MacBook Air ថ្មីមានបញ្ហាប៊ូតុង សំឡេង
មានអតិថិជនជាច្រើន បានរអ៊ូរទាំនៅលើ Forum របស់ Apple ថា MacBook Air ថ្មីដែលក្រុមហ៊ុន Apple ទើបតែដាក់លក់នោះ បានកើតមានបញ្ហា នៅលើប៊ូតុង សំឡេងដោយមិនអាច ចុះដំឡើង ឬបន្ថយបាន។ ក្រោយពីមានបញ្ហា ខាងក្រុមហ៊ុន Apple បានប្ដូរឲ្យវិញ ប៉ុន្តែបញ្ហាដដែលបាន កើតឡើងម្ដងទៀត ចំពោះ MacBook Air ថ្មីដែលទើបប្ដូរបាន។
ព្រមជាមួយគ្នានោះ មានអតិថិជនមួយចំនួនទៀតបាននិយាយថា MacBook Air ថ្មីនោះក៏មានបញ្ហានៅពេលប្រើ Plugin របស់ Chrome និង QuickTime។ គួរបញ្ជាក់ផងដែរថា នៅពេល Apple ដាក់លក់ MacBook Air នៅលើទីផ្សារមិនបានប៉ុន្មាន ក៏មានអតិថិជនរាយការណ៍ថា MacBook Air ថ្មីនោះ មានបញ្ហា លើការប្រើ WiFi៕