នគរបាលច្បារ អំពៅ២ឃាត់ ខ្លួនជនសង្ស័យ ប្រុសស្រ្តី៣ នាក់ពាក់ព័ន្ឋ គ្រឿងញៀន
ភ្នំពេញ : មនុស្សប្រុស ស្រី្ត ៣ នាក់ ត្រូវនគរបាលប៉ុស្តិ៍ ច្បារអំពៅ២ ឃាត់ខ្លួន ជាប់ពាក់ព័ន្ឋគ្រឿងញៀន កាលពីវេលាមោ៉ង ១៥ និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣ នៅតាមផ្លូវលំ ក្នុងភូមកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។
ជនជាប់សង្ស័យជួញដូរគ្រឿងញៀនដែលសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល ច្បារអំពៅ២ ឃាត់ខ្លួន ទាំង៣នាក់នេះ មានទី១-ឈ្មោះ ង្វៀង យំាងអុក ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ មានថ្នាំញៀន នៅជាប់ខ្លួន ចំនួន១កញ្ចប់ ប្លាស្ទិក ជាប្រភេទសក្រាមពណ៌សថ្លា (ម៉ាទឹកកក) ទី២-ឈ្មោះ ចាំង ធីងឹង ភេទស្រី អាយុ ៤១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី៣ ឈ្មោះ ង្វៀន ធីង៉ុន ភេទស្រី អាយុ ៤១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។
មន្រ្តីនគរបាលប៉ុស្តិ៍ច្បារអំពៅ២ បានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍ តែងតែល្បាត ក្នុងតំបន់ស្មុគស្មាញ ក្នុងភូមិសាស្រ្តរបស់ខ្លួន ពេលមកដល់ ចំណុចទីតាំងខាងលើ ក៏ប្រទះឃើញមនុស្ស ប្រុសស្រី្តទាំង៣នាក់់នេះ មានសកម្មភាពលិបលលាក់លៀម គួរឲ្យសង្ស័យ ទើបកម្លាំងល្បាតទៅសួរនាំ និងឆែករកឃើញថ្នាំក្រាម ពណ៌សថ្លាមួយកញ្ចប់ប្លាស្ទិក ដាក់ក្នុងកាបូបដៃ ពណ៌ខ្មៅ ក៏ឃាត់ខ្លួនយកមកសួរនាំបន្ត។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ទាំង៣នាក់ បានសារភាពថា ថ្នាំញៀននេះ ពួកខ្លួនទិញយកមកលក់បន្ត ឲ្យទៅបុរសម្នាក់ តែមិនស្គាស់អត្តសញ្ញាណទេ គឺធ្លាប់រកស៊ីបែបនេះ២-៣លើកដែរ ហើយលើកនេះ ក៏ត្រូវសមត្ថកិច្ច ចាប់បានតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង៣ នាក់ រួមទាំងវត្ថុតាង ថ្នាំញៀន មួយកញ្ចប់ប្លាស្ទិក និងម៉ូតូមួយគ្រឿង ត្រូវបញ្ជូនទៅកាន់នគរបាល ខណ្ឌមានជ័យ កសាងសំណុំ រឿងបញ្ជូនទៅ សាលាដំបូង រាជធានី ភ្នំពេញ ដើម្បីចាត់ ការតាមនីតិវិធីច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល