យុវជនម្នាក់ ដាច់ក្រលៀន ម្នាក់បាក់ក្រអូមមាត់ ដោយសារជិះម៉ូតូ ទៅបុក គោយន្តពីក្រោយ
កំពង់ឆ្នាំង: យុវជនម្នាក់ដាច់ក្រលៀន និងម្នាក់ទៀត បាក់ក្រអូមមាត់ ពេលជិះម៉ូតូឌុបគ្នាទៅ បុកពីក្រោយគោយន្ត ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា កាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ នៅតាមផ្លូវលំមួយ នៅភូមិជាងហ្លួង ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
យុវជនទាំងពីរនាក់នោះ មានឈ្មោះ ហាន បាន អាយុ១៨ឆ្នាំ មានទីលំនៅក្នុងឃុំពពេល ស្រុកបរិបូរណ៌ ជាអ្នកបើកម៉ូតូ រងរបួសនៅត្រង់ក្រលៀន ដោយសារមុតនឹងផាលគោយន្ត និងអ្នកជិះពីក្រោយម្នាក់ទៀត ឈ្មោះសួន ម៉ាន់ អាយុ១៧ឆ្នាំ មានទីលំនៅក្នុងឃុំពន្លៃ ស្រុកបរិបូរណ៌ រងរបួសដោយបាក់ក្រអូមមាត់ ។
ប្រភពពីប៉ូលីសចរាចរ បានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូសង់កូរ៉េ អត់ស្លាកលេខ ឌុបគ្នានៅតាមផ្លូវលំ ដើម្បីទៅជួលវីស៊ីឌី ប៉ុន្តែនៅពេលទៅដល់ពាក់កណ្តាលផ្លូវ ម៉ូតូជនរងគ្រោះ បានទៅបុកគោយន្តដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា ពីក្រោយពេញមួយទំហឹងតែម្តង។
ប្រភពបានអោយដឹងថា ឈ្មោះ កា យ៉ុម ភេទប្រុស អាយុ៣៦ឆ្នាំ បានបើកគោយន្ត មកពីភ្ជួរស្រែ។ តៃកុងគោយន្ត មានទីលំនៅក្នុងភូមិអូរ ឃុំពពេល ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ក្រោយពេលកើតហេតុមធ្យោបាយទាំងពីរ ត្រូវបានអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធី៕ via:CEN