រថយន្តមួយគ្រឿង បុកម៉ូតូ១គ្រឿង អូសជាង៣០០ម៉ែត្រ បណ្តាលឲ្យម្ចាស់ បាក់ជើងម្ខាង

7/17/2013 0 Comments A+ a-

បាត់ដំបងៈ រថយន្តកាមរីមួយគ្រឿង ដឹកកណ្តូប ពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅប៉ោយប៉ែត បានបុកម៉ូតូអូស ជាង៣០០ម៉ែត្រ បម្រុងរត់ បណ្តាលឲ្យជនរងគ្រោះ បាក់ជើង ម្ខាងនិង បែកក្បាលកាលពី ១០និង៣០នាទី យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចមុខផ្សារ ទំនើប តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអណ្តូង ចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ជនរងគ្រោះ ត្រូវដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យ អឹមមេជិនស៊ីខេត្ត ។ ចំណែកអ្នកបើកបរ រថយន្តត្រូវបាននាំទាំង រថយន្តនិង មនុស្ស មកការិយាល័យចរាចរណ៍ខេត្ត ធ្វើការដោះស្រាយ តាមច្បាប់ ។
ប្រភពពីកន្លែង កើតហេតុ បានឲ្យដឹងថា រថយន្តកាមរីពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 2G 3609 អ្នកបើកបរដោយឈ្មោះ សុង រតនា ភេទប្រុសអាយុ៣៩ឆ្នាំ មានទីលំនៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល បើកបរពីទីស កើតទៅលិចពេលមក ដល់ចំណុចកើត ហេតុមានម៉ូតូ១គ្រឿង ពាក់ស្លាកលេខ នគរបាល ឈ្មោះ ធួក ចំណាប់ ជាមន្រ្តីនគរបាល ការិយាល័យ ការពារនិងអន្តរាគមន៍ នៃស្នងការនគរបាល ខេត្ត បានបើក ចេញពីផ្សារទំនើបខ្វែង ទិសគ្នាបណ្តាល ឲ្យប៉ើងមនុស្ស បុក កញ្ចក់រថយន្តម្ខាង រួចលោត ខ្ទាតទៅលើចិញ្ចឹមផ្លូវ ឯរថយន្តបាន បើកបន្តទៅមុខ ជាង៣០០ម៉ែត្រ មិនព្រមឈប់ ជនរង គ្រោះត្រូវបានរថយន្ត នគរបាលចរាចរណ៍ខេត្ត ជួយដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យអឹមេជិនស៊ីខេត្តឯរថយន្ត និង អ្នក បើកបរ ត្រូវបានប្រជាពលរដ្ឋ ជួយកាក់ឃាត់ប្រគល់ ឲ្យសមត្ថកិច្ច នាំយកមកការិយាល័យ ជំនាញទាំងយប់។ លុះ ព្រឹក ឡើងគូភាគីភាគីទាំង២ បានចូលរួមមកដោះស្រាយ ដោយឲ្យភាគីខាងរថយន្ត សងទៅភាគីម៉ូតូ ចំនួន៧លានរៀល និងទិញម៉ូតូថ្មី សងថែមទៀត ឯភាគីខាងរថយន្តសុំសងតែ៦លានរៀល និងសុំជួសជុលម៉ូតូ ជូនវិញ តែមកទល់ពេលនេះ ភាគីទាំង២ពុំទាន់ត្រូវគ្នានៅឡើយទេ ។
បើតាមប្រជាពលរដ្ឋ នៅជីតកន្លែងកើត ហេតុបាននិយាយថា បើរថយន្តកុំបើករត់គឺភាគី រថយន្តមិនខុសទេ ព្រោះគេបើក ត្រូវតាមស្តាំដៃរបស់គេហើយ ឯម៉ូតូបានបើក កាត់ទទឹង កាត់មុខបុករថយន្តខាងស្តាំដៃ គេមុនទើបជួបប្រទះ គ្រោះថ្នាក់ អញ្ចឹងទៅ ៕



ដោយៈ ដើមអម្ពិល