១៩​នាក់​បាន​ស្លាប់ និង​២០​នាក់​ផ្សេងទៀត បាន​រងរបួស​នៅក្នុង​គ្រោះថ្នាក់​ចរាចរ ដោយ​រថយន្ដក្រុង​បុក​ជាមួយ​រថយន្ដ​ដឹក​ស៊ីម៉ងត៍​

7/24/2013 0 Comments A+ a-

ប្រទេសថៃ៖ ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែកក្កដា ឆ្នាំ​២០១៣​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ស្ថិតនៅ​កណ្ដាល​ទីប្រជុំជន នៃ​ខេត្ដ​សា​រ៉ា​បុរី ដែល​គ្រោះ​ថា្នក់​នេះ​បង្កឡើង​ដោយ​រថយន្ដក្រុង ដឹក​អ្នកដំណើរ បុក​ជាមួយ​រថយន្ដ កា​ម៉ា​សដឹក​ស៊ីម៉ងត៍ ហើយ​ក៏បាន​ផ្ទុះ​ឆេះ ដែល​បណ្តាល​មនុស្ស​ចំនួន ១៩​នាក់​បាន ស្លាប់បាត់​បង់ជីវិត និង​២០​នាក់​ផ្សេងទៀត បាន​រងរបួស​។​

​សាក្សី​នៅ​ក​នែ្ល​ង​កើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ដក្រុង​បានធ្វើ​ដំណើរ​ពី​ទីក្រុង​បាងកក ឆ្ពោះទៅកាន់​តំបន់ រោយ​អ៊ី​ត លុះ​ពេលមកដល់​ចំណុចកើតហេតុ ត្រូវ​រថយន្ដ​កា​ម៉ា​ស់ដឹក​ស៊ីម៉ង់ត៍ បើក​បុក​ហើយ​ផ្ទុះ​ឆេះ​តែម្ដង ហើយ​នៅ​កន្លែងកើតហេតុ គេ​ឃើញ​រថយន្ដ​៣​គ្រឿង បាន​រង​ការឆេះ នៅសល់តែ​គ្រោង​ដែក  ហើយ​ប៉ូលិស​បាន​ចាប់ខ្លួន​អ្នកបើកបរ​រថយន្ដ កា​ម៉ា​ស់ដឹក​ស៊ីម៉ង់ត៍ ដែល​បាត់បង់​ម្ចាស់ការ ហើយ​បង្ក​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ ។ ប៉ូលីស​បាន​បញ្ជាក់ថា រថយន្ដ​ដឹក​ស៊ីម៉ង់ត៍ បាន​បើក​រំលោភច្បាប់​ចរាចរណ៍ ទៅបុក​ជាមួយ​រថយន្ដក្រុង ហើយ​រថយន្ដ​ផិ​ក​អាប់ មួយគ្រឿង​ទៀត​ដែល​បើកបរ​ពីក្រោយ​រថយន្ដក្រុង​នោះ ក៏​ទទួលរង​គ្រោះ​ដំណាលគ្នា​តែម្ដង ហើយ​គួរបញ្ជាក់​ផងដែរ ថា មាន​មនុស្ស​ជាង ៩៧០០​នាក់​ត្រូវបាន​ស្លាប់​ដោយសារ​គ្រោះ​ថា្នក់​ចរាចរ​នៅតាម​ដងផ្លូវ​ក្នុង​ប្រទេសថៃ​កាលពី​ឆាំ្ន​មុន ៕

T-7T-9