វីឌីអូ៖ បុរសអាស៊ីម្នាក់ ត្រូវចាប់ខ្លួន ព្រោះតែថត​ សកម្មភាព បុរសអារ៉ាប់ វាយបុរសឥណ្ឌា

7/19/2013 0 Comments A+ a-

យោងទៅតាមប្រភពព័ត៌មាន AFP បានឲ្យដឹងថា បុរសអាស៊ីម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន ព្រោះតែបានថតវីឌីអូឃ្លីបមួយ និង បង្ហោះនៅលើប្រព័ន្ធអ៊ិនធើណេត បង្ហាញពីសកម្មភាព របស់បុរស UAE ម្នាក់ បានវាយទៅលើ បុរសឥណ្ឌាម្នាក់ ដែលជាអ្នកដឹកជញ្ជូន ក្នុងទីក្រុង Dubai ប្រទេសអារ៉ាប់រួម។
នាយប៉ូលីស ទីក្រុង Dubai បានប្រាប់ឲ្យដឹងថា គ្មានបុគ្គលណាមួយ មានសិទ្ធិ ក្នុងការថតយក រូបភាព របស់នរណាម្នាក់ និង បង្ហោះ ដោយគ្មានការអនុញ្ញាត ពីសាមីខ្លួន នោះទេ។ ហេតុនេះហើយ ទើបបុរសអាស៊ីរូបនេះ ត្រូវចាប់ខ្លួន ដោយយោងទៅតាម ពាក្យបណ្តឹង ពីក្រុមគ្រួសារ របស់បុរសអារ៉ាប់ ដែលនៅក្នុងវីឌីអូឃ្លីបនោះ។ តាមរយៈវីឌីអូឃ្លីប បានបង្ហាញឲ្យឃើញថា បុរសអារ៉ាប់ម្នាក់ ស្លៀករ៉ូបស បានចុះពីលើឡាន រួច ធ្វើការវាយទៅលើ បុរសឥណ្ឌាម្នាក់ ព្រោះតែមានបញ្ហាបើកបរបន្តិចបន្តួច។
តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីឌីអូខាងក្រោម៖
ប្រភព : ខ្មែរឡូត