​ឪពុក​-​ម្ដាយ​និង​ កូនប្រុស​ស្រី​៥​នាក់​ រង​របួសធ្ងន់​​ស្រាល​ ដោយសារ​ទុ​ស្សេ​ ចរន្ដអគ្គិសនី​ ធ្លាក់​ចំ​ដប​សាំង​

7/18/2013 0 Comments A+ a-

​ប៉ោយ​ប៉ែ​ត​ ៖​ មនុស្ស​ប្រុស​ស្រី​៥​នាក់​ក្នុង​គ្រួសារ​តែ​មួយ​និង​ជា​អាជីវករ​លក់ដូរ​គ្រឿងទេស​នៅ​ផ្សារ​សមាគម​ ភូមិ​ចាន់​គី​រី​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​រង​របួសធ្ងន់​ស្រាល​កាលពី​វេលាម៉ោង​ប្រហែល​៨​យប់​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៣​ដោយ​ឧប្បត្ដិហេតុ​ទុ​ស្សេ​ចរន្ដអគ្គិសនី​ធ្លាក់​ប៉ះ​ចំ​ដប​សាំង​ឆាបឆេះ​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​ទាំង​ក្បាល​ព្រលប់​ ។​
​ជន​រង​គ្រោះ​ប្រុស​ស្រី​ទាំង​៥​ត្រូវ​ស្គាល់​ ១-​ឈ្មោះ​ សយ​ សឿង​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ត្រូវជា​ប្ដី​២-​ឈ្មោះ​ ដាន​ សេង​ណា​ន​ អាយុ​៣៥​ឆ្នាំ​ (​ជា​ប្រពន្ធ​)​ ,​ ៣-​ឈ្មោះ​ សយ​ សាន់​យី​ម​ ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​ (​កូន​),​ ៤-​ឈ្មោះ​ សយ​ ប៊ុ​ន​ហេង​ ភេទ​ ប្រុស​ អាយុ​១៤​ឆ្នាំ​ (​កូន​)​ និង​៥-​ឈ្មោះ​ សយ​ ចរិយា​ ភេទ​ស្រី​ អាយុ​៧​ឆ្នាំ​(​កូន​)​។​
​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា​ ឈ្មោះ​ សយ​ ប៊ុ​ន​ហេង​ និង​ សយ​ ចរិយា​ មាន​អាការ​ធ្ងន់ធ្ងរ​ជាងគេ​ត្រូវ​ភ្លើង​ឆាប​ ឆេះ​ខ្លួន​ និង​ផ្ទៃមុខ​ឯ​៣​នាក់​ផ្សេង​ទៀត​ខ្លះ​ ឆេះ​ជើង​ខ្លះ​របួស​ដងខ្លួន​ ហើយ​ជន​រង​ គ្រោះ​ទាំងអស់​ត្រូវ​បាន​សាច់ញាតិ​យក​ ទឹក​ស្រោច​ដើម្បី​ឱ្យ​ចុះ​កំ​ដៅ​មុន​បញ្ជូន​ ទៅ​មន្ទីរពេទ្យ​ ។​
​តាម​គ្រួសារ​រង​គ្រោះ​និយាយ​ថា​ ដំបូង​ ទុ​ស្សេ​ចេញពី​អំ​ពូ​ល​ភ្លើង​ដាច់​បង្ក​ឱ្យ​មាន​ភ្លើង​ធ្លាក់​មក​ប៉ះ​ចំ​ដប​សាំង​១​លី​ត្រ​ដែល​នៅ​ខាងក្រោម​ក៏​ឆេះ​ខណៈ​ពួក​គេ​កំពុង​ រៀបចំ​អីវ៉ាន់​បម្រុង​បិទ​តូប​លក់​ ។​
​ទោះជា​យ៉ាងណា​ការ​ឆាបឆេះ​នេះ​មិន​បាន​រាលដាល​ដល់​ផ្ទះ​អ្នកស្រុក​ឬ​តូប​អ្នក​ដទៃ​ឡើយ​គឺ​ត្រូវ​បាន​សាច់ញាតិ​និង​អ្នក​ ជិតខាង​ជួយ​ពន្លត់​ទាន់​ពេល​ ។​
​ចំពោះ​ករណី​ទុ​ស្សេ​ចរន្ដអគ្គិសនី​បង្ក​ការ​ឆាបឆេះ​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​និង​កូន​៣​ នាក់​រង​របួសធ្ងន់​ស្រាល​នេះ​មិន​បាន​ប៉ះ​ពាល់​ដល់​ទ្រព្យសម្បត្ដិ​អ្វី​ទេ​ ៕
- ប្រភពពីនគរវត្ត