ចោរ​ប្រុស​ស្រី​ មួយ​គូ​ប្លន់​ម៉ូ​តូ​បាន​ សំ​រេ​ច​ប្រ​ម៉ា​ណ​ ១០នាទី​សមត្ថ​កិច្ច​ ក្របួច​បាន​មក​វិញ​

7/18/2013 0 Comments A+ a-

ភ្នំពេញ​ ​៖ ជន​សង្ស័យ​ ​ប្រុស​ ​ស្រី​មួយ​គូ​បាន​ធ្វើ​សកម្មភាព​ប្លន់​ម៉ូ​តូ​ជន​រង​គ្រោះ​បាន​សម្រេច​ ​បាន​រ​យៈ​ពេល​ប្រមាណ​១០នាទី​ ​ត្រូវ​សមត្ថ​កិច្ច​នគរបាល​ស្រាវជ្រាវ​ឃាត់​ខ្លួន​ ​រួម​នឹង​វត្ថុ​តាង​ ​កាល​ពី​វេលា​ម៉ោង​១២និង​៣០នាទី​រំលង​អធ្រាត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៣ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៨២៧ ផ្លូវ​ឌឿ​ង​ហែម​ ​ខាង​ក្រោយ​ក្រុម​ហ៊ុន​ទូរស័ព្ទ​qb​ ​ស្ថិត​ក្នុង​ភូមិ​ ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ​ខណ្ឌ​ចំ​កាម​ន​។​
ជន​សង្ស័យ​ជា​ចោរ​ប្លន់​ម៉ូ​តូ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បាន​ ​មាន​ឈ្មោះ​ ​កែវ​ ​សា​រុំ​ ​ហៅ​អា​គោ​ ​ភេទ​ប្រុស​ ​អាយុ​២៥ឆ្នាំ​ ​មុខ​របរ​មិន​ពិត​ប្រាកដ​ ​បច្ចុប្បន្ន​ស្នា​ក់​នៅ​មិន​ពិត​ប្រាកដ​ ​និង​២-ជា​ ​ស្រី​នួន​ ​អាយុ​២០ឆ្នាំ​ ​ស្នា​ក់​នៅ​ផ្ទះ​ជួល​គ្មាន​លេខ​ ​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​មាន​ជ័យ​ ​មុខ​របរ​លក់​ស​ណ្តែ​ក​ដី​តាម​ហាង​ផឹក​ស៊ី​ ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ ​កែវ​ ​រ​ដ្ឋា​ ភេទ​ប្រុស​ ​អាយុ​២៤ឆ្នាំ​ ​និង​អ្នក​ជិះ​ពី​ក្រោយ​ម្នាក់​ទៀត​ត្រូវ​ជា​ប្អូន​ជីដូនមួយ​ ​ឈ្មោះ​ ​បាន​ ​វិសាល​ ​ស្នា​ក់​នៅ​បច្ចុប្បន្ន​ភូមិ​- សង្កាត់​តា​ក្ដុល​ ​ក្រុង​តា​ខ្មៅ​ ​ខេត្ត​ក​ណ្តា​ល​ ​។
តាម​ស​ម្តី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ ​ដំបូង​រូប​គាត់​បាន​ជិះ​ម៉ូ​តូ​មួយ​គ្រឿង​ម៉ា​ក​គុ​ប​៩០​ ​ពណ៌​ស្ករ​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AB- 71 28 ឌុ​ប​ប្អូន​ជីដូនមួយ​ដើ​លេង​ចេញ​ពី​ម្តុំ​ពោ​ចិន​តុង​ ​លុះ​ជិះ​មក​ដល់​ចំណុច​កើត​ហេតុ​ ​ក៏​ជួប​និង​ជន​សង្ស័យ​ធ្វើ​សកម្ម​ភា​ភ​ប្រើ​ដំបង​ ​និង​អំ​ពូ​ល​ម៉ែត្រ​ ​វ៉ែ​ដ​ណ្តើ​ម​យក​ម៉ូ​តូ​យ៉ាង​សា​ហាវ​ ​រហូត​បាន​សំ​រេ​ច​ ​ហើយ​ក្រុម​ជន​សង្ស័យ​បាន​អូស​ម៉ូ​តូ​យក​ទៅ​លាក់​ទុក​នៅ​ផ្ទះ​មួយ​កន្លែង​នៅ​ខាង​ក្រោយ​ក្រុម​ហ៊ុន​qb​តាម​ផ្លូវ​ឌឿ​ង​ហែម​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ​ខ​ណៈ​នោះ​ជន​រង​គ្រោះ​បាន​ស្រែក​ឲ្យ​គេ​ឯង​ជួយ​ ​គាប់​ជួន​ពេល​នោះ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ល្បាត​ជិត​កន្លែង​កើត​ហេតុ​ក​ ​ប្រទះ​ឃើញ​ជន​សង្ស័យ​ក៏​ដេញ​ចាប់​បញ្ជូន​មក​កាន់​អធិការ​ដ្ឋា​ន​នគរបាល​ខណ្ឌ​ចំ​ការ​មន​ ​ដើម្បី​ចាត់​ការ​តាម​និ​តិ​វិធី​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេ​ញ​។​ ​រី​ឯ​ម៉ូ​តូ​សមត្ថ​កិច្ច​បា​ដក​ហូត​ពី​ជន​សង្ស័យ​ប្រគល់​ឲ្យ​ម្ចាស់​ជា​ជន​រង​គ្រោះ​វិ​ញ​ ៕ 
 ប្រភពពីនគរវត្ត