ប្រទេស​ទាំង​១០ ដែល​មាន​អ្នក​ប្រើ Facebook ច្រើន​ជាង​

7/15/2013 0 Comments A+ a-

Facebook ត្រូវបានគេទទួលស្គាល់ថា ជាបណ្ដាញទំនាក់ទំនងសង្គម ដែលមានប្រជាប្រិយភាព និងធំជាងគេ ដោយកាលពីចុងឆ្នាំ២០១២ ចំនួនអ្នកប្រើបានកើនឡើង យ៉ាងច្រើនគួរឲ្យកត់ស្គាល់។ មិនត្រឹមតែជាបណ្ដាញសង្គម ដែលមានប្រជាប្រិយភាព ជាងគេនោះទេ វាថែមទាំងជាបណ្ដាញសង្គម ដែលរកប្រាក់ចំណូល បានខ្ពស់ជាងគេផងដែរ។
តើលោកអ្នកដឹងទេថា ប្រទេសណាមួយដែលមានអ្នកប្រើ Facebook ច្រើនជាងគេ? ខាងក្រោមនេះជាឈ្មោះប្រទេសទាំង១០ ដែលមានអ្នកប្រើ Facebook ច្រើនជាងគេ៖
១០. អាល្លឺម៉ង់៖ ចំនួនអ្នកលេង Facebook បានកើនឡើងខ្ពស់នៅក្នុងអំឡុងឆ្នាំ២០១២។ យោងតាមទិន្នន័យដែលទទួលបាន ចំនួនអ្នកប្រើ Facebook នៅក្នុងប្រទេសមួយនេះមានចំនួន ២៥.២លាននាក់។
៩.បារាំង៖ ៣៩ភាគរយនៃ អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook នៅក្នុងប្រទេសនេះ បានប្រើ Facebook ក្នុងការសិក្សា និងទំនាក់ទំនងគ្នាជាលក្ខណៈគ្រូសារ ហើយក៏ប្រើសម្រាប់ធ្វើ យុទ្ធនាការឃោសនាបោះឆ្នោតផងដែរ។ ចំនួនអ្នកប្រើ Facebook នៅក្នុងប្រទេសបារាំងមានជិត ៣០លាននាក់ ប៉ុន្តែមិនដឹងតួលេខពិត។
៨.ហ្វីលីពីន៖ អ្នកប្រើ Facebook នៅក្នុងប្រទេសហ្វីលីពីនមានចំនួន ៣០.២លាននាក់ ដែលបានធ្វើឲ្យប្រទេសមួយនេះ ជាប់ចំណាត់ថ្នាក់ទី៨ នៃប្រទេសដែលមានអ្នកប្រើ Facebook ច្រើនជាងគេ។
៧.ទួគី៖ ចំនួនអ្នកប្រើវបណ្ដាញសង្គម នៅក្នុងប្រទេសមួយនេះ បានកើនឡើងយ៉ាងចាប់រហ័ស មានរហូតដល់ទៅ ៣២.៣លាននាក់ ដោយតាមការប៉ាន់ប្រមាណ ស្មើនឹង ៤៤ភាគរយនៃប្រជាជនសរុប។
៦.ចក្រភពអង់គ្លេស៖ ត្រូវបានគេដឹងថា ពាក់កណ្ដាលនៃប្រជាជនសរុប (៦២.៦លាននាក់) របស់ចក្រភពបានប្រើប្រាស់ Facebook ប៉ុន្តែតួលេខច្បាស់នៅមិនទាន់ទទួលបាន គ្រាន់តែដឹងថា ប្រទេសនេះជាប់លេខរៀងទី៦។
៥.ម៉ិកស៊ិក៖ ប្រទេសមួយនេះ មានអ្នកប្រើប្រាស់នូវបណ្ដាញសង្គម Facebook ចំនួន ៣៩.៨លាននាក់ ដែលតាមការប៉ាន់ប្រមាណ ចំនួនអ្នកប្រើ Facebook ស្មើនឹង ៣៥.៦ភាគរយនៃប្រជាជនសរុប។
៤.ឥណ្ឌូនេស៊ី៖ ជាប្រទេសដែលមានអ្នកកាន់ សាសនាម៉ូស្លីមច្រើនជាងគេ នៅក្នុងពិភពលោក ហើយក៏ជាប្រទេសដែលមានអ្នកប្រើ Facebook ចាប់ចំណាត់ថ្នាក់ទី៤ផងដែរ។ នៅក្នុងប្រទេសនេះ មានអ្នកប្រើ Facebook ចំនួន ៤៨.៨លាននាក់  ហើយក៏ជាប្រទេសមួយ ដែលគេរំពឹងទុកថា នឹងមានអ្នកប្រើកើនឡើងខ្ពស់ នៅពេលអនាគតដ៏ខ្លីនេះ។
៣.ឥណ្ឌា៖ នៅក្នុងប្រទេសនេះ មានអ្នកប្រើបណ្ដាញសង្គម Facebook ជាង ៦១.៧លាននាក់ ប៉ុន្តែតាមការប៉ាន់ប្រមាណ ភាគច្រើនជាគណនីក្លែងក្លាយ។ តែទោះជាយ៉ាងណាក្ដី ក៏វាត្រូវបានចាប់ចំណាត់ថ្នាក់លេខ៣ដែរ។
២.ប្រេស៊ីល៖ ជាប្រទេសដែលមានអ្នកប្រើប្រាស់ Facebook ច្រើនជាងគេលំដាប់ទី២ ដោយនៅក្នុងនោះ ប្រទេសនេះ មានអ្នកប្រើ Facebook ចំនួន ៦៥.៦លាននាក់។
១.សហរដ្ឋអាម៉េរិក៖ ជាប្រទេសដែលមានវិស័យ បច្ចេកវិទ្យារីកចម្រើនជាងគេ និងជាបណ្ដុំនូវព័ត៌មានខាងព័ត៌មានវិទ្យា  ដែលមានអ្នកប្រើ Facebook ចំនួន ១៦៥លាននាក់ ហើយបើតាមព័ត៌មានលម្អិត ចំនួនអ្នកប្រើ Facebook ភាគច្រើននៅសហរដ្ឋអាម៉េរិក គឺប្រើនៅលើទូរស័ព្ទដៃ៕