ឃីត សំសុម៉ាលីស ល្បី មានឧកញ៉ាតាម​ ស្រឡាញ់ និងជួយឧបត្ថម្ភ

7/19/2013 0 Comments A+ a-

ភ្នំពេញ៖   តារាចម្រៀង និយមភាពសិចស៊ី បញ្ចេញគល់សុដន់ បង្អូតគេឯងមិនសូវចេះ ខ្មាស ឃីត សំសុម៉ាលីស មុននេះធ្លាប់ទទួលរង នូវការរិះគន់ខ្លាំងៗ ពីសំណាក់ មហាជនមួយចំនួន ព្រោះតែនាងបានបង្ហោះរូ បភាពសិចស៊ី បញ្ចេញគល់សុដន់ មើលទៅគួរឲ្យញាក់សាច់ ជាច្រើនសន្លឹក នៅលើ Account Facebook របស់នាង ដើម្បីទាញ រកប្រជាប្រិយភាព និង ការចាប់អារម្មណ៍ពីមហាជន។
បើទោះបីជាមានការរិះគន់ខ្លាំងៗ ពីមហាជនយ៉ាងណាក្តី ក៏នាង ឃីត សំសុម៉ាលី មិនបានចាប់អារម្មណ៍ ឬមួយឈឺក្បាលវិលមុខ នឹងរឿងនេះឡើយ ប៉ុន្តែផ្ទុយ ទៅវិញ នាងហាក់ដូចជា កាន់តែលេងខ្លួនឡើងៗ រហូតដល់មាន បុរសសម្បូរទ្រព្យជាច្រើន កំពុងតែចាប់អារម្មណ៍ លង់ស្នេហ៍ ជាមួយនឹងសម្រស់ដ៏សែនខ្ចី តាមទាក់ទងសុំបេះដូង របស់នាង ឃុំគ្រងធ្វើជាម្ចាស់ ។
ផ្អែកតាមប្រភព ពីអ្នកដែលនៅក្បែរ នឹងតារាស្រីរូបស្រស់ ឃីត សំសុម៉ាលី បានលួចបង្ហើបប្រាប់ថា បច្ចុប្បន្ននាង ឃីត សំសុម៉ាលី កំពុងតែត្រូវប៉ាន់ ទាំងអាជីពសិល្បៈ និង រឿងស្នេហា ព្រោះមួយរយៈនេះ មើលទៅលើយឺអ៊ុនហាក់ដូចជាកំពុងហក់ឡើងទៅមុខស្រឺតៗតែម្តង។ មិនតែប៉ុណ្ណោះពេលនេះ គេក៏បានដឹងថា មានលោកឧកញ៉ា ដែលសម្បូរទ្រព្យម្នាក់ កំពុងតាមប្រម៉ាញ់ ថ្ពក់យកបេះដូងរបស់នាង ទៀតផង។
ប្រភពខាងលើ បាននិយាយថា មានបុរសជាច្រើន ទាំងអ្នករស់នៅ ក្នុងស្រុក និង ក្រៅស្រុក កំពុងតែតាមព្យាយាមទាក់ទងចង់បានកញ្ញា ឃីត សំសុម៉ាលី យកធ្វើជាម្ចាស់បេះដូង។ ម្យ៉ាងទៀតក្នុងចំណោមនោះ ក៏មានបុរសម្នាក់ ដែលមានងារជាឧកញ៉ា កំពុងតាមទាក់ទងនាង យ៉ាងកៀកកិតផងដែរ។
ប្រភពបានបន្តថា រាល់ថ្ងៃលោកឧកញ៉ាម្នាក់នេះ បាននឹងកំពុងតែព្យាយាម តាមលួងលោម និង យកចិត្ត ដើម្បីបានបេះដូង ឃីត សំសុម៉ាលី យកទៅថែរក្សា ឃុំគ្រងធ្វើជាម្ចាស់។ ទន្ទឹមជាមួយគ្នានេះដែរ លោកឧកញ៉ាវ័យកណ្តាល ម្នាក់នេះ ក៏មានបំណង ចូលខ្លួន ដើម្បីជួយឧបត្ថម្ភ ផ្គត់ផ្គង់ដល់ការរស់នៅ បើសិនជា សំសុម៉ាលី ឆ្លើយយល់ព្រម ទទួលយកការស្រឡាញ់នោះ។​ប្រភព LookingTODAY 
Looking Today
Looking Today
Looking Today
Looking Today
Looking Today
Looking Today
Looking Today