប្រកាន់​ទាំងនោះ នាង​បាន​រៀបរាប់​ក្នុង​វីដេអូ​នោះ​ថា នាង​មិនមែន​ជា​ជនជាតិ​វៀតណាម​ទេ នាង​គឺជា​ស្រី​ខ្មែរ​សុទ្ធសាធ​តែម្តង ហើយ​អ្វី​ដែល​នាង​ធ្វើ​កន្លងមក គឺ​គ្រាន់តែ​ចង់​អោយ​មិត្ត​ក្នុង​ហ្វេ​សបុ​ក​មាន​អារម្មណ៍​រីករាយ​ជា​លក្ខណៈ​ការកំសាន្ត​ប៉ុណ្ណោះ​។ នាង​បាន​និយាយទៀតថា នាង​ពិតជា​ស្រលាញ់​គាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ​ពិតប្រាកដ​ដោយ​ឥត​មាន​សង្ស័យ​អ្វី​ទាំងអស់​។ នាង​បាន​ទទូច​សុំ​អោយ​សាច់ញាតិ​របស់​នាង និង​ពលរដ្ឋ​ខ្មែរ​បោះឆ្នោត​ជូន​បក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ បើ​ទោះបីជា​នាង​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ក៏ដោយ​។​
បន្ទាប់ពី​បាន​ស្តាប់​ការបកស្រាយ​បំភ្លឺ​របស់​នាង​រួចមក អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​បាន​អបអរសាទរ​ចំពោះ​នាង​យ៉ាង​ខ្លាំង ហើយ​បាន​ធ្វើអោយ​អ្នក​ដែល​ធ្លាប់តែ​រិះគន់​នាង​មួយ​ចំនួន​បាន​ផ្លាស់ប្តូរ​ទស្សនៈ​មកលើ​រូបនាង​ផង​ដែរ​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​នៅតែ​មាន​មន្ទិលសង្ស័យ​ខ្លះ​ដែរ​ពី​សំណាក់​អ្នកវិភាគ​មួយចំនួន ដោយ​ពួកគេ​បាន​ប្រៀប​រវាង​សកម្មភាព​ពី​មុន និង​ការបកស្រាយ​របស់​នាង​នាពេល​នេះ​នៅ​មាន​លក្ខណៈ​មិន​ប្រក្រតី​ច្រើន​៕
 

ប្រភព : Happy cambodia